ភាគទី៣:មនុស្សចាស់ចិត្តច្រើន

2K 108 27
                                    

     ក្មេងស្រីមាត់ចច្រេចបើកភ្នែកធំៗពិនពងមាន់គ្រាន់តែឃើញពូដកកងដៃមួយឈុតចេញមកឲខ្លួនជាពិសេសមកលេងម្ដងកាលទេប៉ុន្តែបើនិយាយពីបញ្ញើរវិញខ្ជិលជញ្ជូនចូលបន្ទប់ណាស់។

«ស្រឡាញ់ពូហ្គុកជាងគេ»ដាមីហក់អោបកពូដោយមិនបានឃើញក្រសែរភ្នែកពូម្នាក់ទៀតឡើយដែរកំពុងបាញ់មកដោយការឃ្នើញចិត្តជាតីបំផុតហើយ ធម្មតាក្មេងបើនរណាទិញរបស់ឲក៏សប្បាយចិត្តទន់ចិត្តភ្លាម។

«សប្បាយអរណាស់ត្រង់របស់ពូសុទ្ធតែបដិសេធមិនយកឬ?»ថេយ៉ុងនិយាយបញ្ជោះពេលឃើញថាក្មួយស្រីគេនេះហាក់ដូចជាស្រឡាញ់ជុងហ្គុកនេះដល់ហើយត្រង់គេនេះនាំដើរលេងផង ទិញកង់ ស្គី កាតាបសព្វមុខតែមានដែរសរសើរគេម្ដងណាទេអន់ចិត្តណាស់តើគេត្រូវទ្រាំដល់ពេលណាទៀត?

«ទៅលួងពូថេយ៍ទៅដាមី កុំឲពូអន់ចិត្តពូថេយ៍ស្រឡាញ់ក្មួយណាស់យ៉ាងហោចណាស់ក៏អរគុណពូដែរខំមានទឹកចិត្តឲក្មួយហើយនុះ បើចង់ឲពូស្រឡាញ់ត្រូវស្រឡាញ់ពូថេយ៍ដូចគ្នាឮទេ?»ជុងហ្គុកពន្យល់ប្រាប់ក្មួយស្រីពេលបាមដឹងឮរឿងរវាងថេយ៉ុងនឹងដាមីខ្លះៗដែរនុះក៏ឮស៊ូហ្កានិយាយដែរថានាងមិនដែរត្រូវជាមួយថេយ៉ុងឡើយក៏អាណិតបងដែរត្រូវព្រាត់ប្រះគ្នាអស់ច្រើនឆ្នាំបែបនេះគេក៏ចាំបាមថាកាលនឹងគេហត់នឹងមើលថេយ៉ុងណាស់ដែរផឹកស្រានឹកមនុស្សស្រីជាទីស្រឡាញ់ដែរស្លាប់ចោលមុនថ្ងៃការបែបនេះទម្រាំបានរឹងមាំគេត្រូវខាតពេលជាមួយថេយ៉ុងជិតកន្លះឆ្នាំឯនុះ។

«មកពីពូថេយ៍ពូកែបង្អាប់ដាមីថាកាតឿ កាម៉ាប់ពេកទើបដាមីឆ្អប់ពូថេយ៍ហឹសស»ដាមីអោបដៃមិនស្ដាប់សម្ដីពូព្រោះនាងក្មេងមិនចេះគិតឆ្ងាយដូចមនុស្សធំឡើយគិតអីនិយាយនឹងមកមិនពិចារណាឡើយ។

«ហើយក្មួយចឹងដែរទេ?ទៅសុំទោសពូទៅកុំឲពូថេយ៍អន់ចិត្តដឹងដែរទេពូថេយ៍ស្រឡាញ់ក្មួយណាស់ជាងពូទៅទៀត»ជុងហ្គុកអង្អែលបានក្មួយស្រីដោយនិយាយស្រទន់ចង់ឲក្មួយស្រីយល់ចិត្តថេយ៉ុងខ្លះបើនៅតែបន្តឈ្លោះគ្នាមិនឈប់មិនឈរធំឡើងពិបាកចាប់ការហើយថេយ៉ុងនោះ។

«ដាមីទៅសុំទោសពូថេយ៍ក៏បានដែរចាស៎»ឈរគិតមួយស្របក់ទើបនាងផ្ដល់ចម្លើយឲជុងហ្គុករត់សម្ដៅទៅសួនក្រោយផ្ទះដែរថេយ៉ុងដើរទៅអំបាញ់មិញនេះ មិនមែនថានាងស្អប់ទេតែគ្រាន់លាក់ចិត្តមិនឲដឹងប៉ុណ្ណោះថានាងទុកពូម្នាក់នេះក្នុងថានៈអ្វី។

You've reached the end of published parts.

⏰ Last updated: Nov 16, 2021 ⏰

Add this story to your Library to get notified about new parts!

♡︎បម្រើស្នេហ៍លោកពូសុភាពបុរស♡︎Where stories live. Discover now