៚Ep 1 ឃើញភ្លាមស្រឡាញ់ភ្លែត?៚

81 6 0
                                    

     ពេលព្រលប់ ជាវេលាមួយដែលតភ្ជាប់រវាងពេលថ្ងៃនិងពេលយប់ ពន្លឺពណ៌ទឹកក្រូចដែលជះរស្មីពីព្រះអាទិត្យចាំងចែងពេញផ្ទៃអាកាស បក្សាបក្សីនាំគ្នាហើរចូលទ្រនំវិញ ចំណែកមនុស្សលោកក៏ដូចគ្នា គឺដល់វេលាសម្រាកពីការងារដែលបានចាប់ផ្តើមតាំងពីព្រឹកនាំគ្នាធ្វើដំណើរទៅកាន់លំនៅដ្ឋានរៀងៗខ្លួន តែស្ថិតក្រោមពន្លឺពេលព្រលប់បែបនេះ បែរជាមានជនមួយក្រុមតូចទើបតែបើកភ្នែកទទួលពេលរាត្រីដ៏សែនវែង បន្ទាប់ពីបានសម្រាកយ៉ាងស្រណុកសុខស្រួល។
     Min Yoongi ភ្ញាក់ឡើងក្នុងភាពងងឹត ព្រោះវាំងននបង្អួចក្នុងបន្ទប់ជាក្រណាត់ក្រាស់ដែលមិនអាចឲ្យពន្លឺព្រះអាទិត្យជះចូលមកខាងក្នុងបាន មិនថាពេលណាក៏
ដោយ។
     គេក្រោកឡើងងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ បន្ទាប់មកក៏ដើរចូលក្នុងបន្ទប់ដាក់សៀវភៅ កាន់ជក់សរសេរអក្សរផ្ចង់រង់ចាំពេលវេលាដើម្បីចេញពីផ្ទះ ទាំងអស់នេះជាការងារដដែលៗប្រចាំថ្ងៃរបស់គេ។
     គេងើយមើលប្រក្រតិទិន ថ្ងៃនេះនិងមានមេផ្ទះអ្នកចាស់និងអ្នកថ្មីមកប្រគល់ការងារឲ្យគ្នា។
     គេគិតថានេះជារឿងមួយដ៏ល្អ ព្រោះមេផ្ទះចាស់លួចចូលចិត្តគេ ក្រៅពីរក្សាគម្លាតឲ្យឆ្ងាយពីនាងហើយ គេនៅធ្វើឲ្យនាងយល់ថាគេជាGayទៀត ដើម្បីឲ្យនាងឈប់គិតចង់ញ៉ែគេ តែវាដូចជាមិនសមហេតុផលសោះ ព្រោះគេជាចៅហ្វាយ ភាពចិត្តល្អ និងការអត់ធ្មត់ក៏មានព្រំដែនរបស់វាដូចគ្នា។
     ប្រព័ន្ធប្រសាទដែលរវៀសជាងមនុស្សធម្មតា ធ្វើឲ្យគេបានឮសម្លេងទ្វារជណ្ដើរយន្តបើក និងស្នូរសម្រឹបជើងដែលដើរខិតជិតមកដល់ ទើបគេដើរចេញពីបន្ទប់រង់ចាំបើកទ្វារ ហើយអាចដឹងភ្លាមថាមានក្លិនពីរយ៉ាង ក្លិនទីមួយជាក្លិនដែលគេស្គាល់ និងក្លិនមួយទៀតជាក្លិនដែលគេមិនធ្លាប់ស្គាល់សោះ។
     គេបិទភ្នែកស្រូបដង្ហើមចូល នឹកឃើញដល់វាលស្មៅ ទឹកសន្សើម និងពន្លឺថ្ងៃ គេមិនចូលចិត្តពន្លឺថ្ងៃតាំងពីណាពីណី ប៉ុន្តែត្រូវព្រមទទួលស្គាល់ថាក្លិនមួយនេះហិតហើយមានអារម្មណ៍ស្រស់ថ្លាខ្លាំងណាស់។

[អឹម...យ៉ាងហោចណាស់មេផ្ទះថ្មីក៏មានចំណុចល្អមួយដែរក្លិនរបស់នាងក្រអូបណាស់ ចាំមួយរយៈ ចាំឲ្យខ្ញុំនិងនាងបានស្និទ្ធស្នាលនឹងគ្នាជាងនេះ និងបបួលនាងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យហើយលួចជោះឈាមនាងមើល ឈាមច្បាស់ជាអាហារលំដាប់ប្រាកដណាស់ គ្រាន់តែគិតក៏អត់និងរំភើបមិនបាន]Yoongi

     ពីរនាក់នោះនៅរបៀងក្រៅបន្ទប់នៅឡើយ តែទោះជាមានជញ្ជាំងខណ្ឌគេក៏នៅតែបានឮសម្លេងដែលស្ដាប់យ៉ាងស៊ាំត្រចៀក។

<លោកYoonយកការងារជាត្រីមុខ អាយុមិនប៉ុន្មានផងក៏ក្លាយជាគ្រូពេទ្យឯកទេសខាងវះកាត់ គេជាបុរសដែលសុភាពហើយសង្ហារទៀតផង តែបែរជាមិនចូលចិត្តមនុស្សស្រី គួរឲ្យស្ដាយណាស់> នោះជាសម្លេងHana អូ មេផ្ទះចាស់របស់គេនិយាយបានល្អណាស់សង្ឃឹមថាមេផ្ទះថ្មីនេះស្ដាប់ហើយមិនធ្វើអ្វីដូចដែលនាងធ្លាប់ធ្វើមកលើគេចុះ។
    ក្រាក!
    ទ្វារត្រូវបានបើកHanaដើរនាំមុខចូលមកខាងក្នុងដែលតាមមកដោយនារីសក់វែងដែលមានរូបរាងស្គមស្ដើង នាងមានមុខមាត់ហ្មត់ចត់ និងមើលទៅមានភាពជឿជាក់តិចតួចណាស់ រូបរាងបែបនេះអាចធ្វើជាមេផ្ទះបានមែនឬ?
ធ្វើការងារផ្ទះហើយនាងអាចហត់រហូតដល់ខ្យល់គឬអត់?
     ប៉ុន្តែនោះមិនមែនជាចំណុចសំខាន់ក្នុងពេលនេះទេ ចំណុចសំខាន់គឺក្លិនរបស់នាងកំពុងធ្វើឲ្យគេវង្វេងរង្វាន់ ពេលដែលនាងដើរចូលមកដូចជានាំពន្លឺព្រះអាទិត្យមកជាមួយអីបែបនេះ ប៉ុន្តែគេបែរជាគ្មានអារម្មណ៍ថាក្រហាយភ្នែក ឬ មិនស្រួលខ្លួន នាងប្រៀបដូចជាពន្លឺព្រះអាទិត្យពេលព្រលឹម បញ្ចេញរស្មីខណៈដែលផ្ទៃមេឃមិនទាន់ភ្លឺច្បាស់ល្អ គេថែមទាំងបានឮសម្លេងចាបយំ និងឃើញផ្ការីកស្គុះស្គាយទៀតផងមិនទាន់ល្អ គេថែមទាំងបានឮសម្លេងចាបយំ និងឃើញផ្ការីកស្គុះស្គាយទៀតផង
(អានរឿងច្រើនពេកចង់បែកព្រីភ្លើងទេដឹងនៀក😅)

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 09, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

តំណាលស្នេហ៌vampireមុខស្រស់Donde viven las historias. Descúbrelo ahora