Episode 32 : ខឹង.!

2K 172 0
                                    


Jiminនិងយ៉ុនហ្គីថ្ងៃនេះពួកគេបានណាត់គ្នាទៅលេងនៅឯសួនកម្សាន្តមួយកន្លែង ទោះបីជាទំនាក់ទំនងរបស់ពួកគេមិនដឹងជាអ្វីអោយប្រាកដក៏ដោយក៏ជីមីនមានក្តីសុខក្នុងការធ្វើវាដែរ។

« ទើបតែថ្ងៃនេះទេដែលខ្ញុំបានឃើញមុខនិងរូបរាងកាយរបស់ឯងពេញៗភ្នែក »Yoongiនិយាយឡើងខណៈពេលដែលខ្លួនកំពុងតែដើរទន្ទឹមនឹងនាយតូច ប្រាកដណាស់ថ្ងៃនេះជីមីនស្លៀកពាក់ធម្មតាដូចមនុស្សទូទៅមិនឃ្លុំជិតៗទៀតនោះទេព្រោះគេបានផឹកថ្នាំដែលថេយ៉ុងអោយហើយណាមួយថ្ងៃនេះមេឃស្រទុំទៀត។

« ហ៊ឹសៗ...មែនហើយ »Jiminនិយាយទាំងញញឹមតិចៗបែបមនុស្សពូកែអៀននឹងហើយ រាល់ដងនៅពេលដែលគេបានជួបយ៉ុនហ្គីកន្លងមកក៏គេមិនបានដោះសម្លៀកបំពាក់ក្រាស់ៗជាច្រើនជាន់នោះចេញដែរដោះត្រឹមម៉ាស់និងមួកប៉ុណ្ណោះ។

« ឯងស្អាតណាស់.! »Yoongiនិយាយទាំងទឹកមុខធម្មតាប៉ុន្តែនាយមិនបានចាប់អារម្មណ៍នោះទេថាជីមីនអៀនឡើងក្រហមដល់ត្រចៀកទៅហើយ។

« អរគុណ.! អង្គុយត្រង់នេះសិនទៅចាំមួយសន្ទុះទៀតចាំដើរបន្ត »Jiminឈប់ដំណើរបបួរយ៉ុនហ្គីអង្គុយលេងនៅក្រោមដើមឈរធំមួយសិន។

« ឯងមិនធុញខ្ញុំទេឬ? ដែលតែងតែបបួលឯងចេញក្រៅរហូតបែបនេះ? »Yoongiអង្គុយអោបក្បាលជង្គង់សម្លឹងមុខជីមីនមិនដាក់ភ្នែក រីឯជីមីនវិញមិនហ៊ានងាកមកសម្លឹងមុខយ៉ុនហ្គីវិញនោះទេព្រោះនាយក្រាស់មើលមកគេរហូត។

« មិនធុញទេ.! បើសិនជាលោកទំនេរអាចដើរលេងបានខ្ញុំក៏ព្រមទៅជាមួយលោកគ្រប់ទីកន្លែង »Jiminសើចហើយក៏លើកដៃមកអង្អែលកញ្ចឹង.ករបស់ខ្លួនឯងតិចៗ។

« ឯងស្រឡាញ់ខ្ញុំមែនទេ? »Yoongiនិយាយឡើងមួយម៉ាត់ធ្វើអោយជីមីនភ័យបុកពោះភ្លាមៗតែម្តង បុរសម្នាក់នេះសម្តីពិតជាត្រង់ពិតមែនសួរគ្មានលាក់លាមអ្វីសោះ។

« ទេ.! មិនមែនអញ្ចឹងទេ »Jiminប្រកែកព្រោះគិតថាយ៉ុនហ្គីមិនបានស្រឡាញ់គេនោះទេ ទោះគេសារភាពក៏មិនបានអ្វីមកវិញដែរ។

« ហឹម...ខ្ញុំស្មានតែឯងស្រឡាញ់ខ្ញុំដូចខ្ញុំស្រឡាញ់ឯងដែរ »Yoongiដកដង្ហើមធំរួចក៏ងាកមុខចេញវិញ ចំណែកជីមីនវិញគ្រាន់តែយ៉ុនហ្គីនិយាយចប់ភ្លាមនាយក៏រហ័សបើកភ្នែកធំៗ នេះយ៉ុនហ្គីស្រឡាញ់គេដែរឬ គេមិនបានស្តាប់ច្រឡំទេឬ?

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now