Episode 2: Tickets Concert

701 87 8
                                    

2days later__

___ពន្លឺពណ៌មាសបានជះមក ដែលបញ្ជាក់ថាវាជាពេលព្រឹកព្រលឹមហើយ។ មនុស្សម្នារចាប់ផ្តើមភ្ងាក់ឯអ្នកខ្លះក៏គេងតតព្រោះនេះជាថ្ងៃអាទិត្យចុងសប្ដាហ៍ ថ្ងៃសម្រាករបស់មនុស្សគ្រប់គ្នា។

ក្រឡែងមកមើលរូបរាងតូចច្រឡឹងកំពុងគេងនៅលើគ្រែនេះវិញ ពន្លឺព្រះអាទិត្យបានចាំងប៉ះជាមួយផ្ទៃមុខម៉ត់រលោងរបស់គេកំពុងតែគេងលក់សុខស្រួល

«ហ្អើយ នេះម៉ោងប៉ុន្មានហើយ? សំបុត្រConcert» គ្រាន់តែបើកភ្នែកមកភ្លាមរាងតូចចាប់ផ្តើមគិតទៅរឿងសំបុត្រConcertតែម្តង ត្រូវហើយនេះជាថ្ងៃដែលគេរង់ចាំរយៈ2ថ្ងៃ ប៉ុន្តែមានអារម្មណ៍ថាយូរអ្វីម្ល៉េះទេ

«ម៉ោង8ហើយ ទៅរៀបចំខ្លួនសិន» ក្រោយពីមើលម៉ោងហើយថេហ្យុងចុះពីលើគ្រែដើម្បីរៀបចំខ្លួនទៅរកមិត្តសម្លាញ់របស់គេ ដើម្បីចរចាររឿងសំបុត្រconcertនេះឯង។ បន្ទាប់ពីរៀបចំខ្លួនហើយ រាងតូចក៏បានចេញទៅផ្ទះមិត្តខ្លួនតែងម្តង

20minutes later__

ថេហ្យុងបានមកដល់ផ្ទះមិត្តរបស់ខ្លួនគឺ Juliaនិងហើយអ្នកណាទៀត។ Julia គេមានផ្ទះធំល្មមសម្រាប់នៅម្នាក់ឯងព្រោះគេមិនចង់នៅជាមួយម៉ាក់ប៉ាគេមិនចង់ពឹងពួកគាត់ច្រើន ណាមួយចង់ស្គាល់ពិភពខាងក្រៅរស់នៅម្នាក់ឯងវាយ៉ាងមិចទើបគេសម្រេចចិត្តដូច្នេះ

គ្រិង_គ្រិង

សម្លេងកណ្តឹងផ្ទះកំពុងតែអោយសញ្ញាថាកំពុងមានមនុស្សមក។ នាតូចងឮហើយក៏ចាប់ផ្តើមបើកភ្នែកទទួលយកថ្ងៃថ្មី

«អ្នកណាមកស្អីទាំងព្រឹកនិងវុើយ ថ្ងៃអាទិត្យសោះ» គ្រាន់តែបើកភ្នែកភ្លាមស្រីស្រស់Julia ចាប់ផ្ដើមរអូរភ្លាមអ្នកណមិនខឹងមានអ្នករំខានដំដេក

Julia បន្ទាប់ពីចុះពីលើគ្រែហើយសក់ក៏មិនសិតប្រញាប់មកបើកទ្វារកអ្នកដែលចុចកន្តឹងនេះឯង។

«មករកស្អីឯងទាំងព្រឹកនិងហាសអាថេយ៍» នាងស្តីទៅកាន់មិត្តដែលកំពុងឈរសម្លក់គេនៅពីមុខនេះឯង

«ហ្អើយនេះធ្វើស្អីបានទើបមកបើកទ្វារយើងឈរចាំឡើងចុកជើង» ថេហ្យុងតបទៅកាន់អ្នកជាមិត្តវិញទាំងរក្សារទឹកមុខដដែល

JK Idol's Mine 🔐💗Where stories live. Discover now