នៅក្នុងទីក្រុងនាពេលរាត្រីពោពេញទៅដោយភ្លេីងពណ៌លម្អបង្កេីនសោភ័ណភាពនាពេលរាត្រីឲ្យកាន់តែស្រស់ស្អាត ក្នុងនោះក៏មានសណ្ឋាគាកម្ពស់ 33 ជាន់ស្ថិតនៅចំកណ្ដាទីក្រុងត្បិតថាមិនខ្ពស់ដាច់គេតែក៏អាចមេីលទីក្រុងបានច្រេីនកន្លែងយ៉ាងជក់ចិត្តផងដែរ បុរសសង្ហាឈរនៅបន្ទប់ដែលមានជញ្ជាំងកញ្ចក់ ជាបន្ទប់ផ្ទាល់ខ្លួនរបស់នាយនៅជាន់ទី 33 តែម្ដង ។ នាយពាក់តែអាវឃ្លុំទេីបចេញពីបន្ទប់ទឹក កាន់ស្រាក្រហមក្នុងដៃឈរមេីលទេសភាពទីក្រុង នាយកំពុងតែស្ដ្រេស រឿងការងារមិនប៉ុន្មានទេ តែអ្វីដែលស្រ្តេសគឺរឿងម៉ាក់របស់គេ នៅសុខៗក៏ឲ្យនាយទៅរៀបការជាមួយក្មេងប្រុសទៅវិញ នាយមិនដែលជួបមុខឬស្គាល់ក្មេងនោះផង ណាមួយនាយជាប្រុសពេញលក្ខណៈមិនមែនជាហ្គេយ៍ មិនគួរនាំរឿងនេះមកឲ្យនាយស្មុគស្មាញទាល់តែសោះ ឬមួយពិភពលោកនេះអស់មនុស្សស្រីហេីយ? កំពុងឈរគិតបណ្ដែតអារម្មណ៍ ទូរស័ព្ទនាយក៏រោទិ៍ នាយទាញមកមេីលឃេីញហេីយតឹងទ្រូងជាមុន ...?
" ហាឡូម៉ាក់! មានការអីមែនទេ?" នាយនិយាយធ្វេីដូចធម្មតា តែក្នុងចិត្តនាយក៏ទាយមុនបាត់ទៅហេីយ វាក៏មិនខុស!!
" ហៃយ៉ា អ្នកប្រុសតូច ចន ជុងគុក របស់ម៉ាក់កូនមិនមកផ្ទះប៉ុន្មានថ្ងៃហេីយមានដឹងខ្លួនទេ? គិតចង់នៅសណ្ឋាគានោះរហូតមែនទេ?" លោកស្រីចន សូយ៉ុន និយាយទៅកូនប្រុសពៅរបស់គាត់
" ទៅផ្ទះម៉ាក់រអ៊ូឲ្យខ្ញុំរៀបការជាមួយក្មេងនោះរហូត ខ្ញុំមិនចង់ទៅទេ" ត្រូវហេីយមួយសប្ដាហ៍មុនម៉ាក់របស់នាយនិយាយរឿងរៀបការមួយនេះគ្រប់ពេល មិនថាពេលគេដេីរចូលផ្ទះ ញ៊ាំបាយ អង្គុយលេីសាឡុង គាត់រអ៊ូដាក់ត្រចៀកនាយរហូត ទេីបនាយមកគេងនៅសណ្ឋាគាបន្ទាប់ពីចេញពីក្រុមហ៊ុន គិតមកនាយមកគេងនៅសណ្ឋាគា 5 យប់ហេីយ
" ម៉ាក់ខំរកមនុស្សល្អឲ្យរៀបការជាមួយ ឯងនៅនិយាយគិតថាម៉ាក់អាក្រក់ទៀតឬ?"
"ម៉ាក់? ខ្ញុំមិនដែលគិតថាម៉ាក់អាក្រក់នោះទេ តែខ្ញុំជាប្រុសម៉ាក់ឲ្យរៀបការជាមួយក្មេងប្រុសនោះ ម៉ាក់មិនខ្លាចប៉ះពាល់កិត្តិយសគ្រួសារទេហេស៎?"
" ហៃយ៉ា! នេះសតវត្សទីប៉ុន្មានហេីយអ្នកប្រុសចន ឯងនៅក្មេងគួរតែចេះគិតឲ្យទាន់សម័យកាលខ្លះ"
" ម៉ាក់ចង់ថាខ្ញុំល្ងង់?"
"មិនល្ងង់ទេ នៅនិយាយស្ដាប់គ្នាយល់បាន"
"ម៉ាក់! សម្រេចថាខ្ញុំមិនរៀបការទេ"
"មិនរៀបការក៏បាន យេីងទាំងពីរនាក់ឈប់ជាម៉ាក់កូននិងគ្នា អូ៎!ឈប់សិនគឺកូនគ្មានឈ្មោះក្នុងត្រកូលចន តទៅទៀតតែម្ដង"
" ម៉ាក់គម្រាមខ្ញុំ?" នេះជាលេីកទីមួយហេីយដែលម៉ាក់គេនិយាយបែបនេះ ក្មេងនោះមានឥទ្ធិពលលេីម៉ាក់របស់នាយខ្លាំងយ៉ាងនេះឬ
"ស្រេចតែកូនជាអ្នកគិត ម៉ាក់និយាយលេីកនេះជាលេីកចុងក្រោយ"
"ម៉ាក់ដឹងយ៉ាងម៉េចថាក្មេងនោះជាមនុស្សល្អ?"
"ម៉ាក់ស្គាល់គេយូរហេីយម៉ាក់របស់គេជាមិត្តរបស់ម៉ាក់ គេជាក្មេងល្អ"
"មិត្តម៉ាក់ខ្ញុំច្បាស់ជាស្គាល់ តែនេះខ្ញុំមិនស្គាល់"
"គ្រួសារគីម កូនស្គាល់ទេ?"
"ថាម៉េចគ្រួសារគីម? តែគ្រួសារគីម មានតែគីមសុកជីន ចឹងមានន័យថាអ្នកមីងគីម ដេយ៉ុង គាត់មានប្រុសពីរនាក់ឬ ម៉េចបានជាខ្ញុំមិនដែលឃេីញ?" នាយប្រាកដជាស្គាល់ គ្រួសារគីមជាម្ចាស់ក្រុមហ៊ុនស្ថាបត្យកម្មធំមួយក្នុងប្រទេស ហេីយលោកស្រីដេយ៉ុង នាយក៏ធ្លាប់ជួយពេលទៅកម្មវីធីផ្សេងៗ តែនាយធ្លាប់តែឃេីញកូនប្រុសរបស់គាត់គីម សុកជីន មិនដឹងថាមានកូនប្រុសម្នាក់ទៀត ព្រោះឈ្មោះដែលម៉ាក់នាយប្រាប់មិនមែនគីម សុកជីនទេ គឺ គីម ថេ..ថេស្អីមិនដឹងភ្លេចទៅហេីយ នាយមិនដែលយកចិត្តទុកដាក់រឿងនេះផង
"យ៉ាងម៉េច? ជាអ្នកតាមដានគ្រួសារគេមែនទេ ទេីបត្រូវដឹងគ្រប់រឿង?"
"ម៉ាក់និយាយបែបនេះ ខ្ញុំអន់ចិត្តស្លាប់ហេីយ"
"កុំទាន់ស្លាប់ស្អែកមកផ្ទះមិនចឹងទេ យេីងចប់គ្នា" ទឺត ទឺត.. បិតទូរស័ព្ទ
"ម៉ាក់ ម៉ាក់?!!! ពុទ្ធោអេីយម៉ាក់ ក្មេងនោះប្រាកដជាធ្មប់ដាក់ស្នេហ៍ម៉ាក់ខ្ញុំមិនខានទេីបគាត់លង់នឹងគេថ្នាក់នេះ ហ៊េីយ! នេះយេីងត្រូវរៀបការពិតមែនហេស៎?" ជុងគុក បោះទូរស័ព្ទចោលលេីពូក ពេលនេះនាយកំពុងតែធុញលំដាប់កំពូលហេីយ
___
"បងប្រុសយ៉ុងហ្គី ថ្ងៃនេះខ្ញុំចេញលេីសម៉ោងបន្តិចបងមិនបាច់មកទទួលខ្ញុំក៏បាន"
"មិនបានទេថេយ៉ុង បងសន្យានិងពូមីងហេីយថាជួយមេីលថែឯង នៅចាំបងមកទទួលកុំទៅផ្ទះម្នាក់ឯងឲ្យសោះ"
"បាទ បងប្រុស ចឹងខ្ញុំទៅថ្នាក់រៀនសិនហេីយ"
"បាទ ខំប្រឹងរៀនឮទេ?"
"បាទបងប្រុសជួបគ្នាពេលល្ងាច"ថេយ៉ុង និយាយចប់ដេីរទៅថ្នាក់រៀន វាជិតដល់ថ្ងៃប្រលងបញ្ចប់របស់គេហេីយទេីបមានថែមម៉ោងដេីម្បីត្រៀមប្រលង
វាបែបនេះរាល់ថ្ងៃដែលយ៉ុងហ្គីតែងជូនថេយ៉ុងមករៀន ពួកគេទាំងពីរជាបងប្អូនជីដូនមួយនឹងគ្នា យ៉ុងហ្គីស្រឡាញ់ថេយ៉ុងដូចប្អូនបង្កេីតចឹង នាយដឹងថាថេយ៉ុងជាក្មេងប្រុសតែមិនរឹងមាំដូចក្មេងប្រុសដទៃព្រោះតែ ថេយ៉ុងជាអូមេហ្កា ។ ប៉ាម៉ាក់ថេយ៉ុងបារម្ភពីថេយ៉ុងណាស់ ខ្លាចថាមានបញ្ហាកេីតឡេីងជាពិសេសក្នុងវ័យ 18 ឆ្នាំរបស់ថេយ៉ុងនេះតែម្ដង ហេតុនេះយ៉ុងហ្គីស្ម័គ្រចិត្តជួយមេីលថែទោះមិនបាន 24 ម៉ោងតែក៏បានជូនទៅជូនមកបែបនេះឯង ។ ថេយ៉ុង មិនសូវចេញក្រៅទៅណាមកណាទេ សូម្បីជាមួយប៉ាម៉ាក់របស់ខ្លួន ទេីបមិនសូវមានអ្នកស្គាល់ គ្រប់គ្នាស្គាល់តែ ជីន ដែលជាបងប្រុសរបស់គេប៉ុណ្ណោះ ។
"ថេយ៉ុង ល្ងាចនេះមានអ្នកមកទទួលទេ?" ជីមីន ជាមិត្តស្និតស្នាលតែម្នាក់គត់របស់ថេយ៉ុង ជីមីនស្រឡាញ់ថេយ៉ុងដូចបងប្អូនចឹង គេក៏ដឹងថាថេយ៉ុងជាអូមេហ្កាដែរ ទេីបគេតែងតែជួយមេីលថែថេយ៉ុង
"បងប្រុស មកទទួល" ពួកគេទាំងពីរកំពុងដេីរចេញពីថ្នាក់
"ប្រសេីរហេីយចឹង បេីគ្មានអ្នកមកទទួលចាំយេីងជូនទៅ"
"អរគុណហេីយជីមីន ដែលតែងតែនៅក្បែរយេីង"
"អរគុណស្អីទៅ យេីងជាមិត្តនឹងគ្នាជួយមេីលថែគ្នាបែបនេះហេីយ"
"អឹម! អូ៎នោះបងប្រុសយេីងកំពុងចាំហេីយ ទៅសិនហេីយណា" ថេយ៉ុង ឃេីញឡានបងប្រុសចតនៅមុខសាលា
"ទៅចុះ យេីងក៏ទៅដែរ" ជីមីន ឈរមេីលថេយ៉ុងឡេីងឡានទៅបាត់ ទេីបគេជិះឡានដែលអ្នកបេីកឡាននៅផ្ទះមកទទួលដែរ
____
"យ៉ាងម៉េចដែរ ថេយ៉ុងគេមានប្រកែកឬអត់?"លោកស្រីសូយ៉ុន សួរទៅលោកស្រីដេយ៉ុង តាមទូរស័ព្ទ
"ថេយ៉ុង គ្មានបញ្ហាស្រាប់ហេីយ យេីងប្រាប់ថារៀបការជាមួយមនុស្សល្អនឹងបានការពារគេ ព្រោះតែកូនជាអូមេហ្កា"
"ត្រូវហេីយ មកពីជាអូមេហ្កាទេីបយេីងនេះចង់ឲ្យជុងគុករៀបការជាមួយ គេប្រាកដជាជួយមេីលថែថេយ៉ុងឲ្យឯងបាន ណាមួយយេីងចូលចិត្តថេយ៉ុងណាស់ គេទាំងពីរច្បាស់ជាសមគ្នា"
"ត្រូវហេីយ ចុះជុងគុក គេព្រមដែរហេស៎?"
"គេច្បាស់ជាព្រម យេីងមិនព្រមឲ្យមនុស្សល្អដូចថេយ៉ុងបានទៅអ្នកដទៃទេ"
"ចុះ ថេមីន កូនប្រុសច្បងរបស់ឯងនោះ?"
"ថេមីន គេមានសង្សាហេីយគ្រាន់តែមិនទាន់រៀបការ ណាមួយថេមីនជាមនុស្សធម្មតា មិនមែនជាអាល់ហ្វាដូចជុងគុក"
"ត្រូវហេីយអូមេហ្កាជាគូរនឹងអាល់ហ្វា"
"ប៉ុណ្ណឹងសិនចុះដេយ៉ុន ជុងគុកគេមកហេីយ"
ជុងគុក ដេីរចូលផ្ទះទាំងមុខងាប់ ខុសពីម៉ាក់របស់នាយដែលញញឹមស្រស់ដូចគ្មានអ្វីកេីតឡេីង នេះនាយពិតជាចាញ់ម៉ាក់នាយមែនទេ?
"ហៃយ៉ា កូនប្រុសនឹកណាស់"
"នឹកណាស់ខ្ញុំមិននៅផ្ទះតែ6 ថ្ងៃសោះ រាល់ដងម៉ាក់ទៅបរទេសជាមួយលោកប៉ាមួយខែ មកវិញម៉ាក់មិននិយាយថានឹកកូនមួយម៉ាត់"
"ចះងក់ងរដូចក្មេងទៅកេីត បានប្រពន្ធស្អែកៗហេីយ"
"ម៉ាក់និយាយរឿងនេះទៀតហេីយ! ខ្ញុំមិនទាន់ចង់បានប្រពន្ធទេ រឹតតែមិនចង់បានប្រពន្ធជាប្រុស"
"ប្រុសស្រីស្អី ? បេីកូនបានជួបថេយ៉ុងកូនលង់នឹងគេមិនខាន មេីលទៅអាយុជិត 30 ហេីយមិនទាន់យកប្រពន្ធគិតនៅដល់ណា ? ម្នាក់មានសង្សាតែមិនទាន់រៀបការ ម្នាក់ក៏មិនចង់រៀបការ ពេលណាម៉ាក់មានកូនប្រសារមានចៅនឹងគេ? មិត្តម៉ាក់ពេលទៅសមាគមន៍ម្ដងៗគេនិយាយអួតគ្នាតែរឿងកូនប្រសារល្អ ចៅគួរឲ្យស្រឡាញ់" ម៉ាក់ជុងគុក និយាយហេីយធ្វេីទឹកមុខកំសត់ តែក៏វាជាការពិតកូនម្នាក់ៗមិនយល់ពីគាត់សោះ
"ម៉ាក់កុំនិយាយបែបនេះអី" នាយនិយាយសម្លេងស្រទន់ដាក់អ្នកម៉ាក់ នាយមិនចង់ឃេីញគាត់ខូចចិត្តនោះទេ
"មិនអីទេ និយាយពីរឿងកូនបន្តទៅសម្រេចថាយល់ព្រមទេ តាមលក្ខណយប់មិញ"
"ខ្ញុំសម្រេចចិត្តហេីយថាព្រមក៏បាន តែខ្ញុំមិនធានាអាចទទួលយកគេនោះ ឬផ្ដល់ក្ដីស្រឡាញ់ឲ្យគេទេ"
"ម៉ាក់ជឿថាកូនច្បាស់ជាលង់នឹងថេយ៉ុងដកចិត្តមិនរួច កូននៅមិនទាន់បានជួបគេត្រូវទេ?"
"បាទ នៅទេមិនស្គាល់តែម្ដង"
"ម៉ាក់នឹងណាត់គ្រួសារគីម និយាយជុំគ្នាឆាប់ៗនេះ"
"ម៉ាក់ ចុះប៉ានិងបងប្រុសមិនទាន់មកផ្ទះវិញទេហេស៎?"
"បងឯងទៅបរទេស ចំណែកប៉ាមានធុរៈជួបភ្ញៀវនិយាយរឿងឡានដែលគេកម្មង់"
"ចឹងខ្ញុំសុំឡេីងទៅបន្ទប់សិនហេីយ"
"ទៅៗកូន នឹងអាលបានចុះមកញ៊ាំបាយ"
___
"យ៉ាងម៉េចដែរកូនរឿងប្រលង?"
"បាទ មិនអីនោះទេប៉ា នៅសល់ មួយសប្ដាហ៍ទៀតប្រលងហេីយ ខាងសាលាឲ្យសម្រាកនៅផ្ទះសម្រាប់ត្រៀមខ្លួន"ថេយ៉ុង អង្គុយនិយាយជាប៉ា ម៉ាក់
"ប្រលងរួចកូននឹងត្រូវរៀបការ ម៉ាក់បាននិយាយជាមួយសូយ៉ុនហេីយ" លោកស្រីដេយ៉ុង អង្អែលក្បាលកូនប្រុសថ្នម ពួកគាត់ទុកថេយ៉ុងដូចគ្រាប់ពេជ្រអញ្ចឹង
"បាទ ម៉ាក់" ថេយ៉ុងញញឹមស្រាល ការរៀបការរេីសដោយអ្នកម៉ាក់ ថេយ៉ុងជឿថាគាត់ប្រាកដជាមនុស្សល្អអាចមេីលថែអូមេហ្កាទន់ខ្សោយដូចជាខ្លួនបាន
"មិនបាច់បារម្ភទេ រៀបការហេីយកូនក៏អាចទៅរៀនបន្តនៅសកលវិទ្យាល័យបាន"
"បាទលោកប៉ា"
"យប់ហេីយឡេីងទៅសម្រាកចុះកូន ប៉ានិងម៉ាក់នៅចាំផ្លូវបងប្រុសកូនសិន"
"បាទ រាត្រីសួស្ដីប៉ាម៉ាក់"
___
ស្អែកឡេីងថេយ៉ុងសម្ងំនៅផ្ទះដូចរាល់ដល់ នាយតូចមិនងាយចេញក្រៅទេខ្លាចថា និងមានក្លិនហុីត ភាយចេញពីខ្លួនភ្លាមៗ បែបនោះនឹងមានគ្រោះថ្នាក់។ ទៅណាមកណាម្ដងៗតែងមានបងប្រុសអាចជាថា ជីន ឬក៏យ៉ុងហ្គីទៅជាមួយពេលខ្លះក៏ជាជីមីន មកពីបែបនេះថេយ៉ុងគិតថាវារំខានដល់ពួកគេទេីបមិនចេញក្រៅតែម្ដង ទៅតែសាលាប៉ុណ្ណោះ ។See you soon next part....!!!
YOU ARE READING
You're my heart [ COMPLETE]
RomanceBL : ចន ជុងហ្គុក x គីម ថេហ្យុង Start from 04,07,2021 Link page: https://www.facebook.com/Novel-Bangtan-109999058170741/