ពេលវេលាវាមិនចាំយេីងឡេីយ ទោះហៅត្រឡប់បកក្រោយក៏ដោយក៏គ្មានប្រសិទ្ធិភាព?
ទេសភាពដល់ស្រស់បំព្រងក្នុងសួនដែលមានអ្នកមេីលថែយ៉ាងផ្ចិតផ្ចង់។
"ជុងគុកហា៎........តោះទៅ"អ្នកស្រីជុង បានស្រែកប្រាប់លោកប្រុសតូចប្រចាំគ្រួសារជុងពីចម្ងាយ។
"ទៅណាម៉ាក់ កូនអត់ដឹងអីផង?" គេអេសក្បាលដូចខួរក្បាលពោពេញដោយចម្ងល់។
"ថាមក ទៅដល់ដឹងហេីយ"មិននិយាយច្រេីនអ្នកស្រីបានចូលទៅអូសលោកប្រុសតូចចូលទៅក្នុងឡាននិងបេីកទៅ ទីក្រុងមួយទៀត។
ជិះអស់រយះពេលជាច្រេីនម៉ោងគេក៏បានមកដល់ ភូមិគ្រឹះ ជេសដែលជាសាច់ថ្លៃរបស់គ្រួសារជុង។
"ម៉ាក់នាំខ្ញុំមកលេងអ្នកណាក្រែងជេីសរីទៅបរទេសបាត់ហេីយតា៎ស?"ជុងគុកមិនបានស្រឡាញ់នាងទេតែម៉ាក់របស់គេបានចាប់បង្ខំគេ។
"ចូលមកកូនឃេីញហេីយ"និយាយដោយភាពរំភេីប។
"កូនទៅឈរនៅមុខមាត់ទ្វាទៅជុងគុកមកហេីយណា"អ្នកស្រីជេសបានប្រាប់អានាគតស្វាមីរបស់នាងតូច។
"វ៉ាក់អេី........បងជុង"នាងញញឹមក្តីរីករាយ។
"អា៎យ ....យ៉ាស...នេះឯងលេងអីនិងជេសរី"និយាយដោយមិនពេញចិត្តថែមទាំងប្រគល់ទឹកមុខអាចសម្លាប់មនុស្សបាន២នាក់។
"គឺ....គឺអូនធ្វេីលេងតា៎ស អូនសុំទោសណា....ណាៗបងជុងណា។នាងនិយាយនិងអោយដៃថែមទាំងញិកញក់ទៀតផង។
"ថ្ងៃក្រោយគ្មានលេងចឹងទៀតទេបងមិនចូលចិត្ត"មិនខ្វល់កាយវិការនិងអ្នកម្ខាងទៀត ថែមទាំងនិយាយបែរមុខទៀតផង។
"បានហេីយៗ ជេសរីនាំកូនជុងចេញទៅក្រៅទៅណាម៉ាក់មានការសំខាន់"
"ចាស៎ អ្នកម៉ាក់"និយាយរួចកាន់ដៃជុងគុកចេញទៅក្រៅបាត់ទៅ។
"បានហេីយ លែងដៃបងទៅមកដល់ក្រៅហេីយ"
"មិចនៅក្រៅកាន់ដៃមិនបានហ៎?"
"បងមិនចូលចិត្តអ្នកណាមកកាន់ដៃបងទេ អូនយល់ផង"
"មិចក៏បងប្រងេីយដាក់ខ្ញុំម្លេ៉ស?ខ្ញុំធ្វេីអីខុស។
"បងមិនបានទេ អូនគិតច្រេីនខ្លួនឯង។"
ឌឹប.......ព្រុស .......
"អ-អោយខ្ញុំសុំទោសផង"គីម ថេយ៉ុងបានអោនសុំទោសអ្នកទាំងពីរដោយដឹងខិស។
"ដេីរមិនបេីភ្នែកទេហ៎េ?ភ្នែកជ្រុះទៅណាបាត់ហា៎យ?"
"ជេសរី!!!បិទមាត់របស់អូនទៅ" និយាយរូចដេីរទៅជួយរេីសសៀវភៅនាងតូច។
"មោះខ្ញុំជួយត្រូវត្រង់ណាទេ?"និយាយដោយក្តីបារម្ភព្រោះសៀវភៅបានធ្លាក់លេីនាងជាច្រេីនក្បាល។
"ចា៎ស អរគុណ និងសុំទោសដែលធ្វេីអោយមានជម្លោះជាមួយសង្សារលោកចឹងខ្ញុំលាទៅសិនហេីយ។
"អេ..អេីអ្នកនាងភ្លេចសៀវភៅហេីយ"ខំស្រែកហៅនាងតូចតែគេបានចាកចេញទៅឆ្ងាយទៅហេីយ។
"ហាយ យ៎ាសៀវភៅអីអ៊ីចេះ........ក្នុងនេះមានដាក់អាយស័យដ្ធានតា៎ស។និយាយរួចយកសៀវភៅដាក់ក្នុងអាវមិនអោយអ្នកណាឃេីញ។
"មកជេសរីទៅផ្ទះវិញទៅ បងចង់ទៅផ្ទះបងវិញ"បែរទៅនិយាយអ្នកម្ខាងទៀតដោយខឹងសំបារនិងរឿងអម្បាញមិញនេះ។
"Ok.......ចឹងតោះ"ដោយដឹងរាងក្រាស់ចូលទៅក្នុងភូមិគ្រឹះដោយទឹកមុខលាក់បាំង។
"ម៉ាក់អ៊ំ....បងជុងគាត់ចង់ទៅផ្ទះគាត់វិញ"និយាយដោយទឹកមុខញិកញក់គួរអោយស្រឡាញ់ប៉ុន្តែអ្នកឈរសឹងតែនិយាយដាក់១ឌីសទៅហេីយ។
"អឹម......កូនទៅមុនទៅម៉ាក់មានរឿងត្រូវនិយាយចាំម៉ាក់ទៅតាមក្រោយ។"រាងក្រាស់មិននិយាយអីទាំងអស់ក៏ដេីរទៅឡានហេីយបេីកចេញនិងទៅផ្ទះមួយទៀត។
>>>>>>៣០នាទីក្រោយមក<<<<<<
"តុក....តុក...តុក"
"ទៅហា៎យៗ ចាំភ្លេតណា"រាងតូចដេីរទៅបេីទ្វាយ៉ាងព្រោះខ្លាចគេមកមានរឿងអី។
"លោកជាអ្នកណាគេ?ហេីយមកមានការអី?"
"នាងមិនចាំខ្ញុំទេហ៎េ?"គេក៏នឹកឃេីញរឿងទាំងអស់នៅក្នុងសៀវភៅទាំងអស់ដោយចម្ងល់តែពេលនេះគេដឹងការពិតហេីយ។
"នេះសៀវភៅនាងធ្វេីជ្រុះ"ក៏ហុចសៀវភៅអោយដោយញញឹមស្រស់ដូចឃេីញទឹកដោះគោចេក។
"អ-អរគុណហេីយតែខ្ញុំធ្វេីជ្រុះនៅណាទេភ្លេចបាត់ តែលោកចូលមកញុាំទឹកសិនមក។
"ក៏ បានដែលខ្ញុំចង់និយាយរឿងបន្តិចដែល"
"នេះលោកទឹក មិញលោកថាមានរឿងអី?"
"ហេតុអ្វីបានជានាងសរសេររឿងក្នុងសៀវភៅទាំងអស់ចឹង?"និយាយដោយដឹងចម្លេីយហេីយតែគ្រាន់តែចង់សួរបញ្ចាក់។
"អរ គឺខ្ញុំសរសេរក្នុងនិងព្រោះខ្ញុំឆាប់ភ្លេច ហិ...ហិ"និយាយដោយអស់សំណេីចនិងខ្លួនឯង។
"ចឹងនាងសរសេរទៅនៅថ្ងៃស្អែកម៉ោង២ថ្ងៃជួបខ្ញុំក្នុងហាងកាហ្វេ"
"Ok....បាន"ដៃសរសេរនិងញញឹមដាក់លោកប្រុសតូចយ៉ាងស្រស់។
"ចឹងខ្ញុំលាទៅសិនហេីយ ចាំស្អែកជួបគ្នាទៀតណា។"
"ចឹងខ្គុំជួនដំណេីរ មោះ" "បាយបាយ"និយាយបក់ដៃហេីយក៏បិទធ្វេីចូលផ្ទះវិញទៅ។