ពេលនេះខ្លួនរបស់ជុងហ្គុកទាំងមូលគឺកំពុងតែមានកាយក្រាស់ក្របពីលើ ធ្វើអោយគេពិតជាពិបាកក្នុងការរើខ្លួន និងដកដង្ហើមណាស់ ដោយសារតែដៃរបស់មនុស្សប្រុសមិនស្គាល់នោះយកដៃរបស់គេមកអោបរឹតជុងហ្គុកដូចជាក្លាយមានអ្នកណាយកទៅដណ្តើមយ៉ាងអ៊ីចឹង។
«លោក..ប្រលែងខ្ញុំបន្តិចទៅ.. ខ្ញុំពិបាកដកដង្ហើមណាស់» ជុងហ្គុកនិយាយហើយប៉ុន្តែដៃរបស់បុរសប្លែកមុខនោះនៅតែមិនលែងទើបធ្វើអោយរាងតូចអត់ទ្រាំក៏មិនបានក៏បែរទៅស្តីអោយប្រុសម្នាក់នោះ ប៉ុន្តែនៅពេលរាងតូចបែរហើយអ្វីៗមិនដូចការគិតនោះទេ។
«នែ៎លោក.... អ៊ុប» នៅពេលដែលជុងហ្គុកបែរទៅគេមិនដឹងថាបបូរមាត់របស់ប្រុសម្នាក់នោះនៅជិតគេនោះទេ ហើយក៏ស្រាប់តែបបូរមាត់របស់គេទាំងពីរក៏ប៉ះគ្នា ធ្វើអោយភ្នែករបស់ជុងហ្គុកនិងមនុស្សប្លែកមុខនោះកំពុងតែសម្លឹងមើលគ្នាទៅវិញទៅមកមួយសន្ទុះ ទើបជុងហ្គុកប្រញាប់ដកបបូរមាត់របស់គេចេញ ហើយក៏ប្រញាប់យកដៃជូតបបូរមាត់របស់ខ្លួន ស្ទើរតែដាច់ទៅហើយ។
«នែ....» ជុងហ្គុករកស្តីអោយគេប៉ុន្តែត្រូវប្រុសម្នាក់នោះនិយាយកាត់
«ចង់ស្លាប់មែនទេ? បើនិយាយឮយ៉ាងនិង..» ប្រុសម្នាក់នោះថាហើយជុងហ្គុកក៏ក្រវាសមុខចេញពីប្រុសម្នាក់នោះហើយក៏ធ្វើមុខខឹង និងគ្រឺតចង់វាយប្រុសម្នាក់នេះខ្លាំងណាស់ដែលហ៊ានសម្លុត និងស្តីអោយគេខ្លាំងៗបែបនេះ។
មួយសន្ទុះធំប្រុសប្លែកមុខនិងជុងហ្គុកក៏ចេញពីកន្លៀតធុងសម្រាមដោយមានក្លិនស្អុយជាប់ខ្លួន ធ្វើអោយជុងហ្គុកប្រញាប់យកដៃមកបុតច្រមុះរបស់ខ្លួន។ នៅពេលដែលគេកំពុងតែពួនក្លិនមិនដូចពេលនេះទេ ក្លិននៅពេលនេះគឺស្អុយស្ទើរតែសន្លប់ទៅហើយ។
«លោកនេះ..ដូចខ្វះកន្លែងពួនណាស់..មកនាំខ្ញុំពួនជិតធុងសម្រាម» ជុងហ្គុកនិយាយទាំងសម្លក់សម្លឹងប្រុសម្នាក់នោះហើយ ប៉ុន្តែដៃរបស់គេគឺមិនដកទៅណាឡើយគេនៅតែបិតច្រមុះដដែល។
«ខ្ញុំជួយឯងនេះវាសំណាងណាស់ហើយ... ខ្ញុំក៏មិនមែនសុខៗមកពួនដែរ.. គឺមានជនពាលវាដេញវាយខ្ញុំ ហើយណាមួយខ្ញុំក៏អាណិតឯង ព្រោះឃើញប្រុសនៅក្នុងក្លឹបនោះរកនាំឯងឡើងឋានសួគ៍ទើបមកជួយឯង យកបុណ្យ..» ប្រុសម្នាក់នោះនិយាយពីហេតុការណ៍ដែលជួបហើយ ក៏និយាយពីហេតុការណ៍របស់រាងតូចដែរ ដូចជាគេនៅក្នុងហេតុការណ៍និងជាមួយជុងហ្គុកអ៊ីចឹងនិយាយមកដូចដឹងទាំងអស់។
![](https://img.wattpad.com/cover/279060069-288-k356526.jpg)
YOU ARE READING
អង្គរក្សថែបេះដូង
Romantiek«បើសិនជាពេលវេលាអាចបញ្ឈប់បាន ខ្ញុំនិងបញ្ឈប់វានៅត្រឹមនេះ ព្រោះខ្ញុំចង់អោយលោកមើលថែខ្ញុំអោយបានដូចមុន » PARK JIMIN X JEON JUNGKOOK AUTHOR:YOONNITH