(ភាគ1)
ស្នេហាគឺជារបស់សម្ខាន់សម្រាប់មនុស្សគ្រប់រូប វាមិនប្រកាន់ទៅលើប្រភេទនោះទេ តែវាប្រកាន់ទៅលើបុគ្គលពីនាក់។ ហើយស្នេហានោះ វាមានទាំងផ្អែមមានទាំងល្វីងជូចត់។
" អរ..! អូយ..! " បុរសស្រស់សង្ហារនឹងរូបរាងខ្ពស់ស្រឡះម្នាក់ នាយបានដើរបុកនឹងណាម្នាក់ដោយអចេតនា។
" សុំទោសផង" នាយស្រាប់តែភ្លឹក ពីព្រោះមនុស្សដែលគេដើបុកនោះ វាពិតជាស្រស់សង្ហារពេកហើយ បើនិយាយពីកែវភ្នែកវិញ ភ្លឺដូចជាកញ្ចក់យ៉ាងចឹង នឹងបបូរមាត់ពណ៍ផ្កាឈូកដ៏សិចសុី ដែលឃើញហើយចង់ទះបួនប្រាំងដៃរអី។
(ទះនឹងគេទះខ្នាញ់រ៉េ..😁)" ឯងគឺជាសិស្សថ្មីមែនទេ? " រាងតូចក៏សួរបែបធម្មតា តែឃើថារាងក្រាស់ដូចជានៅភ្លឹកនៅឡើយទេ។
" មិនឮយើងសួរទេហេស៎? " ដោយឃើញថារាងក្រាស់មិនឆ្លើយ នាយក៏សួរម្តងទៀត។
" អរ.បាទមែនហើយ.." គេក៏ភ្ញាក់ពីការភ្លឹកនោះមកវិញ ទាំងញញឹមមិនសូវសម។
" យើងឮថា ឯងរៀនផ្នែកពេទ្យត្រូវទេ" រាងតូចក៏សួរបន្ត នឹងនៅតែធម្មតាៗ ដូចជាមនុស្សខ្វះជីវជាតិ
(វិតតាមីនសុី)។" បាទត្រូវហើយ ខ្ញុំរៀនផ្នែកពេទ្យ ខ្ញុំឈ្មោះ កុងជុន ជាសិស្សថ្មី មិញនេះខ្ញុំដើរមិនប្រយ័ត្នសុំទោសផង" រាងក្រាស់ក៏ប្រញាប់សុំទោសយ៉ាងគួរសម។
" បានហើយ ល្មមឈប់សុំទោសខ្ញុំទៀតទៅ ខ្ញុំមិនប្រកាន់ទេ " នាយក៏និយាយបែបហីៗ ពីព្រោះនាយមិនប្រកាន់រឿងប៉ុណ្ណឹងនោះទេ ដើរប៉ះពាគ្នាជារឿងធម្មតាទៅហើយ។
" តើមានរឿងអីនឹង? " បុរសមាឌធំម្នាក់ នាយក៏ដើរចូលមករកអ្នកទាំងពីរ ទាំងដៃលូកហៅប៉ៅខោទាំងសងខាង។
" សួស្តីសិស្សច្បងថុង " កុងជុនក៏គោរពទៅសានថុង ដែលជាសិស្សច្បងនៅក្នុងថ្នាក់។
" តើមានរឿងអីមែនទេ? " នាយក៏សួរឡើងម្តងទៀត ទាំងសម្លឹងមើលទៅអ្នកទាំងពី។
"គឺខ្ញុំដើរមិនប្រយ័ត្ន ក៏បុកត្រូវគេបន្តិចទៅ" រាងក្រាស់ឆ្លើយទាំងញញឹមយ៉ាងស្រស់។
![](https://img.wattpad.com/cover/274258512-288-k173441.jpg)
YOU ARE READING
រឿង 🍂 [Missing Lost បាត់បង់] 🍂
Fanfictionwritten by a Cambodian Name (Hăo Shìwŭ).✍️ សរសរដោយ: Hăo Shìwŭ ✍️ នឹងមានការនិទាននៅពេលក្រោយ។ ប្រលោមលោក BL ជាប្រភេទប្រលោមលោកប្រុសស្រលាញ់ប្រុស 🌈💛 យើងខ្ញុំក៏សូមអធ្យាស្រ័យ ក្នុងការសរសេររបស់ខ្ញុំផង បើមានកន្លែងណាខុសឆ្គង លើសលួសត្រង់ណាមួយ ដោយអចេតនា ។ 🙏 Th...