ភាគ ១ : ចន ជុង ហ្គុក🔥

131 10 2
                                    

....ង៉ោង.....ង៉ោង.....

អាយ..../ អាយ.....
< ស្លាប់ៗ ស្លាប់មិនខានទេ..> សម្លេចស្រែកចាច រត់ចែកជើងគ្នាពេញក្រុមហ៊ុន ឡើងម្នាក់ព្រលឹង នៅចុងសក់អស់ហើយដោយសារតែ......
ង៉ោងៗៗ ...ងឺត..
សម្លេងម៉ូតូត្រូវបានស្ងប់ទៅវិញជំនួសអោយនៅសម្លេងទះដៃបន្ទាប់ពីបានកាត់ខ្សែបូរណ៍ នៃក្រុមហ៊ុនសាងសង់ខ្នាតធំបំផុតរបស់ត្រកូនចន..។

< ចន ជុង ហ្គុក...🔥> អ្នកដែលត្រូវជាឪពុកសង្កត់ឈ្មោះកូនប្រុសតែមួយគ្រាប់យ៉ាងខ្លាំងព្រមតាំងទឹកមុខខឹងសម្បើម បាញ់ទៅរកកូនប្រុស មហាក្បាលដេកថែមនោះ កំពុងអង្គុយលើម៉ូតូធំធ្វើប្រងើយ ដូចជាមិញនេះគ្មានរឿងអ្វីកើតឡើងចឹង?។
< បាទ លោកប៉ា..>
< ឯង មានដឹងថាមិញនេះឯងបានធ្វើអ្វីទេ?> លោកចន និយាយសង្កត់ខ្លាំងៗរួចដើរទៅរកកូនប្រុសសំណព្វចិត្ត😐។
< ក៏ឃើញថា បង្ហោះម៉ូតូកាត់ខ្សែបូរណ៍ ការឡើងដំណែងរបស់ខ្ញុំនោះអីលោកប៉ា? ចេះមកសួរទៅកើតដែរ....អ៊ូយ..លែង..លោកប៉ាឈឺ...អា៎...ឈឺ..> ជុង ហ្គុក និយាយរៀបរាប់យ៉ាងហូរហែររួមទាំងធ្វើកាយវិការផង ដល់ថ្នាក់អ្នកជាឪពុកទ្រាំមិនបានចូលចាប់ញឹងស្លឹកត្រចៀកមួយទំហឹងឡើងរាងក្រាស់ ស្រែកឡើងផ្អើលក្រុមហ៊ុនទៅហើយ..។
< ហឺយ....យើងឈឺក្បាលៗណាស់ ដោយសារឯងនេះ > លោកចនប្រលែងរាងក្រាស់វិញ រួចដកដង្ហើមធំរបៀបថាគាត់ពិតជាតានតឹងខ្លះណាស់ ដោយសារអ្វី? ដោយសារតែ...ចន ជុងហ្គុកនេះឯង..។
___
ចន ជុង ហ្គុក មាននាមជាកូនប្រុសតែម្នាក់គត់របស់ត្រកូលចន ក៏ជាទាយាទស្នងដំណែងគ្រប់សព្វដែលត្រកូលចនមានបានដូចគ្នា ។ អាយុ២៥ឆ្នាំហើយតែកុំមើលចរឹកអី ចូលចិត្តណាស់តែអាប្រឆាំងបញ្ជាលោកចននឹង..។ រាងក្រាស់មិនមានម៉ាក់នោះទេ ព្រោះអ្នកស្រីចន ត្រូវបានស្លាប់កាលពីគេនៅអាយុ8ឆ្នាំមកម្លេះ ដោយសារជំងឺបេះដូង..។ រាល់ថ្ងៃនៅមានតែលោកចនដែលជាមេគ្រួសារតែប៉ុណ្ណោះ ហើយពេលនេះគាត់ក៏ចូលនិវត្តន៍ទៅទៀត បែបនិងហើយទើបរាងក្រាស់ជាអ្នកទទួលអ្វីៗគ្រប់យ៉ាងពីត្រកូលចន..។
< ហ៊ួយ លោកប៉ាកុំបារម្ភអី ជឿចិត្តខ្ញុំចោះ រឿងការងារប៉ុន្នឹងសុីផុយ...🤏>
< ហឹស...យើងនិងចាំមើលចោះ.....> លោកចនថាហើយក៏ដើរចេញខាងក្រៅក្រុមហ៊ុនវិញបាត់ ។
< ងាប់ ហើយធុញណាស់ មកការងារស្អីទេ ស្មាលនេះប្រហែលកពុងបង្ហោះម៉ូតូបាត់ទៅហើយ ហា....ធុញណាស់..> បន្ទាប់ពីលោកចនចេញទៅបាត់រាងក្រាស់ដាក់គូទអង្គុយនៅអូហ្វីសរបស់ខ្លួនទាំងទឹកមុខធុញទ្រាំ ..គេណាស់មិនចូលចិត្តទេអាការងារស្អីអស់និង តែក៏មិនប្រាកដគេមិនចេះដែរ ដូចដែលបានគេនិយាយទៅលោកចនចឹង គឺសុីផុយ..😌។
<< អាឡូអាគ្រីស អែងជួយមើលក្លឹមយើងអោយស្រួលបួលផង កុំអោយមានរឿងអោយសោះ អូរមួយទៀត យប់បានយើងទៅវិញ..>> រាងក្រាស់និយាយទូរស័ព្ទជាមួយកូនចៅរួចរាល់ទៅក្រឡេកមកមើលសម្លេងរំខានវិញម្តង..
...ក្រាក...
< លោកអគ្គនាយកចាស.......> ស្រីស្រស់បបូរមាត់ក្រហមដូចឈាមត្រី ឯស្លៀកវិញឡើងដូចអ្នកបាខ្លឹមទៅហើយ ចេះកោនស្លៀកទៅរួច..
< អ្នកនាងជាអ្នកណា ? ចូលមកស្លើតមិនចេះគោះទ្វាទេហេស? ដៃមាន មាត់ក៏មានមិចមិន ដឹងអ្វីសោះចឹង..? > គ្រាន់តែស្រីស្រស់បើកចូលមកដល់ភ្លាម ក៏ត្រូវស្ពឺកមុខភ្លេត...លោកអើយសម្តីអាក្រក់មេស..😪។
< អើ....គឺ ខ្ញុំជាលោកខា..ចាស..>នាងលេខាចាប់ផ្តើមត្រដាត់ ព្រោះស្ពឺកមុខផង ខ្មាស់ផងមិនដឹងធ្វើមិចត្រូវទេ ..
< អរក៏អញ្ជើញ ចេះទៅវិញចោះ អ្នកនាងលេខា ជូ ឆូលី..> រាងក្រាស់ហៅឈ្មោះនាងពេញ ដោយសារឃើញ ផ្លាក់ឈ្មោះនៅជាប់និងអាវក្រៅរបស់នាង តែខ្ជិលមើលភ្នំនោះណាស់😑។
< អរ...ចាស...> ឆូលី ដោយខ្មាស់ពេកក៏បកក្បាកព្រុតយ៉ាងលឿន ឯចិត្តវិញខឹងសឹងផ្ទុះទៅហើយ ... គិតថាមកទាក់រាងក្រាស់ តែក៏ត្រូវជូរមុខស្ពឺកខួរដោយសារសម្តីរបស់រាងក្រាស់ ចន ជុង ហ្គុក🌚។
< អត់ ប្រយោជន៍មែនចេះតែប៉ាយកមកធ្វើលេខាទៅកើតដែរ មុខអោយដូចយន្តហោះ ចង់មកទាក់ឯងផងដេក ចាំរយជាតិទៅ..ហឹស..> រាងក្រាស់អង្គុយមើកឯកសារបន្តទៀត ខ្ជិលគិតវែងឆ្ងាយថ្ងៃដំបូងបែបនេះទៅហើយ ថ្ងៃបន្ទាប់ទៀតមិនរស់ទេ ពួកនាងៗ។
កុំមើលរាងក្រាស់ ជាមនុស្សខិតខូច ឈ្លើយពិតមែន តែគេក៏រើសស្រីផងដែរ ឃើញអីថានិង ហើយមើលដឹងចិត្តសាហាវណាស់ថាពួកអស់នោះចង់បានអីពីគេ😉។
_______
៚ សកលវិទ្យាល័យ..

🔥ព្យុះស្នេហ៍ អ្នកលេង🥀Where stories live. Discover now