ស្នេហ៍យើង

2.4K 44 2
                                    

#ស្នេហ៍យើង
ភាគ1/?

នៅក្នុងបន្ទប់ទទួលភ្ញៀវឮសម្លេងឈ្លោះប្រកែកតម្លើងសរសៃរក៏ដាក់គ្នារវាងម្តាយនិងកូនប្រុសតែមួយនៃគ្រួសារត្រកូលJeon

« យើងប្រាប់ឯងម្តងទៀត បើមិនព្រមបែកពីវាទេ កុំថាយើងអាក្រក់ឱ្យសោះ » អ្នកស្រីJeon សម្លឹងមើលទៅកូនប្រុសដោយទឹកមុខប្រាកដប្រជា

« ម៉ាក់កុំគិតចង់ធ្វើសអីជីឱ្យសោះ » Jungkook

« បើឯងចង់ឱ្យអាក្មេងនោះមានសុវត្ថិភាព ឯងក៏បែកពីវាហើយមករៀបការជាមួយមនុស្សស្រីដែលយើងរៀបចំឱ្យទៅ យើងនិងមិនធ្វើអីគេនោះទេ »

« ដាច់ខាតខ្ញុំមិនរៀបការជាមួយអេឡា ហើយក៏មិនបែកពីមនុស្សដែលខ្ញុំស្រឡាញ់ដូចគ្នា ម៉ាក់មិនមែនមិនស្គាល់ពីខ្ញុំទេត្រូវទេ » Jungkook ពោលដោយទឹកមុខរាបស្មើធេងដូចទឹក មិនខ្លាចរអាជាមួយទឹកមុខក្រហមងាំងដោយសារការខឹងរបស់អ្នកស្រីJeonឡើយ

« Jeon Jungkook » អ្នកស្រីJeonស្រែកពេញឈ្មោះកូនប្រុសមួយទម្ហឹង

« អូរ...!!ហួសម៉ោងហើយ ខ្ញុំត្រូវត្រឡប់ទៅវិញហើយនេះជាឯកសាលាលែងតំណែងជាអគ្គនាយក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំទៅហើយណាអ្នកស្រីJeon » Jungkook ងើបឈរយកសាមីពណ៍ខ្លាញ់ក្តាមមកដាក់លើតុមុខអ្នកស្រីJeon មុននិងបោះជំហ៊ានចាកចេញ

« ឯងមិនអាចធ្វើបែបនេះបានទេ ជុងហ្គុក ឆាប់មកវិញភ្លាម » លោកស្រីJeon ក្រោកពីលើកសាឡុងស្រែកបង្អាក់ដំណើរកូនប្រុសរបស់ខ្លួនតែមិនបានផលគេដើរចេញទៅយ៉ាងរំភើយមិនខ្វល់ពីសម្លេងស្រែកឡូឡារបស់គាត់

« អ្នកស្រី យ៉ាងមិចហើយ មិនអីទេឬ ?? »

គ្រាន់តែរាងក្រាស់Jungkookចេញទៅផុត រាងកាយអ្នកស្រីJeonក៏ដួលប៉ុន្តែបានម៉ែដោះនិងអ្នកបម្រើពីរ បីនាក់រត់ចូលមកទប់ទាន់ មិនចឹងច្បាស់ជាពិបាកមិនខាន

« គ្រប់យ៉ាងដោយសារតែឯងអាក្មេងចង្រៃទើបកូនប្រុសដ៏ល្អរបស់យើងទៅជាបែបនេះ យើងនិងមិនឱ្យឯងរស់នៅបានសុខឡើយ » អ្នកស្រីJeonពោលពាក្យទាំងនេះឡើយដោយកំហឹងមាននៅក្នុងខ្លួនដែលកំពុងច្រាសច្រាលខឹងនិងទង្វើកូនប្រុស

_Skip

មកមើលJungkook ឯនេះវិញកំពុងបើឡានរបស់ខ្លួនឆ្ពោះទៅជាយក្រុងទាំងយប់ដោយល្បឿនលឿនដែលស្ថិតក្នុងគ្រោះថ្នាក់ ប៉ុន្តែគេមិនបានខ្វល់ពីសុវត្តភាពរបស់ខ្លួនឯងនោះទេ គេខំប្រឹងបន្ថែមល្បឿនឱ្យកាន់តែលឿនព្រោះនៅក្នុងចិត្តរបស់គេពេលនេះកំពុងបារម្ភពីសុវត្ថភាពរបស់មនុស្សជាទីស្រឡាញ់ដែលត្រូវម្តាយខ្លួនចាប់យកទៅធ្វើបាបទើបតែជួយមកបាននោះ

1ម៉ោងក្រោយ~~

Jungkook ចំណាយត្រឹមមួយម៉ោងជាងក៏មកដល់ទីតាំងផ្ទះជាប់ជើងភ្នំនៅជាយក្រុងរបស់ខ្លួនដែលបានលួចទឹញទុកជាសម្ងាត់ គេស្ទុះចុះចេញពីឡានរហ័សរត់ចូលទៅក្នុងផ្ទះស្ទើតែដួលផ្កាប់មុខ

ក្រាក~~ទ្វាបើឡើងដោយដៃក្រាស់មាំ បង្ករជាសម្លេងនាំឱ្យមនុស្សបីនាក់នៅខាងក្នុងងាកមកចាប់អារម្មណ៍

« Jungkook...ហុឹកៗៗ » រាងកាយតូចច្រមិចស្រវ៉ាអោបរាងក្រាស់យ៉ាងណែនឆ្ងប់មុខនុងដើមទ្រូងហាប់ណែនរបស់គេយំចេញមកខ្លាំងៗ

« Ji...min » រាងក្រាសអោបរាងតូចក្នុងរង្វង់ដៃកក់ក្តៅរបស់ទាំងអួលដើមក គេស្ទើតែស្លាប់ភ្លាមទៅហើយពេលដែលឃើញសភាពរបស់មនុស្សដែលខ្លួនស្រឡាញ់មានសភាពស្គមស្គាំងមានតែស្បែកដណ្តប់ឆ្អឹង មុខមាត់សុទ្ធតែស្នាមទះតប ភ្នែកហើម គែមបបូមាត់មានស្នាមជាំយ៉ាងគួរឱ្យអាណិត

« ជី បងសុំទោស ថ្ងៃនោះបងមិនគួរបណ្តោយឱ្យអូនទៅផ្ទះតែម្នាក់ឯងនោះទេ បងសុំទោសដោយសារតែបងទើបអូនត្រូវមកក្លាយជាបែបនេះ បងសន្យាបងនិងមិនឱ្យអ្នកណាមកធ្វើបាបអូនម្តងទៀតនោះទេ បងសន្យាមិនឱ្យអូនជួបរឿងបែបនេះចាដាច់ខាត ទោះបីត្រូវដូរជីវិតក៏ដោយ » Jungkook បន្ថែមកម្លាំងអោបរឹតលើសមុន ពោលពាក្យឡើងម៉ាត់ៗជាមួយទឹកមុខកំណាចដូចជាសាតានភ្ជាប់ជាមួយប្រយោគពាក្យសន្យា

ចំណែកJimin គឺគិតតែពីឆ្ងប់មុខនិងទ្រូងមាំរបស់គូរសង្សារយំចេញមកខ្លាំងៗស្ទើតែសន្លប់ម្តងៗ ចំណែកមនុស្សពីរនាក់ឈរនៅភ្នែកម្នាងទៀតសម្លឹងមើលមកគូរស្នេហ៍ដែលយំអោបគ្នាយ៉ាងណែនដៃដោយក្តីអាណិត

« យើងថាឯងនាំJimin ទៅបន្ទប់សិនទៅ ចាំយើងឱ្យហូប៊ីរៀបចំបបរឱ្យគេញាំចុះ ព្រោះតាំងពីមកវិញគេគិតតែពីយំមិនព្រមរកឯង មិនព្រមញាំអីទេ ទោះបីពួកយើងព្យាយាមលួងលោមគេប៉ុណ្ណាក៏ដោយ » មាឌមាំTaehyung ដែលមាននាមជាមិត្តនិយាយឡើងប្រាប់ទៅនាយJungkook រាងក្រាសមិនតបគ្រាន់តែងក់ក្បាលយល់ស្រប់មុននិងលើកបីកាយស្តើងឡើងទៅផ្នែកខាងលើដែលបន្ទប់របស់គេនៅទីនោះ

កុំភ្លេចvote និងcomments ផង ប្រយ័ត្នរត់ចោលទៅ

#Jiminie




.

𝙎𝙃𝙊𝙍𝙏 𝙉𝙊𝙑𝙀𝙇Where stories live. Discover now