នៅក្នុងក្លឹបតន្ត្រីមួយនៅក្នុងទីក្រុងស៊េអូលដែលជាក្លឹបល្បីល្បាញនិងសុីវិល័យបំផុត ហើយក្លឹបមួយនេះគឺសម្រាប់តែមនុស្សដែលមានត្រកូលគ្រួសារជាអភិជន និង អ្នកមានមុខមាត់នៅក្នុងប្រទេសតែប៉ុណ្ណោះ។
ឡានស្ព័រខ្មៅរលោងទំនើបមួយកំពុងតែឈប់នៅចំពីមុខក្លឹប ដោយមានអង្គរក្សដែលយាមនៅមុខក្លឹបប្រញាប់រត់ទៅបើកទ្វាអោយអ្នកដែលជាភ្ញៀវVIPប្រចាំក្លឹបរបស់ពួកគេ ដែលមនុស្សម្នាក់គឺជា ចនជុងហ្គុក ជាទាយាទអភិមហាសេដ្ឋីរបស់គ្រួសារត្រកូលចន និងជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងពេជ្យធំបំផុតនៅក្នុងប្រទេសកូរ៉េ ព្រមទាំងមានបណ្តាសាខាទូទាំងពិភពលោកទៀត។
រាងតូចទម្លាក់នៅជើងមួយចំហៀងជាន់និងដីដោយបង្ហាញនៅស្បែកជើងប៊ូពណ៍ខ្មៅរលើបរលោងដែលមានតម្លៃថ្លៃ រួចក៍ងើបចេញពីឡានបង្ហាញអោយឃើញនៅមុខតូចច្រឡឹងជាមួយបបូរមាត់ដ័តូច រួមជាមួយផ្ទៃមុខសង្ហារដូចជាទេវបុត្រជិះសេះស ទោះកែវភ្នែកទាំងគូរគ្រងនៅវ៉ែនតាពណ៍ខ្មៅក៏ដោយ ក៏នៅតែមិនអាចបិតបាំងសម្រស់ដ៍សង្ហារបស់ចន ជុងហ្គុកម្នាក់នេះបានដែរ។
រាងតូចដើរចូលក្លឹបដោយរឹកពារក្រអឺតក្រទមជាមួយនិងកាយវិការមាំទា ដើម្បីសមនិងមុខមាត់ដែលជាទាយាទរបស់អភិមហាសេដ្ឋីគ្រួសារត្រកូលចន។ គ្រាន់តែរាងតូចដើរមកដល់ក្នុងក្លឹបភ្លាម មនុស្សដែលនៅក្នុងក្លឹបទាំងអស់ងាកសម្លឹងមកមើលគេស្ទើរតែបាក់កទៅហើយ។ សម្រស់របស់រាងតូចជាមួយចង្កេះមួយក្តាប់អាចពង្វក់បានទាំងមនុស្សប្រុសនិងស្រីចាស់និងក្មេងងាកមមើលគេស្ទើរតែមិនអាចដកភ្នែកបាន។ ជុងហ្គុកក៏ដើរបន្តទៅបន្ទប់vipដែលជាបន្ទប់សម្រាប់ធ្វើខួបកំណើតមិត្តរបស់គេ។
មកដល់ក្នុងបន្ទប់ភ្លាមជុងហ្គុកក៏ប្រញាប់ញញឹមរាក់ទាក់អ្នកដែលជាបងៗនិងមិត្តរបស់គេដើម្បីជាការស្វាគមន៍និងការដែលគេមកយឺត។ ព្រោះរាល់ពេលដែលគេមានកម្មវិធីម្តងៗគឺជុងហ្គុកតែងតែមកយឺតរហូត ។ ប៉ុន្តែការមកយឺតរបស់គេគឺមានមូលហេតុ ។ មូលហេតុរបស់គេនោះគឺ ត្រូវសុំម៉ាក់ប៉ារបស់គេពីរទៅបីថ្ងៃមុន ដល់ពេលថ្ងៃកម្មវិធីត្រូវសុំម្តងទៀត ក្នុងការសុំក៏ចំណាយពេលពីរទៅបីម៉ាងដែលទម្រាំតែម៉ាក់និងប៉ារបស់គេយល់ព្រម។

YOU ARE READING
អង្គរក្សថែបេះដូង
Romance«បើសិនជាពេលវេលាអាចបញ្ឈប់បាន ខ្ញុំនិងបញ្ឈប់វានៅត្រឹមនេះ ព្រោះខ្ញុំចង់អោយលោកមើលថែខ្ញុំអោយបានដូចមុន » PARK JIMIN X JEON JUNGKOOK AUTHOR:YOONNITH