រឿង 🍂 [Missing Lost បាត់បង់] 🍂 (ភាគបញ្ចប់)

86 2 0
                                    

(ភាគបញ្ចប់)

ប្រាវ~~សម្លេងបែករបស់ក៏បានបំភ្លឺឡើង។

" តើមានរឿងនឹង? " អ្នកជាម្តាយក៏សួរទៅកាន់យុីប៉ដែលនៅសុខៗនាយធ្វើអោយធ្លាក់បែកកែវទឹក។

" គឺខ្ញុំមិនប្រយ័ត្ន ធ្វើឲ្យធ្លាក់កែវទឹកណាម៉ាក់ អរ..អូយ!  " និយាយហើយនាយក៏អោនទៅរើសអំបែងកែវនោះ តែក៏ត្រូវមុតដៃបន្តិច។

" យ៉ាងម៉េចហើយ " អ្នកជាម្តាយក៏ស្ទុះទៅទាញដៃរបស់កូនមកមើលយ៉ាងលឿន។

" ចេញឈាមហើយ ហេតុមិនប្រយ័ត្នបែបនេះ "
គាត់ក៏ស្តីអោយរាងតូចទាំងបារម្ភ។

"....."នាយប្រែជានៅស្ងៀម អារម្មណ៍ចេះតែនៅមិនសុខ នាយមានអារម្មណ៍ថាដូចជាចង់យំយ៉ាងម៉េចក៏មិនដឹង។

* មន្ទីរពេទ្យ *

នៅក្នុងមន្ទីរពេទ្យ ពេលនេះក្រុមគ្រូពេទ្យកំពុងតែមមាញឹកក្នុងការជួយសង្រ្គោះរាងក្រាស់ ដោយការឆក់បេះដូងអស់ជាច្រើនលើក។

" លោកគ្រូពេទ្យ បើនៅតែឆក់បែបនេះទៀត គេអាចនឹងឆាប់ស្លាប់ក៏ថាបាន " អ្នកគ្រូពេទ្យស្រីម្នាក់ ក៏និយាយទាំងបារម្ភ ព្រោះឆក់ច្រើនលើកទៅហើយ តែបេះដូងរបស់នាយ នៅតែមិនព្រមដំណើរការសោះ។

~^~^~^~^~^~^~^~^

សម្ពាធឈាមរបស់នាយកាន់តែខ្សោយទៅៗ ដែលធ្វើឲ្យគ្រប់គ្នានៅក្នុងបន្ទាប់នេះ មានការអស់សង្ឃឹមយ៉ាងខ្លាំង។

" ហើុយ...សាកម្តងទៀតទៅ " លោកគ្រូពេទ្យក៏ដកដង្ហើមធំមួយដង្ហើម មុននឹងចាប់ផ្តើមឆក់សាជាថ្មី។

* 6ខែបានកន្លងផុតទៅ *

រាងកាយដែលបានគេងនៅលើគ្រែអស់រយៈពេល6ខែ ក៏បានបើកកែវភ្នែកឡើង នាយលើកដៃបាំងពន្លឺបន្តិច ព្រោះតែចាំងភ្នែកពេក។

" ដឹងខ្លួនហើយហេស៎? " នារីដ៏ស្រស់ស្អាតម្នាក់ក៏បាននិយាយឡើង ទាំងញញឹម។

"...." រាងក្រាស់រាងចងចិញ្ចើមបន្តិច គេហាក់មិនចងចាំនាងនោះទេ។

" យ៉ាងម៉េចហើយ តើឯងមាននៅឈឺត្រង់ណាដែរទេ?" បុរសម្នាក់ទៀតក៏សួរទៅកាន់នាយដូចគ្នា។

You've reached the end of published parts.

⏰ Last updated: Jun 24, 2021 ⏰

Add this story to your Library to get notified about new parts!

រឿង 🍂 [Missing Lost បាត់បង់] 🍂Where stories live. Discover now