ព្រឹកថ្ងៃថ្មី
បន្ទាប់ពីបញ្ចប់សង្គ្រាមស្នេហ៍កាលពីយប់មិញរួចរាល់ នាយតូចគេងលក់យ៉ាងស្កប់ស្កល់ហាក់មិនដឹងឡើយថាខ្លាបាក់ចង្កូមកំពុងតែភ្ញាក់ឡើង ទាញរាងកាយមាំទាំចាកចេញពីគេថ្នមៗព្រោះខ្លាចរំខាន។នាយសង្ហារសម្លឹងមើលនាយតូចជាមួយក្រសែរភ្នែកបារម្ភ កាលពីយប់មិញដោយសារមានគំហឹងបាំងមុខនាយមិនចាប់អារម្មណ៍ទឹកភ្នែកគេនោះទេ តែឥឡូវទទួលស្គាល់ថាខ្លាចសម្លេងគេស្រែកថាឈឺខ្លាំងណាស់ ។ នាយមិនចូលចិត្ត!!
« បងសង្ឃឹមថាអូននិងប្ដូរចិត្តគំនិត » កំលោះសង្ហារពោលឡើងជាមួយទឹកដមស្រទន់ មុននឹងឱនទៅថើបថ្ងាសនាយតូចមួយខ្សឺតទើបរូតរះក្រោកទៅចម្អិនអាហារឲ្យថេហ្យុងញាុំ។ទទួលស្គាល់ថាការដាក់ទោសយប់មិញនេះ នាយបារម្ភប្រពន្ធនាយខ្លាំងណាស់ នាយដឹងថាគេឈឺ នាយដឹងថាគេយំ នាយឮគេសុំមេត្តាឲ្យឈប់ ប៉ុន្តែមោហៈចូលបាំងគំនិត ទើបនាយបណ្ដោយតាមគំហឹងមួយឆាវខ្វះការពិចារណាមកវាយលុកនិងធ្វើបាបរាងតូចពេញមួយយប់មិនបានសម្រាក តែ...វាមិនមែនជាកំហុសនាយទាំងស្រុងនោះទេ។
ក្រោយជុងហ្គុកចាកចេញផុតបានមួយសន្ទុះធំ ថេហ្យុងក៏ដឹងខ្លួនឡើងមកវិញព្រមទាំងសម្លឹងមើលជុំវិញខ្លួនជាមួយអារម្មណ៍តឹងទ្រូងអួលពន្លួល គ្រាន់តែនឹកគិតដល់រឿងកាលពីយប់គេក៏ទឹកភ្នែកទាំងព្រឹក គេនៅចាំទង្វើដ៏ដាច់ធម្មមេត្តារបស់នាយគ្មានថ្ងៃភ្លេច នាយធ្វើបាប ស្រែកគំហក បញ្ចេញចរិកកោងកាចដែលនាំឲ្យនាយតូចហាក់កោដខ្លាចគេគួរសម ទឹកមុខយមបាល ឈាមជ័រជាអ្នកលេង គេគិតមិនខុសពិតមែន ពេលនាយខឹងវាអាក្រក់បែបនេះ។
« អួយ... ឈឺណាស់ » ថេហ្យុងត្អូញត្អែពេញកម្លាំងចិត្តកាលបើកម្រើកខ្លួនតែបន្តិចក៏ចុករោយ ពើតផ្សារហើរផ្សែងពេញទាំងរាងកាយ ទទួលស្គាល់ពិតមែនហើយក៏រាងចាលមិនចង់ធ្វើរឿងនេះទៀតដែរ អ្នកណាទៅដឹងថាវាឈឺដល់ថ្នាក់នេះ?
« សង្ស័យតែទៅរកនាងមុខក្រាស់ម្នាក់ហ្នឹងទេដឹង បានជាសុីហើយក៏រត់ចោល មនុស្សចោលម្សៀតនេះ » កំលោះតូចជេរប្រទិចលោកប្ដីសម្លាញ់ឲ្យញាប់មាត់មុននិងយោងអាត្មាងើបអង្គុយសឹងតែមិនចង់កើត បើឲ្យដើរទៅបន្ទប់ទឹកទៀតច្បាស់ជាគេអង្គុយយំឲ្យមើលមិនខានទេ។
YOU ARE READING
ប្រពន្ធGANGSTER💖(End✅)
Fanfikce(END✅) ថ្វីត្បិតមិនចូលចិត្តបង្កជម្លោះ ប៉ុន្តែមនុស្សអត់ធ្មត់ដូចខ្ញុំកុំចង់តេស្តសាកល្បងអី ព្រោះវាមិនខុសពីការដាស់សមុទ្របិសាចឲ្យងើបឡើងនោះទេ-ជុងហ្គុក ជាប្រភេទប្រលោមលោកខ្នាតខ្លី!!