Part 01

80 2 1
                                    


នៅក្នុងទីក្រុងសេអ៊ូលដែលជាទីក្រុងដ៏ល្បីមួយនៅប្រទេសកូរ៉េ មានមនុស្សជាច្រើនបានដើរកម្សាន្តនៅទីនោះ រំពេចនោះស្រាប់តែ.....
"ជួយផង ជួយផងចោរឆក់កាបូប"សំលេងស្រ្តីចាស់ម្នាក់បានស្រែកឡើងនៅពេលដែលកំពុងដើរសុខៗក៏មានចោរមកឆក់កាបូបទៅបាត់
"កុំរត់ណាអាចោរ ចង្រៃ កុំរត់"មានមនុស្សជាច្រើនបានដេញចាប់ចោរម្នាក់នោះនៅពាសពេញផ្លូវ
"ស៊យហើយ មិចក៏ចឹងចេញលើកទី១ ក៏ត្រូវគេដេញច្រើនបែបនេះទៅហើយ ហ្អើយអាbamហុឺយក្រែងថាវាមិនពិបាកនោះអី"ស្រីតូចរូបស្រស់ដែលជាចោរស្រីនិយាយផងរត់ផង រំពេចនោះស្រាប់តែនាងបានក្រលេកឃើញធុងដាក់បន្លែមួយ
"ហុឺយ យ៉ាងមិចក៏យ៉ាងមិចទៅឲតែរួចខ្លួនសិនទៅ" ថាហើយនាងតូចក៏បានចូលទៅពួនក្នុងធុងបាត់ទៅ
"ហុឺយ វាទៅណាបាត់ហើយអម្បាញ់មិញឃើញរត់មកផ្លូវនេះច្បាស់ណាស់តើ"ពួកក្រុមអ្នកដែលរត់តាមនាងតូចនិយាយដោយចងចិញ្ចើមឆ្ងល់ ពួកគេឃើញនាងរត់មកទីនេះច្បាស់ណាស់មិចក៏នៅសុខៗបាត់ខ្លួនបាត់ចឹង ឬក៏នាងចេះបំបាំងកាយ។
__
"អូយ ពួកគេទៅបាត់ហើយរួចខ្លួនហើយនាងលីសអឺយ"នៅពេលដែលពួកគេដើរចេញទៅបាត់ស្រីតូចចោរស្រីរបស់យើងក៏ងើបចេញពីធុងដាក់បន្លែចេញមកដោយសភាពមើលមិនយល់ សក់ក្បាលសុទ្ធតែបន្លែស្អុយសម្លៀកបំពាក់ក៏ស្អុយទៀត តែថាស្រីតូចមិនបានចាប់អារម្មណ៍អីនោះទេព្រោះនៅពេលនេះអ្វីដែលសំខាន់បំផុតគឺកុំឲគេចាប់បាន។
#skip
*ប៉ុស្តិ៍ប៉ូលិស*
"លោកមេក្រុមជុងទៅជួបក្នុងនៅក្នុងបន្ទប់បន្តិច" លោកមេបញ្ជាការណាមជូននិយាយទៅកាន់នាយកម្លោះជុងគុកដែលកំពុងតែពិនិត្យមើលឯកសារពាក់ព័ន្ធនឹងរឿងក្ដីថ្នាំញៀនដ៏ធំបំផុត។
"បាទ ទាន"
*ក្នុងបន្ទប់*
"តើរឿងក្ដីរបស់លោកដំណើរការបានយ៉ាងណាហើយ"មកដល់ភ្លាមនាយកម្លោះណាមជូនក៏ចាប់ផ្ដើមសួរនាំតែម្ដង
"ពេលនេះខ្ញុំកំពុងតែស្វែងរកភ័ស្តុតាងបន្ថែមពីលើចម្លើយសារភាពរបស់សាក្សី មិនយូរទេអាថៅកែកៅនឹងត្រូវមកទទួលទោសតាមច្បាប់ហើយ"នាយកម្លោះនិយាយទាំងក្ដាប់ដៃណែនហាក់ដូចជាមានគំនុំជាមួយថៅកែកៅនោះតាំងពីពេលណាមកចឹង។
"បើចឹងក៏ល្អហើយ "នាយសង្ហាណាមជូននិយាយទាំងញញឹម ព្រោះតែពួកគេបានព្យាយាមមករាប់ឆ្នាំហើយដើម្បីចាប់ថៅកែកៅដែលជាឈ្មួញរកសុីខុសច្បាប់មួយដ៏ធំនៅក្នុងប្រទេស ប៉ុន្តែមិនដែលចាប់បានទាល់តែសោះ។
#skip
*ផ្ទះតូចមួយនៅជាយក្រុង*
"ហុឺយ លីសាឯងទៅលេងលូទឹកស្អុយមកពីណាហាស"នាយកម្លោះbamគ្រាន់តែក្រលេកឃើញលីសាដែលជាមិត្តរបស់ខ្លួនភ្លាមក៏សួរដោយភ្ញាក់ផ្អើល ព្រោះសភាពនាងពេលនេះមិនខុសពីទើបតែលេងលូទឹកស្អុយដូចគេថាពិតមែន
"លេង លូទឹកស្អុយក្បាលឯងស្អីយើងរត់គេចពីអ្នកដេញចាប់យើងនោះអី"ស្រីតូចសម្លុតbam
"ហុឺយ ចាំបាច់សម្លុត ហើយឯងទៅធ្វើអីបានគេដេញចាប់ហាស"
"ធ្វើអី គឺធ្វើដូចដែលឯងបានប្រាប់នឹងហើយ"
"តែយើងមិនដែលជួបសភាពដូចឯងទេណា"
"ហុឺយ អ្នកណាទៅដឹងទៅ"
"អឹម ប្រហែលឯងនៅស្ទើបទពិសោធន៍ហើយមើលទៅ"
[Bamបទពិសោធន៍ពេញខ្លួនម៉ង🤣]
______________

You've reached the end of published parts.

⏰ Last updated: May 22, 2023 ⏰

Add this story to your Library to get notified about new parts!

ប៉ូលិសសង្ហាប៉ះចោរស្រីរូបស្រស់Where stories live. Discover now