Ep3: ជួបភ្លាមឈ្លោះភ្លេត

2K 223 1
                                    

< អេី...តោះទៅយកប្អូនអញសង្ស័យតែមកដល់ហេីយ>និយាយហេីយក៏គ្នាមកយកកូនស្វាដែលចាំនៅប្រលានយន្តហោះ 

🛬ប្រលានយន្តហោះ✈️

     នៅប្រលានយន្តហោះបង្ហាញឱ្យឃើញរាងកាយតូចល្អិត សក់ពណ៌ទង់ដែង បបូរមាត់ស៊ីជម្ពូ សាច់សខ្ចីដូចបណ្តូលចេកមេីលទៅដូចទៅនឹងមនុស្សស្រីតែការពិតជាមនុស្សប្រុសទេ(ចាំមេីលពេលអាគុកឃេីញហ៎ាស🤭)

< យាយបុិមុខស្វានឹងយូរម៉េះហ៎ា មុខអាក្រក់ រាងអាក្រក់សោះ ឱ្យគេចាំយូរទៅកេីត>Jungkook រអ៊ូទៅកាន់មហាមិត្ត

< មកដល់អាឡូវហេីយ កុំរអ៊ូពេកមេីលអានេះ> ទ្រាំមិនបានក៏ថាឱ្យJungkook ព្រោះឃេីញរអ៊ូរហូត ធ្វើដូចចាំរាប់ម៉ោងចឹង ទេីបមកដល់មិនទាន់បាន5នាទីផង😑

< បងប្រុស!!!!>tae ស្រែកទៅបងប្រុសជីដូនមួយរបស់ខ្លួន

Note: Taehyungគ្មានឪពុកម្តាយទេ ប៉ាម៉ាក់teaស្លាប់តាំងពីteaអាយុ10ឆ្នាំម្ល៉េះ ហេីយ teaនៅជាមួយប៉ាម៉ាក់yoogiតាំងពីប៉ាម៉ាក់ស្លាប់ម្ល៉េះ

< អាកូនស្វា!!!!>រាងតូចក៏រត់មកឱបអ្នកដែលមានងារជាបងជីដូនមួយព្រោះបែកគ្នាអស់5ឆ្នាំហេីយ

< នឹកណាស់...ឥឡូវសង្ហារជាងមុនទៀតបងមេីលមិនចង់ស្គាល់>suga និយាយហេីយយកដៃញីសក់រាងតូចតិចៗបែបក្នាញ់អីបែបនឹង

< នឹកបងប្រុសដូចគ្នា បងប្រុសក៏សង្ហារដែរ ហិហិ>ញញឹមចេញធ្មេញ មិនខ្វល់ពីអ្នកដែលចំហមាត់រុយហេីរចូលពីរបីនេាះសោះ(អាបុិគុកនឹងហី😆)

< បងប្រុស...អ៊ំុនេះជាអ្នកណា???>រាងតូចសួរទៅកាន់sugaធ្វេីមុខឆ្ងល់ៗជាពិសេសហៅថា" អ៊ុំ "

< ន៎ែអាល្អិត ឯងហៅអ្នកណាអ៊ុំហ៎ាស>Jungkook ច្រឡោតភ្លាមៗ មុខគេឡេីងដូចទេពបុត្រហៅអ៊ុំ វាមិនសម(គាត់ជឿជាក់បងប្អូន🌚)

< ហៅអ៊ុំឯងនឹងហេីយ មានអ្នកណាទៀត>tae

< មុខយេីងចាស់ដល់ថ្នាក់ឯងហៅអ៊ុំផងហ៎េស យាយបុិមុខស្វា>Jungkook ខឹងឡេីងសរសៃឈាមរត់មិនស្មេីរគ្នា(តិចងាប់បាត់ហូវ🧐)

< ន៎ែមិចក៏ហៅខ្ញុំបែបនេះហ៎ាស អាអ៊ុំគ្មានសុជីវធម៌>tae នេះក៏មិនណយដែរ ដាក់ទៅវិញផាំងៗ មិនខ្វល់ក្បាលកាស្លេកនៅនឹងទេ😑

🥀លង់ស្នេហ៍ភរិយាបន្លំខ្លួន💔(Completed)Where stories live. Discover now