Ep15 : កូនឃាតក

1.1K 157 10
                                    

   ជីនអូសណាមជូនរហូតមកដល់បន្ទប់ផ្ទាល់ខ្លួនរបស់ណាមជូនទើបព្រមព្រលែងដៃហើយច្រត់ចង្កេះសម្លក់ម្ចាស់ហាងសៀវភៅនេះតែម្តង គេកំពុងតែម៉ួម៉ៅក្តៅក្រហាយអំពីរឿងដែលទើបតែកើតឡើងតែម្សៀនេះធ្វើដូចគ្មានរឿងអីកើតឡើងទាល់តែសោះ។

   "យ៉ាងម៉េចទៀតហើយ?"ណាមជូនជ្រួញចិញ្ចើមមើលនាយកម្លោះតូចដែលសម្លក់សម្លឹងដូចចង់ខាំហែកគេបោះអោយឆ្កែសុីយ៉ាងអញ្ចឹង។

   "មកសួរបែបនេះចង់អោយខ្ញុំចិញ្ជាំលោកមែនទេ? ឯណាថាបិទហាងជួយរកវិធីដោះស្រាយនោះ?"ជីនស្រែកគំហកទាំងបើកភ្នែកធំៗសម្លក់ណាមជូនមិនដកភ្នែករហូតដល់ណាមជូនអស់សំណើចតែមិនហ៊ានសើចព្រោះខ្លាចបានសុីរន្ទះជើងពីខ្លាកំណាចនោះអី។

   "ក៏កំពុងតែគិតតែគិតវាមិនចេញបើពួកគេស្រលាញ់គ្នាហើយតើអោយបំបែកដោយរបៀបណា? ធ្វើអោយពួកគេលែងលះមិនមែនងាយស្រួលទេអូនសម្លាញ់បើកចិត្តទទួលយកប្អូនថ្លៃខ្លះទៅកុំចិត្តចង្អៀតពេកមើល អូយ៎ៗ..."ណាមជូនចាប់ផ្តើមនិយាយញ៉ោះមិនទាន់បានប៉ុន្មានផងក៏ត្រូវជីនចាប់មួយស្លឹកត្រចៀកមួយទំហឹងដល់ថ្នាក់គេទប់សម្លេងមិនជាប់ស្រែកឡើងផ្អើលបន្ទប់ ហិង្សាខ្លាំងណាស់និយាយខុសមិនបានទេ!

   "បើលោកនៅតែហៅខ្ញុំបែបនេះទៀតខ្ញុំកាច់កលោកហើយ"ជីនរុញមុខណាមជូនចេញហើយលើកដៃអោបទ្រូងដកដង្ហើមធំរំសាយកំហឹងជៀសវាងវៃប្រុសម្នាក់នេះសន្លប់មុនបានធ្វើការ។

   "Okayyy ឈប់ក៏បាន"

   "ត្រូវតែធ្វើអោយជីមីនលែងលះពីអាម្សៀនោះអោយបានលឿនបំផុត ខួរក្បាលដែលមានIQខ្ពស់របស់លោកនេះ ព្យាយាមគិតបន្តិចទៅមើល"

   "អ្អេ៎! ម៉េចក៏ងាយយ៉ាងនេះគួរតែមានលក្ខខណ្ឌខ្លះណា៎"

   "បើសម្រេចខ្ញុំប៉ាវបាយលោកមួយសប្តាហ៍ពេញតែម្តង"

   "អត់ទេ"

   "អីគេ?"

   "បើសម្រេចពួកយើងទាក់ទងគ្នាទៅ"ណាមជូនញញឹមកំហូចបែបបេះបួយធ្វើអោយអ្នកស្តាប់កើនកំហឹងដល់រាប់ពាន់អង្សារ។

   "បើកុំតែលោកស្និទ្ធស្នាលជាមួយជីមីនកុំអីក៏ខ្ញុំមិនពឹងលោកដែរ"

My Beloved Writer Where stories live. Discover now