Part 4

3.3K 79 5
                                    

Jimin ~ Mafia's Girl🔞(4)

«នេះមិនមែនផ្លូវទៅខុនដូអូនឯណា... បងនាំអូនទៅណា» ហាណា សួរពេលកំបុងជិះឡានឃើញថាវារត់នៅលើផ្លូវដែលខ្លួនមិនធ្លាប់ស្គាល់។

«ផេនហោសដ៏(Penthouse) របស់បង យើងអូនត្រូវរើទៅនៅទីនោះ»

«តែ....»

«គ្មានតែស្ករអីទាំងអស់ អីវ៉ាន់របស់អូនបងឲ្យគេរើទៅនោះអស់ហើយ» ចប់ការអធិប្បាយរបស់គេហើយនាងក៏លែងហ៊ានសួរទៀតព្រោះតវ៉ាទៅក៏គេមិនស្តាប់ទើបជ្រើសរើសធ្វើតាមចិត្តរបស់គេ។
— — — — — — — — — —
ផាំង!!!!

«ឯងធ្វើស្អីមានដឹងខ្លួនទេ» លោកស្រីផាក បើកទ្វារ office ចូលទៅដល់ក៏ស្រែកដាក់មុខកូនប្រុសភ្លាម។

«ម៉ាក់និយាយពីស្អី» Jimin ងើបមុខពីឯកសារសួរម្តាយទាំងចងចិញ្ចើមដែលមកឡូឡាដាក់គេទាំងព្រលឹមដល់ក្រុមហ៊ុនបែបនេះ។

«កុំមកធ្វើមិនដឹង ឯងនាំមីក្មេងនោះទៅនៅផេនហោសដ៏បែបនេះមិនបានទេ វាជាការប្រមាថកិត្តិយសក្មួយ អេមម៉ា» លោកស្រី គំហកដាក់កូនប្រុសមិនឈប់។

«ម៉ាក់!! ខ្ញុំថាម៉ាក់បញ្ឈប់គំនិតចាប់គូរឲ្យខ្ញុំទៅ ទោះយ៉ាងណាក៏ខ្ញុំមិនរៀបការជាមួយមនុស្សដែកម៉ាក់រើសដែរ» គេតបទៅវិញទាំងក្រពុលមុខ លើកដៃជ្រោងសក់ដោយភាពតានតឹង។

«ឯងបានន័យថាម៉េច នេះឯងគ្មានគំនិតចង់ទាត់នាងក្មេងនោះចោលទេហេស៎» គាត់និយាយដោយការខឹងសម្បារ ព្រោះត្រូវ អេមម៉ា ផ្លុំត្រចៀកឲ្យស្អប់ ហាណា តាំងពីនាងបានដឹងថាគេចិញ្ចឹមនាងមកម្ល៉េះ ណានៅមានរឿងជាច្រើនទៀត។

អេមម៉ា ប្រាប់គាត់ថា ហាណា មាយាដាក់កូនប្រុសរបស់ខ្លួនទាល់តែគេជួយឧបត្ថម្ភថ្លៃការសិក្សានិងការចំណាយផ្សេងៗទៀត ចាក់រុកថានាងជាស្រីមិនល្អយកខ្លួនទៅដោះដូរនឹងភាពសុខសប្បាយរបស់ខ្លួនមានបំណងចាប់ ជីមីន ព្រោះទ្រព្យសម្បត្តិ។

ណានៅកាលពីប៉ុន្មានខែមុនដែលឃើញពីរនាក់នោះចូលហាងពេជ្រនឹងសួរនាំអ្នកលក់ហើយក៏ក្តៅចិត្តឆេវ ចាក់រុកថា ហាណា មាយាល្បិចច្រើនលួងលោមឲ្យ ជីមីន ទិញគ្រឿងពេជ្រឲ្យមិនដឹងប៉ុន្មានឈុតថែមទាំងនាំទៅនៅផេនហោសដ៏ផ្ទាល់ខ្លួនទៀត។

សំណព្វចិត្តម៉ាហ្វៀរWhere stories live. Discover now