💞ប៉ាម៉ាក់វ័យក្មេង💞 ភាគទី ២២

2.1K 147 10
                                    

« ម៉ាក់!!! នេះម៉ាក់ដល់តាំងពីពេលណា » Tae អៀនឱនមុខចុះសួរម៉ាក់គេ

« គឺម៉ាក់មកដល់យូរហើយ...» Mrs. kim ញញឹមសម្លឹងមុខកូនគេទាំងពីរ

« ចឹងរឿងអំបាញ់ម៉ាក់ហើយនឹងអ៊ុំប្រុសខាងហ្នឹងបានឃើញបានលឺអស់ហើយមែនទេ » JK សើចតិចៗ

« អឹម...ម៉ាក់ដឹងលឺអស់ហើយ » Mrs. Kim ងក់ក្បាលនិយាយទាំងញញឹម

« ម៉ាក់ ! ចុះលោកអ៊ុំខាងនេះជាអ្នកណាគេ..កូនមិនដែលបានឃើញទេ » Tae អេះក្បាលសម្លឹងមើលលោក Kim ភ្លឹស ៗ

« គាត់ជា....» Mrs. Kim និយាយមិនទាន់ចប់ក៏ម្ចាស់សមីខ្លួននិយាយកាត់

« អ៊ុំត្រូវជាមិត្តរបស់ម៉ាក់ឯង...សួស្តី!! រីករាយណាស់ដែលបានជួបពួកឯង » Mrr. Kim ញញឹមឈោងចាប់ដៃ Tae តែ JK ជាអ្នកចាប់ជំនួសបង្ហាញពីភាពហួងហែងនឹងជាម្ចាស់ការ

« បាទ ! រីករាយណាស់ដែលបានជួបលោកអ៊ុំខ្ញុំឈ្មោះ Jeon Jungkook ជាស្វាមីរបស់ Kim Taehyung នឹងមានកូនប្រុសម្នាក់ឈ្មោះ Jeon Juhyo បើមិនប្រកាន់ខ្ញុំសុំអញ្ជើញលោកអ៊ុំនឹងអ្នកម៉ាក់អង្គុយលេងនៅបន្ទប់ទទួលភ្ញៀវសិនទៅ...

« បាទ..តោះ!! ពួកយើងទៅចាំគេនៅក្នុងទៅ » Mr. Kim ញញឹមហើយក៏ដឹកដៃម៉ាក់ Tae ទៅក្នុងបន្ទប់ទទួលភ្ញៀវបាត់ហើយ Tae នឹង JK ក៏ប្រញាប់ជួយរៀបចំអាហារដើម្បីធ្វើពិធីជប់លាង ..។

+ ភូមិគ្រឹះ Jeon

« អាយ!!!!! ខ្ញុំមិនចេះចានទេ » Allee ស្រែកចេញពីផ្ទះបាយមក

« មិនចេះ ! អ្នកនាងត្រូវរៀនបើអ្នកនាងចង់ក្លាយជាកូនប្រសារផ្ទះនេះ » មេដោះ និយាយទាំងមុខស្មើបញ្ជក់ថាគាត់មិនពេញចិត្តនឹងក្មេងស្រីនេះឡើយ

« យាយកញ្ចស់ !! កុំឲ្យដល់ពេលយើងឲ្យសោះ...ហុើយ !!! ទ្រាំណា Allee ដើម្បីផែនការយើង » Allee ឈរគិតក្នុងចិត្តហើយសម្លក់មុខមេដោះបន្តិចមុននឹងត្រឡប់មកធ្វើការងារខ្លួនវិញ ...

« លោកស្រី ! ថ្ងៃនេះមានអ្នកណាមកចូលរួមខ្លះស្រណុកខ្ញុំត្រៀមអាហារឲ្យហើយ » មេដោះដើរមកសួរលោកស្រី Jeon ដែលកំពុងអង្គុយសញ្ជឹងលើសាឡុងម្នាក់ឯងនោះ

« យកទូរស័ព្ទឲ្យយើង...យើង Call សួរ JK ថាមកញាុំបាយផ្ទះទេ » Mrs. Jeon និយាយហើយមេដោះក៏ហុចទូរស័ព្ទឲ្យគាត់...គាត់ក៏ព្យាយាមចុច call 4 5 ដងតែ JK មិនបានទទួលទេ

🔐ប៉ាម៉ាក់វ័យក្មេង❤️Where stories live. Discover now