Part 1

1K 57 0
                                    

My little prince 💐

នៅក្នុងអាណាចក្រមួយដែលកំពុងតែរុងរឿង ស្រាប់តែត្រូវមានសង្គ្រៀម ធ្វើឲអាណាចក្រនោះវិនាសហិនហោចយ៉ាងខ្លាំង អាណាចក្រនេះគឺជាអាណាចក្រ អានតូលីស { ANTOLIS } ។

អាណាចក្រ អានតូលីស កាលពីប្រហែល 1 សហវត្សមុន គឺជាអាណាចក្រដ៏រុងរឿងជាងគេ នៅក្នុងចំណោមអាណាចក្រ 10 ផ្សេងទៀត ។

ប៉ុន្ដែនៅពេលដែលអាណាចក្រនេះត្រូវបាន សានហ្រ្វង់ទីន អានតូលីស ឡើងក្លាយជាអ្នកគ្រប់គ្រងនោះ សភាពការណ៌ប្រទេសនេះគ្មានអំណោយផលឡើយ មានតែមានតែដុនដាបជាលំដាប់ ។

ស្ដេច សាន ហ្វ្រង់ទីន អានតូលីស នេះត្រូវបានប្រជាជននៅក្នុងអាណាចក្រនោះដាក់ឈ្មោះឲថា " ស្ដេចអាវ៉ាសែ " ព្រោះតាំងពីទ្រង់ឡើងគ្រប់គ្រងមក ទ្រង់គិតតែពីស្រាស្រី ប៉ុណ្ណោះ ទ្រង់មិនដែលចុះទៅសួរសុខទុក្ខរបស់ប្រជារាស្រ្ត សូម្បីតែម្ដង មិនដែលគិតគូររឿងពី កសិកម្ម វឹកហាត់កងទ័ព ឬ ក៏ធ្វើព្រះរាជកិច្ចឡើយ ។ មន្ត្រីទាំងអស់នៅក្នុងរាជវាំងមួយចំនួននាំគ្នាសុំលាលែងពីដំណែងទាំងអស់ បើសិនជាមាននរណាម្នាក់ ហ៊ាននិយាយនោះស្ដេចអង្គនេះ នឹងកាត់ទោសប្រហារជីវិតភ្លាមៗ ។

ស្ដេច សាន ហ្វ្រង់ទីន ទ្រង់មានព្រះមហេសីចំនួនពីរ ព្រះនាងចំនួន 300 នាក់ ចំណែកឯស្នំវិញជាង 1000 អ្នក ទ្រង់មានបុត្រាចំនួន 30 អ្នក ចំណែក រាជទាយាទវិញគឺមានតែ 1 អង្គ ប៉ុណ្ណោះ មហេសីដើម
របស់ទ្រង់ គឺត្រូវបានស្ដេច ហ្វ្រង់ទីន នេះឯង ដាក់ទោសប្រហារជីវិតដោយសារមានគភ៌មិនមែនជាក្មេងស្រី  ព្រោះទ្រង់គឺជាមនុស្សដែលស្រលាញ់ក្មេងស្រី ស្អប់ក្មេងប្រុសជាទីបំផុត ។

ចំណែកឯអ្នកម្នាង ដែលមានបុត្រជាក្មេងប្រុសនោះ ដើម្បីតែការពារជីវិតបុត្ររបស់ខ្លួនឯង សុខចិត្តទុកសក់បុត្ររបស់ខ្លួនវែងឲដូចជាមនុស្សស្រីចឹង ។

គឺដូចព្រះមហេសីចុងរបស់អាណាចក្រ អាន់តូលីស ចឹង គាត់មានព្រះនាម { មីន រ៉ាល់ទ្រី } ទ្រង់គឺជាស្រីស្អាតដាច់គេ នៅក្នុងអាណាចក្រទាំងអស់ ។ ទ្រង់បានធ្វើជាព្រះមហេសីនេះ ក៏ព្រោះតែស្ដេច ហ្វ្រង់ទីន នេះគម្រាមប្រហារជីវិត 9 ជំនាន់ទៅលើគ្រួសាររបស់ទ្រង់ ទើបទ្រង់យល់ព្រមរៀបអភិសេកជាមួយនឹង ស្ដេចហ្វ្រង់ទីន នេះ ។ ក្រោយរៀបអភិសេក បានប្រមាណ 2 ខែ ទ្រង់ក៏មានគភ៌ ។

My Little prince 💐.Where stories live. Discover now