បន្ទាប់ពីរំលងហួសបីថ្ងៃក្រោយមក ជុងវ៉ុនអាចចេញពីមន្ទីពេទ្យបាន (ជេក ចេញមុនមួយថ្ងៃ)
« ជុងវ៉ុន ម៉ោះយើងជួយ!!» សូនូក៏ចូលទៅជួយគ្រាជុងវ៉ុនអោយអង្គុយលើរទេះរុញមួយ
« នេះ ឯងកាន់របស់ទៅចាំយើងរុញគេទៅ»ជេកហុចរបស់របរខ្លះអោយសូនូ ហើយខ្លួនក៏រុញជុងវ៉ុនចេញពីបន្ទប់ទៅ៚ចំណទឡាន(ក្នុងមន្ទីពេទ្យ)
« ជុងវ៉ុន សូនូពួកយើងជិះអីទៅ?»ជេកក៏សួឡើង
« អា.....ចុះឯងថាជិះឡានមកនោះអី?»សូនូ
« អឺ គឺជិះឡានមកតែមិនបានជិះឡានយើងទេ យើងជិះឡានតាសុី»ជេក
« ហឺយ អាឆ្កួតជេកឯងនេះមកយកនាក់ជំងឺទាំងមូល ឯងចង់អោយជិះម៉ូតូទៅវិញទាំងបី?»សូនូ ឈរអោបដៃសម្លក់ជេកព្រោះហួសចិត្តខ្លាំងពេក
« បានហើយ បានហើយ!!ចឹងចេះចុះសូនូឯងយកអីវ៉ាន់ជិះទៅមុនទៅចាំយើងនិងជេករកឡានតាសុីជិះទៅ»ជុងវ៉ុន
« បើមិនទាស់ខុសអី តើខ្ញុំអាចស្ម័កជូន ឯងទៅបានទេ?»សម្លេងរាងក្រាលធំបាននិយាយស្នើឡើងមកនៅពីក្រោយខ្នងពួកគេ
« លី ហុីសុឺង!»ជុងវ៉ុន ហៅឈ្មោះតិចៗ
« អេ កូនកញ្រ្ចោងតូច!!មឹចក៏កាន់អីវ៉ាន់បែបនេះចឹង?» នីគិដែរឃើញសូនូកាន់អីវ៉ាន់ញ៉េញ៉ៃពេកក៏ចូលទៅជួយយួខ្លះ
« ឬចង់អោយអ្នកឈឺកាន់?» សូនូមិនឆ្លើយហើយ នៅសួបកទៅវិញទៀត
« យ៉ាង ជុងវ៉ុន» សុងហុន
« មានអ្វី?»ជុងវ៉ុនមិនសាំញាំច្រើនព្រោះមើលមុខសុងហុនដូចជាមានពាក្យអីចង់និយាយ« គឺ ខ្ញុំមកសុំនិយាយជាមួយបន្តិច»សុងហុន
« និយាយមកចុះ!» ជុងវ៉ុន
« ខ្ញុំចង់មកអរគុណ ដែរបានមកជួយនិងអ្នកទាំងពីរដូចគ្នា»សុងហុន អរគុណទៅជុងវ៉ុនហើយ ក៏បែមកនិយាយជាមួយនិងជេក សូនូ
« ហើយ ក៏សុំទោសដែរបង្កអោយគ្រប់គ្នាមានបញ្ហាផងដែរ» សុងហុន ពឹតជាបន្ទោសខ្លួនឯងខ្លាំងណាស់ បើសិនពេលនោះគេមិនជិះឡានគេចពីបញ្ហាក៏រឿងវាមិនបែបនេះដែរ
« យ៉ាងណា រឿងវាកន្លងហួសហើយ បន្ទោសអ្នកណាក៏មិនកើតដែរ»ជេក ក៏លក់មាត់និយាយ
« អរគុណដែរយល់»សុងហុន
« បើមិនមានអ្វីទៀតទេពួកយើងសូមលា»សូនូ
« អឺ......ឈប់សិន...គឺថាបើមិនប្រកាន់ទេយើងអាចជូនពួកឯងទៅបានទេ ទុកថាជាកាដឹងខុសទៅចុះ»ហុីសុឺង«មិនអីទេ.....ខ្ញុំយកម៉ូតូមក»សូនូ
« តែសភាពជុងវ៉ុនចឹង ជិះបីអ្នកយ៉ាងមឹចទៅ?»នីគី ក៏សួឡើង
« មិនបាច់មករវល់ទេ» សូនូ ក៏លេងចរឹកមកតែម្តងអោយតែនិយាយជាមួយនីគីគេតែងតែធ្វើរឹកធ្វើពា
« មិនអីទេបើគេចង់ជូនទៅ ហើយខ្ញុំទៅជាមួយលោកចុះ»ជុងវ៉ុន ក៏យល់ព្រមទៅជាមួយហុីសុឺង
« ចឹងយើងទៅជាមួយឯងដែរ!» ជេក
« អាវ.....ចុះ ចុះយើងនោះ?» សូនូ ក៏ចង្អុលមុខខ្លួនឯង
« ក៏........នីគីទៅជាមួយគេទៅ យ៉ាងណាឡានយើងវាចង្អៀតហើយ ឯងទៅជិះជាមួយនិងសូនូទៅ»ហុីសុឺង
« អឺ អឺក៏បាន!!»ឆ្លើយទាំងមុខស្អុយបែបមុនស្សមិនចង់ទៅជាមួយ តែកាពឹតកំពុងលួចសប្បាយចិត្តផង
« អ្នកណាយល់ព្រមអោយគេជិះជាមួយខ្ញុំ?»សូនូ
« មិនយល់ព្រម ក៏ត្រូវតែព្រមដែរឆាប់មក»នីគីមិននិយាយច្រើនចាប់អូសដៃសូនូទៅ
« លែង លែងយើងអាឆ្កួត!!»សូនូជេផងប្រឹងទាញដៃចេញផង
« ហឺយ មកតាមសម្រួលវាពិបាកឬ?»នីគី ដោយយ៉ាប់ពេកចាប់លីទៅតែម្តង ធ្វើអោយបួនអ្នកទៀតដែរឈរមើលនោះអស់សំណើចយ៉ាងខ្លាំង
YOU ARE READING
Fall in love for you🥰💖
Teen Fictionប្រលោមលោកបែបgangster : ស្នេហាដែរផ្តើមពីកាឈ្លោះទាស់ទែងគ្នារវាងសិស្សសាលានិងសិស្សសាលា រហូតបណ្កើតបានជាចិត្តមួយដែរបានធ្លាក់ក្នុងអន្លង់ស្នេហ៍រាងខ្លួន