យ៉ាគូហ្សាអ្ហេស?ពិតណាស់ មនុស្សជាច្រើនប្រាកដជាបានស្គាល់បក្សមួយនេះ ដែលមានឥទ្ធិពល ជះភាពល្បីល្បាញនៅឯប្រទេសជប៉ុន ប៉ុន្តែគ្មានអ្នកណាបានដឹងថាយ៉ាគូហ្សាគ្រាន់តែជាកម្ទេចជើងកាង ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម "អូរ៉ូហ្គាល់" នោះឡើយ ។ អូរ៉ូហ្គាល់ ជាក្រុមបងធំសង្គមងងឹតដែលមានមេដឹកនាំឈ្មោះ ចន សុីនឈឹង អតីតមេម៉ាហ្វៀនៅឯប្រទេសម៉ាកាវ ដោយប្ដូរតំណែងពីម៉ាហ្វៀសម្លាប់មនុស្សស្រស់ៗហាក់ដូចជាឃាតករមកជាមេក្រុមសង្គមងងឹត ឬដែលហៅឲ្យខ្លីថា Gangsterជំនួសវិញ ។ មិនថាអ្នកលេងកំប៉ិកំប៉ុក ឬជាស្ដេចម៉ាហ្វៀមកពីប្រទេសមួយណានោះទេ អូរ៉ូហ្គាល់តែងបោសសម្អាតមិនឲ្យសល់ដានសូម្បីបន្តិច ។ មិនត្រឹមតែប៉ុណ្ណោះ ខ្លាកំណាចទាំងបី ជាសសរបង្គោល ការពារលោក ចន សុីនឈឹង សុទ្ធសឹងតែជាមនុស្សមានថ្វីដៃ មិនធ្លាប់ស្គាល់ពាក្យថាចាញ់ម្ដងណានោះឡើយ។
មីន យ៉ុនហ្គី ជាខ្លាកំណាចទី1 ហើយក៏ត្រូវជាក្មួយបង្កើត លោក ចន សុីនឈឹងផ្ទាល់ នាយម្នាក់នេះអាចថាស្ងប់ស្ងាត់បន្តិច កែវភ្នែកទឹកកករបស់គេទើបជាចំណុចសំខាន់ បណ្ដាលឲ្យអ្នកផងទាំងពួងបាក់ស្បាត ។
ជុង ហ៊ូស៊ុក ជាខ្លាកំណាចទី2 ដែលរហ័សនាមរបស់គេ បុរសពង្រាយមន្តស្នេហ៍ ពូកែថ្នាក់ថ្នម បញ្ចេញស្នាមញញឹមគ្រប់កាលៈទេសៈ គ្មានអ្នកណាអាចមើលចិត្តគេធ្លុះនោះទេ ។ ពាក្យស្លោកមួយដែលលោក ស៊ីនឈឹង ដាក់ឲ្យគេនោះគឺ " កាន់តែល្អជាមួយគេ គេកាន់តែយល់ច្រឡំ "
ចំណែកឯចុងក្រោយ ជាខ្លាកំណាចទី3 ហើយក៏ត្រូវកូនប្រុសតែម្នាក់គត់របស់នាយដូចគ្នា ។ គេគ្មានអ្នកណាក្រៅពី ចន ជុងហ្គុក មនុស្សប្រុសកំសាកមិនចូលចិត្តវ៉ៃគ្នា ការកាប់ចាក់សម្លាប់ បង្ហូរឈាមស្រស់ៗ មិនប្រើការសម្របសម្រួលវាមិនមែនជាចរិករបស់នាយនោះទេ ។ ថ្វីត្បិតតែពេលខ្លះនាយសុភាព ប៉ុន្តែឈាមជ័រជាកូនអតីតម៉ាហ្វៀ មិនមែនមិនកាចសាហាវគ្រប់ស្ថានការណ៍ពេកនោះទេ បើកាលៈទេសៈបង្ខំ សូមប្រាប់ថា ខ្លាកំណាចបងៗទាំងពីរនិងកូនចៅរាប់រយអ្នក អង្គុយផឹកទឹកតែទស្សនាការសម្ដែងផ្ទាល់ភ្នែក ដែលមាននាយជាអ្នកដឹកនាំវិញទៅប្រសើរជាង។ ប្រយោគមួយឃ្លាដែលស្ដាប់ហើយក៏ចាក់ដោត មិនខុសពីពាក្យស្លោកដែលគេនិយាយថា មនុស្សកុំមើលងាយមនុស្សតែសំបកក្រៅ វាពិតជាដូចអ្វីដែលនាយបានអះអាងមិនខុសមែន .....
" ថ្វីត្បិតតែមិនចូលចិត្តបង្កជម្លោះ ប៉ុន្តែមនុស្សអត់ធ្មត់ដូចខ្ញុំកុំចង់តេស្តសាកល្បងអី ព្រោះវាមិនខុសពីការដាស់សមុទ្របិសាចឲ្យងើបឡើងនោះទេ " ចន ជុងហ្គុក
YOU ARE READING
ប្រពន្ធGANGSTER💖(End✅)
Fanfiction(END✅) ថ្វីត្បិតមិនចូលចិត្តបង្កជម្លោះ ប៉ុន្តែមនុស្សអត់ធ្មត់ដូចខ្ញុំកុំចង់តេស្តសាកល្បងអី ព្រោះវាមិនខុសពីការដាស់សមុទ្របិសាចឲ្យងើបឡើងនោះទេ-ជុងហ្គុក ជាប្រភេទប្រលោមលោកខ្នាតខ្លី!!