ប៉ុន្មានថ្ងៃក្រោយ ពិធីមង្គលការក៏បានប្រារព្ធឡើង។ លោកស្រីស៊ុងជីនិងលោកកាងបានទៅដល់សណ្ឋាគារដែលមង្គលការនឹងប្រារព្ធឡើងមុនសមាជិកគ្រួសារដទៃទៀត ប៉ុន្តែថាកូនក្រមុំនៅឯភូមិគ្រិះសូ ម៉ានសិននៅឡើយ។
ជីយ៉ា នាងចង់ចំណាយពេលនៅម្នាក់ឯងជាមួយផ្ទះដែលនាងធ្លាប់រស់នៅតាំងពីតូច ព្រោះវាមានអនុស្សាវរីយ៍ជាច្រើនជាមួយប៉ាម៉ាក់របស់នាង។
នាងអង្គុយលើគ្រែទាំងមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ។ ជីយ៉ាបានដកដង្ហើមធំព្រមទាំងអោនមុខចុះក្រោមសម្លឹងទៅកាន់ឥដ្ឋ ដោយនឹកគិតក្នុងចិត្ត'ក្រោយពេលដែលខ្ញុំរៀបការជាមួយគេហើយ តើខ្ញុំអាចមានសុភមង្គលដែរទេ!? ខ្ញុំមិនដែលជួបគាត់ផ្ទាល់ម្ដងណាឡើយ ធម្មតាឃើញតែលើទស្សនាវដ្ដីនិងព័ត៌មានផ្សេងៗ។ នៅកូនប្រុសរបស់គេទៀត តើក្មេងនោះនឹងចូលចិត្រខ្ញុំ ឬក៏ម៉ាកងាយព្រោះតែខ្ញុំជាម្ដាយចុងរបស់គេ?' ភ្លាមនោះជីយ៉ាក៏ទទួលបានទូរស័ព្ទមកពីមិត្តសម្លាញ់របស់នាង ហាហ្សែល។
"ហេឡូ! ឡូវខ្ញុំនៅក្នុងសណ្ឋាគារហើយ តើឯងនៅឯណា?"
"ខ្ញុំ...ខ្ញុំកំពុងតែនៅតាមផ្លូវ"
"ណែ...ហេតុអ្វីក៏ឯងចាប់បាច់បង្ខំខ្លួនបែបនេះដែរ?"
"ឆ្កួត ខ្ញុំមិនបានបង្ខំខ្លួនឯងទេ។ វាជារឿងល្អសម្រាប់ខ្ញុំមិនចឹង! ឯងដឹងទេ ខ្ញុំនឹងទទួលបានកូនប្រុសម្នាក់ដោយមិនចាំបាច់ពពោះហើយទទួលបានស្វាមីមួយថែមទៀត" ជីយ៉ានិយាយលាយឡំនឹងសម្លេងសើចទាំងបង្ខំ
"ឈប់និយាយ...ខ្ញុំដឹងណាខ្ញុំដឹងថាឯងបង្ខំខ្លួនឯងឲ្យទៅរៀបការព្រោះតែគ្រួសាររបស់ឯង។ ឯងគិតចង់សងគុណទៅពួកគាត់ដែលខំចំណាយពេលមើលថែឯងក្នុវរយៈពេលកន្លងមកទាំងដែលឯងមិនមែមជាកូនបង្កើតពួកគាត់ដោយបែបនេះមែនទេ?" ត្រូវហើយ! ហាហ្សែលពិតជានិយាយត្រូវណាស់ នាងជាមិត្តភក្តិដែលយល់ពីជីយ៉ាជាងគេព្រោះតែពួកនាងជាមិត្តនឹងគ្នាតាំងពីនៅក្មេងៗមកម្លេះ។ ជីយ៉ាស្ងាត់មួយសន្ទុះមុននិងតបទៅវិញ
"វាមិនមានហេតុផលអ្វីទាំងអស់...ពួកគាត់គឺជាគ្រួសាររបស់ខ្ញុំ"
"ធ្វើអ្វីដែលឯងចង់ទៅ" បន្ទាប់មកហាហ្សែលក៏បានបិទទូរស័ព្ទ។
YOU ARE READING
OUR WEDDING 💒
Romanceមង្គលការដែលកើតឡើងពីពាក្យសន្យារបស់ចាស់ទុំ ដោយម្ដាយឪពុកខាងស្រីមិនពេញចិត្តឲ្យកូនរៀបការជាមួយខាងកូនប្រុសឡើយ ព្រោះតែខាងប្រុសធ្លាប់មានប្រពន្ធនឹងកូនរួចហើយ។ តើជីវិតអាពាហ៍ពិពាហ៍ក្រោយការសម្រេចចិត្តរបស់តួស្រីហ្នឹងទៅជាយ៉ាងណា? មានសុភមង្គលឬយ៉ាងណា?