"បា៉ ខ្ញុំគិតថាពួកយើងគួរតែសាកសួរនាងមុនល្អជាងបង្ខំនាងឲ្យទៅរៀបការមួយលោកដានីញ៉ែល" លោកស្រីស៊ុងជីនិយាយទៅកាន់អ្នកជាឪពុក
"ត្រូវហើយប៉ា គួរតែសួរចិត្តនាងមុនសិន" លោកកាង
"លោករីឆែលគឺជាមិត្តចាស់របស់ប៉ា ហើយខាងគេក៏ជាអ្នកស្នើសំណើរនេះឡើងដែរ។ ដានីញ៉ែលជាអ្នកដែលសាកសមជាមួយជីយ៉ារបស់ពួកយើង ហើយគេក៏បានយល់ព្រមរៀបការផងដែរ។" លោកម្ចាស់ឆយលោកស្រីស៊ុងជីក្ដាបដៃខ្លួនយ៉ាងណែនទាំងព្រួយបារម្ភនៅក្នុងចិត្ត "គាត់ធ្វើបែបនេះម្ដងទៀតហើយ លើកមុនប៉ាធ្វើដាក់ខ្ញុំទោះបីជាជីវិតរបស់ខ្ញុំមានសុភមង្គលក៏ដោយ ប៉ុន្តែខ្ញុំលឺថាដានីញ៉ែលជាបុរសដែលធ្លាប់រៀបការព្រមទាំងមានកូនប្រុសម្នាក់ទៀត។ ជីយ៉ារបស់ខ្ញុំប្រាកដជាមិនទទួលបានការស្រឡាញ់ពីប្រុសម្នាក់នោះឡើយ"
ជីយ៉ាដែលឈរនៅខាងក្រៅបន្ទប់ទទួលភ្ញៀវ នាងបានស្ដាប់លឺអ្វីគ្រប់យ៉ាងអស់ទៅហើយ។
-សូ ជីយ៉ា ឈ្មោះដែលប៉ារបស់នាង សូ លីកាងដាក់ឲ្យ។ នាងមានអាយុ២៧ឆ្នាំ ជាតារាម៉ូដែលដូចលោកយាយរបស់នាងដែលជាម៉ូដែលដ៏ល្បីល្បាញ។ នាងចិត្តល្អដាក់អ្នកដែលល្អជាមួយនាង ប៉ុន្តែនាងនឹងក្លាយជាអាក្រក់ប្រសិនបើមាននរណាម្នាក់រករឿងនាងមុន។ ជីយ៉ាជាកូនស្រីរបស់ម៉ារី មិត្តភក្តិរបស់ស៊ុងជី។
-រ៉ូសែល ស៊ឺរី ម្ដាយរបស់ស៊ុងជីត្រូវជាយាយជីយ៉ា"លោកប៉ាអ្នកម៉ាក់ ខ្ញុំយល់ព្រមរៀបការ" ជីយ៉ាដើរចូលក្នុងបន្ទប់ដោយបន្លឺពាក្យសម្ដីដែលធ្វើឲ្យប៉ាម៉ាក់របស់នាងភ្ញាក់ផ្អើលជាខ្លាំង
"ថាម៉េច!" សម្លេងភ្ញាក់ផ្អើលរបស់លោកកាងនឹងអ្នកស្រីស៊ុងជី។ លោកស្រីស៊ុងជីដើរទៅកាន់ដៃជីយ៉ា ហើយបន្តនិយាយឡើងថា
"ទេ...ម៉ាក់ដឹងថាកូនមិនចង់រៀបការជាមួយអ្នកណាដែលកូនមិនដែលស្គាល់ពីមុនទេ"
ជីយ៉ាអោបម៉ាក់របស់នាងហើយនិយាយឡើង
" អ្នកណាដែលថាមិនចង់រៀបការជាមួយនឹងដានីញ៉ែលទៅអ្នកម៉ាក់ គេសង្ហារគ្មានអ្នកណាប្រៀបបានម្យ៉ាងលឺថាគេមានកូនប្រុសឆ្លាតគួរឲ្យស្រឡាញ់ទៀតផង"
"ជីយ៉ា..." លោកស្រីស៊ុងជីសឹងតែមិនជឿនូវអ្វីដែលបានលឺ ប៉ុន្តែគាត់អាចមើលឃើញក្ដីសុខក្លែងក្លាយរបស់កូនស្រី។"នោះទើបជាព្រះនាងរបស់តា"
"ចៅនឹងសប្បាយចិត្ត ប្រសិនបើលោកតាសប្បាយរីករាយ" សន្ទនាចប់ចៅតាទាំងពីរនាក់ក៏បានអោបគ្នាទៅវិញទៅមក។នៅខណៈនោះលោកកាងពិតជាមិនពេញចិត្តនូវការសម្រេចចិត្តរបស់កូនស្រីឡើយ។ ជីយ៉ាក្រឡេកទៅកាន់ឪពុកមុននឹងសម្រេចចិត្តដើរទៅរក
"ប៉ា..."
"កូនគិតថាប៉ាល្ងង់មែនទេ!?"
"ប៉ុន្តែកូនពិតជាចង់រៀបការជាមួយគេពិតមែន"
"តែប៉ាមិនយល់ស្របជាមួយមង្គលការមួយនេះទេ" និយាយចប់លោកកាងក៏ដើរចេញពីបន្ទប់បាត់។
"ម៉ាក់ មើលប៉ាផង" ជីយ៉ាងាកមកផ្ដាំអ្នកជាម្ដាយ។ ប៉ុន្តែលោកស្រីស៊ុងជីសម្លឹងកូនស្រីទាំងទឹកមុខក្រៀមក្រំមុននឹងងក់ក្បាល បន្ទាប់មកគាត់ក៏ចេញពីបន្ទប់ដើម្បីទៅរកស្វាមី ។"ជីយ៉ា!" លោកឆយ
"ច៎ាលោកតា"
"ឲ្យតាសុំទោសផងចំពោះការសន្យាមួយនេះ"
"វាមិនអីទេលោកតា ប្រសិនបើគេម្នាក់នោះជាបុរសពិត ខ្ញុំមិនត្រូវការក្ដីស្រឡាញ់ទេ" ចប់សម្ដីនាងក៏បានដើរចេញពីបន្ទប់ទទួលភ្ញៀវម្នាក់ទៀត នៅសល់តែលោកម្ចាស់ឆយ'ឲ្យខ្ញុំសុំទោសគ្រប់គ្នាផង បើមិនព្រោះតែលោករីឆែលនិងការសន្យារបស់ខ្ញុំ ខ្ញុំនិងមិនលើកវាមកនិយាយឡើយប៉ុន្តែខ្ញពិតជាមិនអាក្បត់សន្យាបានដូចគ្នា' លោកម្ចាស់ឆយគិតក្នុងចិត្តតែម្នាក់ឯង
*បន្ទប់ជីយ៉ា
មកដល់ក្នុងបន្ទប់ភ្លាម ជីយ៉ាទម្លាក់ខ្លួនលើពូកទន់ៗហើយចាំផ្ដើមយំ
'ហេតុអ្វី...ហេតុអ្វីបានជាខ្ញុំយំ!! វាជារឿងល្អ ដែលខ្ញុំនឹងឆាប់បំភ្លេចគេបាន...'
*នៅម្ខាងទៀត
"ដេតឌី ពេលណាប៉ាយកម៉ាក់មកផ្ទះវិញ?" សម្លេងតូចៗគួរឲ្យស្រឡាញ់បន្លឺឡើង។ ដានីញ៉ែលអង្គុយចុះនឹងញីក្បាលរបស់កូនប្រុស។
"ឆាប់ៗនេះ"'ហេតុអ្វីបានជាអូនចាកចោលបង អេលវ៉ា!? បងបានសន្យាជាមួយខ្លួនឯងរួចហើតថានឹងមិនរៀបការជាមួយនារីណាផ្សេងទៀតឡើយ ប៉ុន្តសម្រាប់ក្ដីសុខកូនរបស់ពួកយើងហើយនិងការសន្យាដ៏ឆ្កួតឡប់របស់មនុស្សចាស់ បងត្រូវរៀបការជាមួយកូនស្រីនៃគ្រួសារសូ'
-រីឆេល ដានីញ៉ែល អាយុ២៨ឆ្នាំជាបុរសធ្លាប់រៀបការ ជាអកុសលប្រពន្ធរបស់គេត្រូវបានស្លាប់ខណៈផ្ដល់កំណើតដល់កូនប្រុសរបស់ពួកគេ។ ដានីញ៉ែលស្រឡាញ់ប្រពន្ធរបស់គេជាងអ្វីៗទាំងអស់ ប៉ុន្តែក្រោយពីនាងស្លាប់ទៅ គេក្លាយជាបុរសឯកកោ។ គេមិនចង់បន្តរស់ដោយគ្មានប្រពន្ធរបស់គេឡើយ តែដោយសារកូនប្រុសរបស់គេៗត្រូវតែរស់នៅបន្ត។
-រីឆេល ជេមម៉ី អាយុ៣ឆ្នាំ៦ខែ កូនប្រុសដានីញ៉ែល។*សូមរង់ចាំភាគបន្ត And I hope you enjoy it.*
YOU ARE READING
OUR WEDDING 💒
Romanceមង្គលការដែលកើតឡើងពីពាក្យសន្យារបស់ចាស់ទុំ ដោយម្ដាយឪពុកខាងស្រីមិនពេញចិត្តឲ្យកូនរៀបការជាមួយខាងកូនប្រុសឡើយ ព្រោះតែខាងប្រុសធ្លាប់មានប្រពន្ធនឹងកូនរួចហើយ។ តើជីវិតអាពាហ៍ពិពាហ៍ក្រោយការសម្រេចចិត្តរបស់តួស្រីហ្នឹងទៅជាយ៉ាងណា? មានសុភមង្គលឬយ៉ាងណា?