សួស្ដីខ្ញុំឈ្មោះមីនសព្វថ្ងៃជាសិស្សវិទ្យាល័យម្នាក់ដែលនិងត្រូវប្រឡងបញ្ចប់ជីវិតជាសិស្សវិទ្យាល័យក្នុងឆ្នាំនេះ។ថាទៅវាពិបាកដែរសម្រាប់សិស្សខ្សោយដូចជាខ្ញុំហើយថែមទាំងមិនមែនជាមនុស្សស្រីស្អាតអីដូចគេដែរទើបខ្ញុំមិនសូវមានអ្នកណានៅក្បែររឺពឹងពាក់បាន ថាទៅបើខ្ញុំកើតមកស្អាតបន្តិចក៏ប្រហែលល្អជាងនេះទេដឹង។ខ្ញុំមិនសូវចេះនិយាយស្ដីច្រើន មិនក្លាហាន មានការខ្មាស់អៀនច្រើន ខ្លាច និងមិនមានមិត្តច្រើនដូចគេឯទៀតឡើយ តែខ្ញុំគិតថាខ្ញុំសំណាងណាស់ទោះមិនមានមិត្តច្រើនតែក៏មានមិត្តម្នាក់ហើយជាមនុស្សប្រុសទៀតវាមិនពិសេសអីទេធម្មតាមិត្តភក្តិចង់រាប់ប្រុសក៏បានស្រីក៏បានគ្មានបញ្ហាទេ តែពិសេសត្រង់ថា...គេរាប់អានខ្ញុំដោយមិនគិតពីអ្វី ទោះខ្ញុំក្រ ខ្ញុំអាក្រក់ក៏គេយកចិត្តទុកដាក់និងខ្ញុំ ជួយជ្រោមជ្រែញខ្ញុំ តាំងតែពីខ្ញុំបានស្គាល់គេ ពិភពលោកប្រែទៅជាពណ៌ផ្កាឈូកបាត់ទៅហើយ អាចនិយាយបានថាជិតពាក់កណ្ដាលជីវិតរបស់ខ្ញុំនេះមិនដែលមានអ្នកណាល្អនិងខ្ញុំដូចគេទេ។ អ្នកទាំងអស់គ្នាដឹងទេ?គ្រប់ទង្វើ គ្រប់កាយវិការដែលគេធ្វើមកលើខ្ញុំគឺគេបានឆក់យកបេះដូងខ្ញុំចេញពីទងបាត់យូយាណាស់ទៅហើយ ខ្ញុំស្រឡាញ់គេណាស់ ខ្ញុំចង់ប្រាប់គេណាស់ថាខ្ញុំមិនដែលទុកគេជាមិត្តឡើយ ខ្ញុំចង់រំលងខ្សែរខណ្ឌមួយនេះ ហួសចូលព្រំដែននៃស្នេហា តែខ្ញុំមិនហ៊ានទេ ខ្ញុំអន់ណាស់ ខ្ញុំមិនដែលមានភាពក្លាហានក្នុងការសារភាពប្រាប់គេត្រង់ៗ នេះហើយដែលច្រើនឆ្នាំមកនេះខ្ញុំនៅក្បែរគេគ្រាន់តែមាននាមជាមិត្ត ធម្មតាៗ អារម្មណ៍ពិសេសដែលមានចំពោះគេមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលដឹង មែនខ្ញុំស្រឡាញ់គេម្នាក់ឯង
ប៉ុន្តែ...ព្រោះតែស្រឡាញ់តើខ្ញុំត្រូវលៈបង់អ្វីខ្លះ?
ថ្នាក់12C
នៅក្នុងថ្នាក់រៀនដែលជាម៉ោងលីបមានមនុស្សអ៊ូអរកំពុងតែសប្បាយជាមួយនិងទិដ្ឋភាពអបអរថ្ងៃកំណើតរបស់សិស្សស្រីម្នាក់ ពួកគេសប្បាយណាស់ព្រោះវាជាថ្ងៃពិសេសរបស់មិត្តរួមថ្នាក់
តែខ្ញុំវិញបែរជាជ្រើសរើសឈរនៅម្ខាងមានអារម្មណ៍ថាទ្រូងខាងឆ្វេងកំពុងឈឺពើតតែម្ដង ខ្ញុំលើកដៃមកក្ដោបលើទ្រូងខ្លួនឯង បេះដូងខ្ញុំវាលោតញាប់ស្ទើរតែធ្លាយចេញមកក្រៅ ប្រាប់ថាកន្លែងដែលម្ចាស់ខួបម្នាក់នោះកំពុងឈរគួរតែជាខ្ញុំ ខ្ញុំឈឺណាស់ពេលអ្នកដែលស៊ូប្រាយខួបនាងគឺជាថេកាង ជាប្រុសតែម្នាក់ដែលខ្ញុំលួចស្រឡាញ់មកជាយូរ ខ្ញុំសម្លឹងមើលស្នាមញញឹមរបស់គេដែលខុសស្រលៈពីពេលនៅជាមួយខ្ញុំ ស្នាមញញឹមដែលទន់ភ្លន់ជាស្នាមញញឹមមួយដែលបញ្ជាក់ប្រាប់ថាស្រីនៅចំពោះមុខគេគឺពិសេសសម្រាប់គេណាស់ មែនថេកាងគេស្រឡាញ់ស្រីម្នាក់នោះខ្ញុំក៏ដឹងហើយថែមទាំងជួយធ្វើមេអណ្ដើកអោយពួកគេទាំងពីរទៀតផង....
"រីករាយថ្ងៃកំណើតរបស់អូនស៊ូជេ....."ថេកាងពោលដោយស្នាមញញឹមមិនរលុបមើលចុះគេស្រស់ស្រាយណាស់ គេសង្ហាមានមន្តស្នេហ៍យ៉ាងនេះខ្ញុំគួរតែត្រេកអរដែលគេបានមនុស្សស្រីដែលស្អាតហើយពូកែដូចជាស៊ូជេ តែខួរក្បាលខ្ញុំគិតផ្សេង ចំណែកបេះដូងខ្ញុំផ្សឹង
"វ៉ាវ...អរគុណណាស់ថេកាងហិហិ"នាងសើចដោយក្ដីរំភើបស៊ូជេសម្លឹងមើលនំខេកដែលដុតទៀនពីរដើមនៅក្នុងដៃថេកាងហើយក៏បិទភ្នែកបួងសួង....
ហ្វូ.....
ផ្លាច់ៗៗ.....ហ៊ូៗ
ក្រោយពេលស៊ូជេភ្លំទៀនរលុតសម្លេងទៈដៃស្រែកហ៊ូរបស់អ្នកក្នុងទិដ្ឋភាពហាក់ជួយអបអរដោយពេញចិត្តទៅកាន់ពួកគេទាំងពីរ ស៊ូជេទទួលនំពីដៃថេកាងដោយក្ដីរំភើប ហើយក៏កាន់តែរំភើបនៅពេលដែលចិញ្ចៀនមួយវង់លេចរូបរាងពីក្នុងប្រអប់ពណ៌ក្រហមស្រស់ដែលពេលនេះវានៅក្នុងដៃរបស់ថេកាង គេលត់ជង្គុងចុះនៅចំពោះមុខនាង ស្របពេលនេះហើយដែលទឹកភ្នែករបស់ខ្ញុំរមៀលស្រក់មកដោយមិនដឹងខ្លួន ខ្ញុំញ័រដៃណាស់ទន់ជើងហាក់ដូចមនុស្សរបូតព្រលឹង គ្មានសូម្បីសមត្ថភាពតិចតូចដែលអាចនាំយកខ្លួនឯងចេញពីទីនេះ អ្នកណាក៏បានដែរអាចជួយយកខ្ញុំចេញពីទីនេះ ខ្ញុំពិតជាមិនចង់នៅទីនេះទេ ពិតជាមិនចង់អោយអ្នកណាម្នាក់ឃើញពីសភាពខ្ញុំក្នុងពេលនេះទេ ពិសេសគឺថេកាងខ្ញុំមិនអាចអោយគេឃើញដាច់ខាត តើខ្ញុំគួរធ្វើយ៉ាងណា?ឱព្រះជាម្ចាស់អ៉ើយអាចទេទ្រង់មានចិត្តមេត្តាដល់ខ្ញុំ ខ្ញុំពិតជាមិនចង់ធ្វើអោយមានការទើសទាល់ដល់ថេកាងទេ បើគេឃើញខ្ញុំរូបរាងបែបនេះ ទឹកភ្នែកទឹកសំបោបែបនេះគេប្រាកដជាមកសួរនាំខ្ញុំ ទេ!!មិនអាចព្រោះតែខ្ញុំម្នាក់ត្រូវបំផ្លាញ់ថ្ងៃដ៏ល្អរបស់ពួកគេទេ ខ្ញុំរហ័សជូតទឹកភ្នែកចេញនិងប្រឹងប្រមូលកម្លាំងដែលសេសសល់នាំខ្លួនក្រោកយ៉ាងវេទនាបំផុត ហើយទីបញ្ចប់ខ្ញុំក៏ធ្វើបាន ខ្ញុំរត់សំដៅទ្វាមួយទៀតដែលព្រោះបន្ទប់រៀនមានទ្វាពីរមុខមួយក្រោយមួយខ្ញុំរត់ចេញតាមទ្វាក្រោយមកខាងក្រៅម្នាក់ឯង ព្រះអ៉ើយទីបំផុតខ្ញុំចេញផុតពីទីនោះហើយតែ...ខ្ញុំគួរទៅណា?ផ្ទះក៏ខ្ញុំមិនទាន់ចង់ទៅដែរព្រោះខ្ញុំមិនទាន់ធ្វើចិត្តបានបើសិនខ្ញុំទៅផ្ទះខ្ញុំនិងជួបជាមួយថេកាងគេនិងមករកខ្ញុំ ណ្ហើយចុះទៅណាក៏បានយ៉ាងណាខ្ញុំក៏មិនទាន់ចង់ជួបមុខគេភ្លាមៗដែរ ខ្ញុំសុំពេលលួងខ្លួនឯងសិនក៏ល្អ តែធ្វើមិចទើបឆាប់ភ្លេចទៅបើរូបភាពពួកគេទាំងពីស្និទស្នាលមិនថានៅកន្លែងណាក៏ពេលនេះខួរក្បាលខ្ញុំគិតចេញរូបភាពមកទាំងអស់ ហើយទឹកភ្នែកក៏ចេះតែបន្តស្រក់មកមិនឈប់
គ្ឌាំង.....
សម្លេងផ្គរលាន់លឺរងំ ពពករសាត់ផ្លាស់ប្ដូរមេឃចាប់ផ្ដើមខ្មៅងងឹតខ្ញុំងើបមុខសម្លឹងមើលពពកដែលខ្មៅខ្មួលខ្មាញ់ មិនយូរប៉ុន្មានភ្លៀងក៏បង្អុសមកជោគជាំ
ឈូ........!!!
"ប្រាកដណាស់ថាមានតែមេឃទេដែលយល់ពីអារម្មណ៍ឈឺចាប់របស់ខ្ញុំនៅពេលនេះ..."ខ្ញុំបំភ្លឺសម្លេងខ្សាវៗនិងយកដៃត្រង់ដំណក់ទឹកភ្លៀងដែលស្រក់មកខ្លាំងៗស្ទើរទម្លុះផ្ទៃមុខរបស់ខ្ញុំទៅហើយ តែសួរថាឈឺទេ?ទេ...វាឈឺមិនស្មើរនិងសាច់មួយដុំដែលលាក់បំពួនក្រោមប្រអប់ទ្រូងខាងឆ្វេងរបស់ខ្ញុំទេ ពេលនេះវាកំពុងតែរុករានខ្លាំងណាស់ វាធ្វើអោយខ្ញុំយល់ថាតាមពិតខ្ញុំមិនមែនជាគល់ឈឺដែលមិនចេះឈឺចាប់ ដឹងថាខ្ញុំមិនអាចរស់ដោយមិនមានវត្តមានគេបាន ពេលកន្លងខ្ញុំគ្រាន់តែមិនធ្លាប់គិតថាមានថ្ងៃនេះ ថ្ងៃដែលមើលឃើញពីអនាគតថាខ្ញុំមិនអាចបានថេកាងមកធ្វើជាគូរជីវិតដែលខ្ញុំធ្លាប់ស្រមៃពីមុន។ ពេលនេះគេច្បាស់លាស់ជាមួយនិងស៊ូជេ គ្មានទេចន្លោះប្រហោងសម្រាប់មនុស្សដូចជាខ្ញុំ កោតតែពេលវេលាកន្លងខ្ញុំបែរជាក្លាហានធ្វើជាមេអណ្ដើកអោយពួកគេ អង្គុយចំពោះមុខពួកគេសាសងគ្នា ទាំងដែលបេះដូងខ្ញុំមានតែប្រុសម្នាក់នោះ ខ្ញុំនៅញញឹមទៀតហើយប្រាប់ថាមិនអីទាំងដែលវាមិនមែនបែបនិង។ ខ្ញុំអន់ចិត្តពេលនោះ ខ្ញុំឈឺចាប់ តែសួរថាខ្ញុំអាចធ្វើអ្វីបានលើសពីនេះទៅ ព្រោះខ្ញុំតែងតែគិតថាបើថេកាងមានក្ដីសុខខ្ញុំក៏មានក្ដីសុខដែរ តែពេលនេះផ្ទុយស្រលៈគេកំពុងមានក្ដីសុខឯខ្ញុំវិញបែរជាកើតទុក្ខទម្នេញម្នាក់ឯង នេះហើយព្រោះតែខ្ញុំកំសាកតែងតែគិតថាខ្លួននៅមានឱកាសលើកក្រោយទៀត ទាំងដែលការពិតខ្ញុំអស់ឱកាសតាំងពីដំបូងដែលថេកាងប្រាប់ថាគេស្រឡាញ់ស៊ូជេមកម្លេះ។ ខ្ញុំនៅតែបន្តដើរតាមដងផ្លូវទាំងទទឹកខ្លួនជោគ ខ្ញុំដើរដូចមនុស្សគ្មានវិញ្ញាទោះបុកអ្នកណាក៏ខ្ញុំមិនខ្វល់ដែរដឹងត្រឹមថាពេលនេះខ្ញុំគ្មានកម្លាំងនិងនិយាយរករឺសូមទោសអ្នកណា។ ខ្ញុំទទួលដឹងថាមានអ្នកដំណើរថ្មើជើងប្រទិចខ្ញុំច្រើនដែរហើយព្រោះតែការដើរគ្មានព្រលឹងរបស់ខ្ញុំមិនខ្ចីជៀសអ្នកណា។ ពេលនេះខ្ញុំរងាណាស់ក៏បានតែអោបខ្លួនឯងបង្ហូរទឹកភ្នែកលាយទឹកភ្លៀង ទោះមេឃផ្គររន្ទះយ៉ាងណាក៏ខ្ញុំលែងមានអារម្មណ៍ខ្លាចស្លាប់ហើយ។ ស្លាប់មានអីអស្ចារ្យទៅបើខ្ញុំពេលនេះមិនខុសពីព្រលឹងខ្មោចផង...រឺក៏ខ្ញុំស្លាប់បាត់ហើយទេដឹង?
"ហឹកហឹក...ហេតុអី?ហេតុអីគ្រាន់តែស្រឡាញ់គេសោះឯងទ្រាំល្ងង់កើតដែរមីន?ឯងនេះល្ងង់ណាស់ដែលស្រឡាញ់មនុស្សដែលមិនស្រឡាញ់ឯង...ហឹកហ៉ឺ..."ស្លាប់រឺមិនទាន់ស្លាប់ក៏ហើយទៅសំខាន់ពេលនេះខ្ញុំបាននិយាយអ្វីដែលខ្ញុំចង់រំលឹកខ្លួនឯងហើយ ខ្ញុំល្ងង់គ្រប់យ៉ាងបើពេលនោះខ្ញុំដកខ្លួនវាក៏មិនឈឺដូចពេលនេះ។ ខ្ញុំនៅតែបន្តដើរទៅមុខនិងយំមិនឈប់រហូតគ្រប់គ្នាដែលឃើញខ្ញុំប្រហែលជាថាខ្ញុំឆ្គួតហើយ ដើរហាលភ្លៀងសូម្បីឆត្រ័ក៏មិនខ្ចីបាំង ហឹស...អ្នកណាខ្វល់?ដឹងត្រឹមថាពេលនេះភ្នែកខ្ញុំចាប់ផ្ដើមផ្សានិងក្រហាយហើយ ទឹកភ្នែកផងទឹកភ្លៀងផងតើខ្ញុំទ្រាំបានប៉ុន្មានមាសមេទៅ?
YOU ARE READING
ប្រលោមលោកខ្នាតខ្លី
Actionស្វាគមន៍អ្នកអានជាទីស្រឡាញ់ ចង់អានប្រលោមលោកខ្នាតខ្លីទេ?បើចង់សូមចូលមកកាន់ទីនេះនិងមានរឿងខ្លីៗស្រាប់អ្នកទាំងអស់គ្នា