ភាគទី១

573 8 1
                                    

អីុតាសីុវិលក្លែងក្លាយ

     ឡានទំនេីបពណ៍ខ្មៅសេរីចុងក្រោយបង្អស់ឈប់ចតនៅមុខភូមិគ្រឹះដ៍ធំស្កឹមស្កៃរបស់ត្រកូលអភិជនមួយ។ រាងសង្ហាខ្ពស់ស្រឡះបើកទ្វាឡានទម្លាក់ជើងចុះ ងើបឈរអស់កម្ពស់បោះជំហ៊ានវែងៗចូលទៅក្នុងភូមិគ្រឹះដោយជ្រែងហោបៅដើរចូលទៅជិតម៉ាក់របស់គេ។
" មកហើយមែនទេ! " អ្នកស្រី វ៉ាង ស៊ុងយូ ត្រូវជាម្តាយគីមថេរយ៉ុងមានប្រសាសន៍ឡើងសួរទៅកូនប្រុសកំពូលទំនើងរបស់គាត់។
" ម៉ាក់ក៏ឃើញហើយសួរធ្វើអី!" ថេយ៉ុងតបទៅអ្នកម្តាយវិញបែបជម្លើយសឹង តែវាជាទម្លាប់ទៅហើយថេយ៉ុងមិនដែលស្តាប់នរណាក្នុងផ្ទះម្នាក់ឡើយសូម្បីតែម្តាយរបស់គេ តែផ្ទះដ៍ធំនេះក៍គេមិននៅដែរសុខចិត្តរស់នៅខុនដូរដែលគេបានទិញប្រសើជាងនៅផ្ទះធំ តែស្តាប់ការទេសនារបស់អ្នករាល់ថ្ងៃ។
" ឯងអាយុប៉ុន្មានហើយ! " អ្នកស្រីស៊ុងយូខិតចូលមកជិតកូនប្រុសរួចបោះសំណួរទៅនាយកម្លោះ។
" ម៉ាក់អ្នកបង្កើតខ្ញុំគួរណាស់តែដឹង អាយុថ្ងៃកំណើតខ្ញុំ តែបែរមកសួរខ្ញុំទៅវិញ " ថេយ៉ុងសណ្តូកជើងលាឡុងដាក់ក្បាលដេកមុននិងតបសំណួរទៅអ្នកម៉ាក់របស់គេវិញ ពិតមែនហើយអ្នកជាម្តាយគួរតែដឹងតែហេតុអ្វីមកសួរគេទៅវិញ មិនយល់សោះឡើយ។
" កូនឈ្លើយ ពេលណាឯងកែចរឹកនេះបាន " ស៊ុងយូគ្រវីក្បាលហួសចិត្តនិងកូនប្រុសជន្លលយរកប្រដៅមិនបាន ប្រហែលពីតូចប៉ារបស់គេទំនើងពេករហូតខូចក្មេងបែបនេះ។
"  ហើយម៉ាក់ហៅកូន មកធ្វើអី! " ថេយ៉ុងទម្លាក់ទូរស័ព្ទចុះ ងាកសួរទីម្តាយ។
"  ឯងអាយុ24ហើយពេលណាយកប្រពន្ធ! យើងចង់បានចៅ សក់ខ្មៅប្រែជាសរ ម៉ាក់ក្លាចថាស្លាប់បាត់មិនបានឃើញមកចៅ" ស៊ុងយូ
" ខ្ជឹលណាស់ម៉ាក់ យកប្រពន្ធបានតែមួយនិង តែបើយកស្រីបានច្រើន អូយ " ថេយ៉ុងនិយាយមិនទាន់ចប់ប្រយោគត្រូវស្រែកអូយស្របពេលបាតដៃម៉ាក់គេវៃក្បាលមួយទំហឹង។
" កុំសូវលែងស្រីពេក គួរើសមនុស្សអោយច្បាស់លាស់  មិនមែនសីុមិនដឹងមុខបែបនិងឡើយ ឯងគួរអាណិតដល់ម៉ាក់ណា រកកូនប្រសារអោយម៉ាក់មួយមក " ស៊ុងយូអង្វរកកូនប្រុសតែសង្ឃឹមថាថេយ៉ុងនិងបានយល់។
" ចាំគិតមើសិន អីឡូវកូនទៅហើយស្រីស្នេហ៍ចាំ " រាងក្រាសងើបឈរអោនគំនាបរត់ចេញទៅបាត់ហាក់សម្តាិដែលម៉ាក់គេនិយាយអប្បាញ់មិញមិនជ្រាបចូលខួក្បាលគេអីបន្តិច។

    ថេយ៉ុងស្ថិតនៅក្នុងឡានទំនើបខ្មៅរលោងស្រឹលដៃបង្វិលចង្កូតបត់ចេញពីបរិវេណភូមិគ្រឹះធ្វើដំណើរលើផ្លូវកៅស៊ូរលោងស្រឹលឈ្ពោះទៅកាន់ខុនដូដែលមានស្រីល្អសិុចសីុកំពុងគេចាំនៅលើពូក។
  " ស្ទះណាស់ " រាងសង្ហាលើកដៃផ្ទៀងម៉ោងសម្លឹងមើលលើដងវិថីសុទ្ធតែឡានស្ទះទៅមុខមិនរួច។
  " តុក តុក តុក តុក " សម្លេងគោះទ្វាឡានជាច្រើនដងថេយ៉ុងធ្វើមុខបែបឆ្ងល់មុននិងបើកកញ្ចាក់ដើម្បីសួរដល់អ្នកគោះកញ្ចក់ទ្វាឡានគេ។
  " លោក ហ្ហាបើកទ្វា បន្តិចមកសុំអង្វ សុំចូលឡានផង សុំអង្វរ ឱ្យលឿនទៅ " រាងតូចលើកដៃអង្វររាងក្រាសជាច្រើនដងនិយាយងាកឆ្វេងស្តាំរឹកពាដូចកំពុងខ្លាចអ្វីម្យ៉ាង។
  " នែ..មកសុំចូលយ៉ាងមិច មិនអោយចូល " ថេយ៉ុងគ្រវីក្បាលតប។
  " តេត តេត នែមិចមិនទៅ " ឡានខាងក្រោយចុចកំផ្លេរតគ្នាព្រោះតែឡានថេយ៉ុងនៅស្ទះពីមុខគេ។
  " លោកលឿនឡើងស្ទះគេហើយ " យូជី ញញឹមបែបមានសង្ឃឹមព្រោះគិតថាគេនិងបើកអោយតែផ្ទុយស្រឡះគាន់ជាន់ឡានទៅយ៉ាងលឿន។
   " នាងនៅខាងនោះ " ពួកក្មេងស្ទាវកាន់ឈជ្រុងចង្អុមុខនាងទើបនាងរហ័សរត់យ៉ាងលឿននៅលើដងវិថី ទាំងដៃយួរស្បែកជើងប៉ាតារត់មិនប្រណី។
   " ហេតុអីត្រូវខ្វល់ " រាងក្រាសងាកតាមកញ្ចក់ឃើញនាងរត់បណ្តាលអោយគេឈប់ឡាន រួចសួរខ្លួនឯង។
  " ឈប់វុើយ បើមិនចង់ងាប់ " ថេយ៉ុងចុះពីលើឡានទាញកាំភ្លងតម្រងក្មេងសិស្សសាលាពីអ្នករួចទាញយូជីមកឈរខាងក្រោយខ្នង ខណះក្មេងប្រុសពីនាក់ប្រញាប់រត់បកក្រោយ។
  " នែ!! នែ បើកទ្វាឡានខ្ញុំធ្វើអី ! " ថេយ៉ុងសួរខណះរាងល្អិតបើកទ្វាឡានចូលទៅអង្គុយធ្វើដូចខ្លួនឯងម្ចាស់ឡានយ៉ាងអញ្ចឹង។
  " លោកទៅបាត់ពួកវានិងមកវិញ លោកដាច់ចិត្តទុកក្មេងគួរអោយស្រឡាញ់ដូចខ្ញុំចោលដែរមែនទេ! " យូជិអេីតក្បាលធ្វើភ្នែកម៉ក់ៗបែបគួរអោយស្រឡាញ់ជាការអង្វរកររាងក្រាស ទើបនាយងក់ក្បាលយល់ព្រមឡើងឡាន។
  " ធ្វើស្អីបានគេវៃ " ថេយ៉ុង
  " គ្រាន់តែវៃសង្សាវាបែកក្បាល និង វា ដេញវៃដែរ មិនយល់ " យូជីដកដង្ហើមហត់គឃូសព្រោះតែហត់។
  " បែកក្បាលសោះចឹងមែនទេ! "
  " នឹងហើយ គ្រាន់តែក្បាលសោះកាន់សុទ្ធតែឈើជ្រុងមិនយល់សោះ "
   " ដឹងចឹងមិញមិនជួយទេ ទុកអោយគេវៃអោយបែកក្បាលដែរ ត្រឹមតែបែកសោះពិតទេ "ថេយ៉ុង

   ត្រឹមតែកក្បាលសោះដូចធំដុំ🌚😂

-ស៊ូមីន

អេតាសុីវិលក្លែងក្លាយWhere stories live. Discover now