ឃើញមុខដំបូង

214 25 0
                                    

នៅលើដងវិថីមួយនៃទីក្រុង seoul មានឡានសេរីទំនើបមួយកំពុងបើកបរឆ្ពោះទៅមន្ទីពេទ្យ ក្នុងនោះមានក្មេងប្រុសម្នាក់អង្គុយកៅអីខាងក្រោយដោយទឹកមុខរីករាយ ព្រោះគេជិតបានឃើញមុខប្អូនជីដូនមួយរបស់ខ្លួនដែលទើបតែនឹងមានវត្តមានលើផែនដីនេះបាន3ថ្ងៃ

<Sunghoon កូនមិនដែលាមានស្នាមញញឹមបែបនេះទេមួយរយះនេះ>អ្នកជាម្តាយនិយាយទាំងស្នាមញញឹមទៅកាន់កូនប្រុសរបស់ខ្លួន(ត្រូវហើយភ្លេចប្រាប់ គេមានឈ្មោះថា sunghoon អាយុ5ឆ្នាំ ជាកូនរបស់លោក CEO នៅក្រុមហុនធំមួយ ប៉ុន្តែគេគ្មានបងប្អូនទេ ជីវិតរបស់គេមិនសូវមានភាពរីករាយទេ ព្រោះគេជាមនុស្សមិនសូវនិយាយ មិនសូវលេងសើចដូចជាក្មេងដទៃ ជាហេតុធ្វើអោយគេមិនសូវមានអ្នករាប់)

<ម៉ាក់យើងដល់ណាហើយ>គេនិយាយទាំងអើតក្បាលមើលផ្លូវនៅខាងមុខ

<ជិតដល់ហើយកូន>

មន្ទីពេទ្យ🏥

<Sunghoon ចាំម៉ាក់ផង>អ្នកស្រី park ស្រែកពេលឃើញកូនប្រុសបើកទ្វាឡានហើយរត់ចូលមន្ទីពេទ្យម្នាក់ឯង

មុខបន្ទប់អ្នកសម្រាលកូន.....

<កូនបើកកន្លិះមិនដល់ទេ ចាំម៉ាក់បើកអោយ>អ្នកស្រី Park និយាយទាំងហួសចិត្តនឹងកូនប្រុសខ្លួនដែលឈោងដៃទៅចាប់កន្លឹះទាំងដែលខ្លួនទាបជាងកន្លឹះទ្វា

<អូរ អ្នកបងមកហើយហី>គ្រាន់តែឃើញអ្នកខាងនោះបើកទ្វាចូលភ្លាម អ្នកស្រី kim និយាយដោយក្នុងដៃមានកូនតូចដែលទើបតែនឹងកើត

<ចាស៎ sunghoon កូនទៅមើលប្អូនទៅក្រែងអន្ទះសារចង់ឃើញណាស់ហី>

<ម៉ាក់ក្មេងនេះ cute ហើយគួរអោយស្រឡាញ់ណាស់>sunghoon និយាយទាំងដៃកំពុងអង្អែលថ្នមៗនៅលើថ្ពាល់ប៉ោងៗរបស់ក្មេងតូច

<តើគេជាប្រុសរឺក៏ជាស្រី?>sunghoon

<ចាស៎ក្មួយ ប្អូនជាប្រុស>អ្នកស្រី kim តបដោយស្នាមញញឹម ព្រោះគាត់កម្រឃើញក្មេងនេះញញឹមណាស់

មួយអាទិត្យកន្លងផុតទៅ......

មួយអាទិត្យនេះ sunghoon គេមករស់នៅ seoul ផ្ទះរបស់គ្រួសារ kim ព្រោះគេចង់ឃើញមុខប្អូនជីដូនមួយគេ ការពិតផ្ទះគេគឺនៅទីក្រុង busan មិនមែន seoul ទេ

លួចស្រឡាញ់បងប្រុសជីដូនមួយWhere stories live. Discover now