ភាគ១

310 17 3
                                    

នៃទីក្រុងវ៉ាសុីតោន ផ្ទៃមេឃចាប់ផ្តើមអាប់អួលដោយមានពពកពណ៍ខ្មីដេសដាសបាំងជិតពពកពណ៍ស ព្រមទាំងសម្លេងផ្គរលាន់យ៉ាងក្រហឹមបូករួមជាមួយនិងខ្យល់យ៉ាងត្រជាក់ ធ្វើអោយក្មេងប្រុសម្នាក់ដែលដើរកាន់ថង់ស្បោងខោអាវទាំងមាត់ញញ័រទទ្រើកព្រោះតែភាពត្រជាក់ ជាមួយនិងទឹកភ្នែកដែលកំពុងតែហូរកាត់កំផែងថ្ពាល់ដ៍សរលោងរបស់គេ ប៉ុន្តែមិនដឹងថាមានហេតុផលអ្វីនោះទេ។

នៅតាមបណ្តោយផ្លូវនាពេលល្ងាច នៅម្តុំនេះមិនសូវមានឡានបរកាត់ច្រើននោះទេ ភាគច្រើនមានតែឡានមួយៗប៉ុណ្ណោះ ហើយម្តុំផ្លូវមួយនេះគឺសុទ្ធសឹងតែជាកាសុីណូដែលធំៗមានកម្ពស់រាប់សិបជាន់ ប្រសិនបើយើងមើលទៅខាងមុខបននតិចយើងនិងឃើញកាសុីណូមួយឈ្មោះDALIOដែលមានភ្លើងពណ៍ក្រហមលោតប្រដេញពណ៍គ្នាអាចបញ្ជាក់ថាកាសុីណូមួយនេះពិតជាមិនធម្មតានោះ ព្រោះតែភ្លើងពណ៍ដែលបានរចនានេះគឺសុទ្ឌសឹងតែជារបស់ប្លែកៗ ព្រមទាំងគ្មានកាសុីណូណាដូចឡើយ។

«ហុឹម.. ជីវិតខ្ញុំពិបាកយ៉ាងនេះ.. បើខ្ញុំដឹងថាកើតមកជីវិតខ្ញុំត្រូវជួបបែនេះប្រហែលជាខ្ញុំសុំមិនកើតល្អជាង... ប៉ាទើបតែស្លាប់ប៉ុន្មានថ្ងៃមុន.. រីឯបងប្រុសក៏មិនដឹងទៅណា ចំណែកឯម៉ាក់ក៏មិនដែលបានជួបមុខ រីឯផ្ទះត្រូវគេរឹបអូស សល់តែខ្លួនមួយនៅខោអាវមួយស្បោង.. ជាតិមុនប្រហែលខ្ញំអាក្រក់ណាស់ហើយ ទើបជាតិនេះខ្ញុំជួបបែបនេះ ជីមីនយើងអាណិតខ្លួនឯងណាស់» រាងតូចដើរបណ្តើរនិយាយខ្សឹបៗបណ្តើរជាមួយនិងភ្នែកបន្ទោលព្រាក រួមជាមួយតំណក់ទឹកដែលកំពុងតែលាក់ទុកនៅក្នុងចិត្តក៏បានបញ្ចេញមកអស់ ធ្វើអោយជីមីនអាចដកបន្លាចេញពីទ្រូងបានខ្លះដែរ

  ឈូៗ
នៅពេលដែរកំពុងតែដើរៗសុខស្រាប់តែតំណក់ទឹកភ្លៀងរាប់លានតំណក់ធ្លាក់ចុះមកយ៉ាងខ្ចោលៗប្រៀបដូចជាមានអ្នកណាគេទៅហែកមេឃ។ រាងតូចក៏ប្រញាប់រត់ទៅច្រកនៅចំណតឡានក្រុងសារធារណះ ដើម្បីគេចចេញពីការសើមពីតំណក់ទឹកភ្លៀង

ផាំងៗ
សម្លេងរន្ទះបាញ់ពីរគ្រាប់ធ្វើអោយជីមីនប្រញាប់យកដៃបិតត្រចៀកទាំងខាំមាត់ ព្រោះគេពិតជាខ្លាចជាមួយសម្លេងរន្ទះខ្លាំងណាស់ រាល់ពេលដែលមានរន្ទះម្តងៗគេតែងតែមានលោកប៉ា និងបងប្រុស ចាំអោបអង្អែលក្បាលលួងលោមដើម្បីអោយឈប់ខ្លាច ប៉ុន្តែពេលនេះគេគ្មានអ្នកណាទៀតនោះទេ.. ពេលនេះគឺគេមានតែខ្លួនឯងប៉ុណ្ណោះ។

You've reached the end of published parts.

⏰ Last updated: Aug 23, 2021 ⏰

Add this story to your Library to get notified about new parts!

រសស្នេហ៍សាតានWhere stories live. Discover now