Episodes: 1
" Boss លោកប្រាកដទេថាទៅយប់នេះទេ? យប់ស្អែកមិនបានទេហេស ?"
" ខ្ញុំទៅយប់នេះ មានបញ្ហាទេ ?" Jimin ហើយដើរឆ្ពោះទៅមុខកញ្ចក់រួចយកទឹកអប់ដែលគាត់ចូលចិត្តមកបាញ់កញ្ចឹងក ទ្រូង នឹង ក៏ដៃរបស់គាត់ ។ គាត់ស្រូបខ្លិនទឹកអប់ដែលគាត់បាញ់ដោយបិទភ្នែកនឹងញញឹមនៅក្នុងការពេញចិត្ត។
_បន្ទាប់មកគាត់គាត់បានផ្លាស់ប្តូរសម្លៀក បំពាក់ នឹងដើរតម្រង់ទៅទូរយ៉ាងប្រណិតជាច្រើនរបស់គាត់ដោយជ្រើសរើសប្រងើយកន្តើយនឹងថេយ៉ុង ប៉ុន្តែភ្លាមៗថេយ៉ុងក៏រត់តាមពីក្រោយjimin
" តែព្រឹកស្អែក Boss មានកម្មវិធីពីរ លោកមិនអាចខកខានបានទេ " ថេយ៉ុង
"ខ្ញុំមិនចូលចិត្ត ដូច្នេះហើយខ្ញុំមិនទៅនោះទេ" Jimin រុញទ្វាទូរកញ្ចក់របស់គាត់បន្តិចមុន នឹងដកដង្ហើមធំព្រោះគាត់មិនដឹងគួរជ្រើស រើសយកមួយណា ដែលគាត់ពេញចិត្ត
" ថេ រើសវាអោយខ្ញុំមួយ "
" ប៉ុន្តែពួកវាមើលទៅដូចគ្នាទាំងអស់ " ថេយ៉ុងនិយាយទាំងសម្លឹងមើលទៅគ្រប់នាឡិ៍កាជាច្រើនដែលតម្រាប់គ្នាក្នុងប្រអប់នោះ
" ថ្ងៃក្រោយបើកភ្នែកលោកអោយធំៗដើម្បីមើលវា" ជីមីនដក ដង្ហើមធំម្តងទៀតមុននឹងចាប់យកមួយមកពាក់នៅលើដៃរបស់គាត់ ហើយក៏បិទទ្វាទូរ ...បន្ទាប់មកក៏ដើរតម្រង់ទៅទូរសម្រាប់ដាក់ស្បែកជើងរបស់គាត់
" មើលទៅ ពួកវាមិនស្អាតទេ ខ្ញុំគួរតែទិញ
ថែម " គាត់និយាយហើយក៏យកស្បែកជើងខ្មៅរលោងតម្លៃថ្លៃមួយយកមកពាក់" តើjiminលោកប្រាកដហើយមែនទេ ថាទៅ"
" ត្រូវហើយ ខ្ញុំនឹងទៅ club "
" បើលោកទៅខ្ញុំប្រាកដថាលោកនឹងស្រវឹងខ្លាំង ...ហើយនឹងធ្វើរឿង.."
"បិទមាត់ " ជីមីនចាប់ផ្តើមស្រែកកំហក ធ្វើអោយថេយ៉ុងភ្ញាក់នឹងភ័យស្ទើតែតែរត់ចេញពីកន្លែងទោះគេធ្វើជាអ្នកចាត់ការរបស់ជីមីនយូរហើយក៏គេនៅតែភ័យខ្លាចនឹងជីមីនដែរ
"បើលោកនិយាយតែមួយពាក្យទៀត ខ្ញុំនឹងកាតអណ្តាតអ្នកចោលមិនខាន" ជីមីនបន្ថែមព្រោះគេមិនចង់លឺអ្វីដែរថេយ៉ុងនិយាយទៀតទេរំខាន់សតិ