« តុប តប តុប » សំឡេងសន្ទឹកស្បែកចុះមកពីខាងលើលាន់លឺពេញផ្ទះ ទាក់ទាញអោយកំម្លោះសង្ហាKim.Namjoon ដែរកំពុងតែឈរបញ្ជារកូនចៅអោយងាកទៅមើលខានមិនបាន តែពេលដែរងាកឃើញរូបរាងម្ចាស់ដែរបង្កសំឡេងភ្លាមធ្វើអោយឈាមរបស់គេឡើងក្តៅភ្លាមភ្លាមតែម្តង« ស៊ុកស៊ុក មកនេះអ្នកណា អនុញ្ញាតអោយអូន ស្លៀកពាក់បែប នេះហាស » Namjoon ស្រែកគំហគទៅរាងតូចដែរមាននាមជាគូដណ្តឹងតែបើហៅថាប្រពន្ធក៏ត្រូវព្រោះរាល់ថ្ងៃគេទាំង2រស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធទៅហើយ
« គឺ អូនស្លៀកវាដោយខ្លួនឯងបងមាន បញ្ហាអី ?» seok seok តបទៅវិញដូចគ្មានរឿងអ្វីកើតទាំងដែរខោអាវលើខ្លួនធ្វើអោយនាក់ខាងនោះក្តៅស្ទើចេញផ្សែងតាមត្រចៀក
« ទៅដូរវិញអោយលឿន មុនពេលដែរបងអស់ទ្រាំ » Namjoon ប្រើសំឡេងត្រជាក់ដូចប៉ូលទឹកកក និយាយទៅកាន់រាងតូច ស្អី អាវស្តើងមើលធ្លុះដល់គ្រឿងក្នុង ខោរឹបរាង បែបនេះចង់ពាក់បង្ហាញចេញទៅក្រៅអោយគេស្ទះទ្រូងស្លាប់ក៏យ៉ាងមិច «ហើយពួកឈរសម្លឹងដល់ណាទៀតឬក៏ចាំយើងយកកាំភ្លើងមកទម្លុះក្បាល ??» Namjoon ងាកទៅស្រែកអោយកូនចៅប៉ុន្មានអ្នកដែរជិតគេ ឃើញខ្សែរភ្នែកពួកទាំងនោះហើយវាកាន់តែធ្វើអោយកំហឹងគេឆេះកើនមួយកម្រិតទៀត ព្រះអើយក្មេងម្នាក់នេះចង់ធ្វើអោយគេខឹងដល់ឆ្កួតឬ
« អត់ទេ !! អូនមិនប្តូរ អូនខំ កម្មងអាវនេះ 2 អាទិត្យហើយថ្ងៃនេះអូនត្រូវ តែពាក់វា បងកុំមកហាមអូន » seok seok ឆ្លើយយ៉ាងផ្តាច់ការងាកទៅសម្លក់រាងក្រាស់កប់ភ្នែក
« បងសួរ ចុងក្រោយ ប្តូរឬមិនប្តូរ » Namjoon
« មិនប្តូរ ! អូនទៅហើយប្រញាប់ បាយ ...អាយ Namjoon ដាក់អូនលឺទេ... ដាក់អូនចុះអាយ...»seok seok ស្រែកចាចពេលអ្នកខាងនោះស្រាប់តែស្ទុះមកលីគេចូលផ្ទះវិញ
ផឹប ! រាងកាយតូចស្តើងត្រូវបុើងទៅលើគ្រែ King size ដោយស្នារដៃគូដណ្តឹងរបស់ខ្លួន នាំភាពចុកចាប់នៅចង្កេះកើតឡើងភ្លាមៗ
«ន៎ែបងមិនចេះដាក់ត្រឹមត្រូវទេហេស មនុស្សមែនតុក្តាទេណាបោះព្រុសព្រុសនឹង បាក់ចង្កេះអូនគិតយ៉ាងមិច ? » seok seok ស្រែកញ៉ែតអោយទៅរាងក្រាស់ ដែរគេប្រាប់ថាប្រញ៉ាប់ហើយនៅចាប់លីគេបោះចូលបន្ទប់វិញចង់បែកគូតទៀត ពិតជាគួរអោយខឹងមែន