My Little prince 💐.
សរុបមកដល់ពេលនេះបុត្រាជីមីន បានមកធ្វើជាទាសករនៅផ្ទះអស់រយៈពេល 1 ឆ្នាំទៅហើយ សក់របស់ទ្រង់គឺត្រូវបានកាត់ត្រឹមកញ្ចឹងករ ។ បុត្រាជីមីន តែងតែធ្វើការងារផ្ទះ ដូចជា ៖ ជូតទូសង្ហារឹម បោសផ្ទះ បោកខោអាវ ...នឹងការងារផ្សេងៗទៀត ។ ជីមីន ពេលនេះគេលែងមាននាមត្រកូលទៀតជាសព្រះបុត្រាទៀតហើយ ព្រោះគេមិនមែនស្ថិតនៅក្នុងអាណាចក្រ អានតូលីស ទៀតឡើយចឹងមិនថានាមត្រកូល ឬ វណ្ណៈ ទេ គេគឺត្រូវផ្លាស់ប្ដូរទាំងអស់ ។
ពេលនេះ គេកំពុងតែបោសសម្អាតនៅក្នុងគេហដ្ឋានរបស់លោកមន្ត្រី វីល្លាម ។ តាំងពីគេត្រូវបានកូនស្រីរបស់លោកលោកមន្រ្តីយកមកធ្វើទាសករមក ។ ជីវិតរបស់គេគឺប្រែទៅជាដុនដាបជាមុន ព្រោះពេលយប់ គេមិនបានដែរបានអាហារហូបឡើយ ពីពេលព្រឹកមកដល់ពេលថ្ងៃ គឺគេបានតែនំបុ័ងមួយដើមសម្រាប់ហូបតែប៉ុណ្ណោះ ។ នៅក្នុងគេហដ្ឋាននេះគ្រប់គ្នាតែងតែប្រើគេជានិច្ចមិនថា ទាសករ ឬ ទាសី ក្នុងផ្ទះនេះគឺប្រើគេទាំងអស់ ។
ជីមីនកំពុងតែបោសសម្អាតផ្ទះសុខៗ ស្រាប់តែឮសម្លេងម្ចាស់គេហដ្ឋាន កំពុងនិយាយគ្នាជាមួយកូនស្រី ។
« លោកពុក ~ កូនមិនរៀបការ គឺកូនមិនបានស្រលាញ់គេទេ គេគ្មានឋានៈខ្ពស់ដូចអ្នកអង្គម្ចាស់ឡើយ គេត្រឹមជាលោកមេទ័ពមុខស្រួចប៉ុណ្ណោះ ហើយគេថែមទាំងជាក្មេងកំព្រាដែលកើតនៅក្នុងអាណាចក្រ អាន តូលីស ទៀត ពុកខ្ញុំមិនយល់ព្រមទេ ពុកឲអ្នកណាគេទៅធ្វើកូនក្រមុំជំនួសខ្ញុំទៅ » នេះគឺជាសម្លេងប្រកែកគ្នារវាង អ៊ែល នឹង លោកវិល្លាម ។
« បើកូនមិនរៀបការ តើឲពុកធ្វើយ៉ាងម៉េចការរៀបការនេះគឺជាការផ្សំផ្គុំរបស់ព្រះអង្គម្ចាស់ ដោយផ្ទាល់ តើឲពុកបដិសេធយ៉ាងម៉េច ? » លោកវិល្លាម ។
« ខ្ញុំមិនដឹងទេ » អ៊ែល ។
« ហ៉ើយ~ ពុកមិនដឹងថាត្រូវពន្យល់ឯងបែបណាទៀតទេ នាងអ៊ែល » លោកវិល្លាម ។
« ពុកចង់ឲកូនស្រីខ្លួនឯងរៀបការជាមួយអ្នកដែលគ្មានឪពុកម្ដាយបែបនឹងឬ ? ពុកមិនដែលគិតថា ពេលដែលពុកធ្វើបែបនេះដូចកំពុងបង្ខំឲកូនស្រីខ្លួនឯងទៅស្លាប់ចឹង » អ៊ែល ។
YOU ARE READING
My Little prince 💐.
Roman d'amourThis is my second novel . I hope you like it 🤍. « តើអូនជាបុត្រារបស់ស្ដេច អានតូលីស មែនទេ ? » ជុងហ្គុក ហ្វាន់តូស ។ « អូនគ្មានចេតនាលាក់បាំងបងទេ គ្រាន់តែខ្លាចថាពេលអូនប្រាប់បងហើយ បងនឹងស្អប់អូន » ជីមីន អានតូលីស ។ ជុងហ្គុក ហ្វាន់តូស X ជីមីន អានតូលីស JU...