កន្លងទៅជាច្រើនខែទំនាក់ទំនងរបស់ពួកគេទាំងពីរកាន់ល្អឡើងពីរមួយថ្ងៃទៅមួយថ្ងៃរហូតហ៊ានប្រាប់ដល់ប៉ាម៉ាក់សងខាងដឹងឮរឿងនេះ ។ ពេលវេលាចេះតែឈានពីរមួយថ្ងៃទៅមួយថ្ងៃរហូតចូលដល់ វិស្សមការរដូវរងារ ។ ចំណែកគូរស្នេហ៍មួយគូរនេះវិញក៏មិនឃ្លាតឆ្ងាយគ្នាដែរ ពេលនេះគេទាំងពីរកំពុងចំណាយពេលវិស្សមការ ដើរលេងកម្សាន្តតាមឆ្នេរសមុទ្រ ។
« ថេយ៍ គ្របអាវបងសិនទៅប្រយត្ន័ផ្ដាសាយ!! » នាយសង្ហា ដោះអាវក្រៅរបស់ទៅគ្របលើរាងកាយតូចស្ដើង ព្រោះនៅជិតសមុទ្របែបនេះ ត្រូវជាមួយអាកាសធាតុចុះត្រជាក់ទៀតនោះងាយនឹងផ្ដាសាយណាស់ ។
« អ្ហឹម » រាងតូចក្រហឹមបន្ទិចស្របនឹងដំណើរដើរស្រូបយកខ្យល់អាកាសបរិសុទ្ធ មិនងាយមានពេលដើរកម្សាន្តបែបនេះទេដូច្នេះត្រូវតែចំណាយពេលឲ្យមានន័យ ។ គូរស្នេហ៍មួយគូរបន្តការដើរកម្សាន្តដែលមិនចេះរុះរោយ នឹងបង្កើតអនុស្សវរី៍ ជាមួយគ្នាជាច្រើន ។
ពួកគេដើរបណ្ដើរថតរូបបណ្ដើរទុកគ្រាន់មើលជាអនុស្សវរិ៍ ពេលឡើងទៅ សេអ៊ូល វិញព្រោះមិនដឹងថាពេលណាទើបមានឪកាសមកម្ដងទៀតនោះទេ ឈានដល់ពេលល្ងាចគេទាំងពីរក៏ត្រឡប់មកសណ្ឋាគារវិញ ។
« វោរ!! បន្ទប់នៅសណ្ឋាគារនៅទីនេះពិតជាធំខ្លាំងណាស់ ហើយថែមទាំងស្រស់ស្អាតទៀតផង » ថេយ៍ ដើរចូលមកក្នុងបន្ទប់ដ៏ធំទូលាយស្អាត ពិតជាគួរឲ្យចង់រស់នៅខ្លាំងណាស់ ថេយ៍ ដាក់ខ្លួនដេកននៀលលើពូកទន់ៗមិនឈប់ ។
« បងពិតជារីករាយខ្លាំងណាស់ ដែលអូនចូលចិត្តបែបនេះ នេះជាវិស្សមការហាន់នីម៉ូន របស់យើងហើយ » ជុងហ្គុក ក៏សប្បាយចិត្តមិនស្ទើរដែល ពេលដែលឃើញបណ្ដូលចិត្តគេរីករាយបែបនេះ ស្របនឹងដំណើរជើងបោះជំហានដាក់ខ្លួនមកអង្គុយលើពូកជិតរាងតូច ។
« ហាន់នីម៉ូន?? តែយើងមិនទាន់រៀបការទេ »
« ពេលចប់មហាវិទ្យាល័យយើងរៀបការជាមួយគ្នាល្អទេ?? លើកក្រោយពួកយើងនឹងទៅហាន់នីម៉ូន នៅជប៉ុនម្ដងនៅទីនោះមានកន្លែងស្អាតច្រើនណាស់អូនប្រាកដជាសប្បាយចិត្ត » ថេយ៍ ហាក់គាំងនឹងប្រយោគរបស់នាយ រៀបការច្នឹងហ្អេស?? មិនគិតថា ជុងហ្គុក រៀបចំផ្លូវអនាគតលឿនបែបនេះនោះទេ ។
YOU ARE READING
មិត្តសម្លាញ់បណ្ដូលចិត្ត [ COMPLETE]
RomanceMain characters: Jeon Jungkook , Kim Taehyung - Kook Top / Tae Btt - Date : 05 / 07 / 21