នៅលើដងវិថីមួយនៃទីក្រុង seoul មានឡានសេរីទំនើបមួយកំពុងបើកបរឆ្ពោះទៅមន្ទីពេទ្យ ក្នុងនោះមានក្មេងប្រុសម្នាក់អង្គុយកៅអីខាងក្រោយដោយទឹកមុខរីករាយ ព្រោះគេជិតបានឃើញមុខប្អូនជីដូនមួយរបស់ខ្លួនដែលទើបតែនឹងមានវត្តមានលើផែនដីនេះបាន3ថ្ងៃ
<Sunghoon កូនមិនដែលាមានស្នាមញញឹមបែបនេះទេមួយរយះនេះ>អ្នកជាម្តាយនិយាយទាំងស្នាមញញឹមទៅកាន់កូនប្រុសរបស់ខ្លួន(ត្រូវហើយភ្លេចប្រាប់ គេមានឈ្មោះថា sunghoon អាយុ5ឆ្នាំ ជាកូនរបស់លោក CEO នៅក្រុមហុនធំមួយ ប៉ុន្តែគេគ្មានបងប្អូនទេ ជីវិតរបស់គេមិនសូវមានភាពរីករាយទេ ព្រោះគេជាមនុស្សមិនសូវនិយាយ មិនសូវលេងសើចដូចជាក្មេងដទៃ ជាហេតុធ្វើអោយគេមិនសូវមានអ្នករាប់)
<ម៉ាក់យើងដល់ណាហើយ>គេនិយាយទាំងអើតក្បាលមើលផ្លូវនៅខាងមុខ
<ជិតដល់ហើយកូន>
មន្ទីពេទ្យ🏥
<Sunghoon ចាំម៉ាក់ផង>អ្នកស្រី park ស្រែកពេលឃើញកូនប្រុសបើកទ្វាឡានហើយរត់ចូលមន្ទីពេទ្យម្នាក់ឯង
មុខបន្ទប់អ្នកសម្រាលកូន.....
<កូនបើកកន្លិះមិនដល់ទេ ចាំម៉ាក់បើកអោយ>អ្នកស្រី Park និយាយទាំងហួសចិត្តនឹងកូនប្រុសខ្លួនដែលឈោងដៃទៅចាប់កន្លឹះទាំងដែលខ្លួនទាបជាងកន្លឹះទ្វា
<អូរ អ្នកបងមកហើយហី>គ្រាន់តែឃើញអ្នកខាងនោះបើកទ្វាចូលភ្លាម អ្នកស្រី kim និយាយដោយក្នុងដៃមានកូនតូចដែលទើបតែនឹងកើត
<ចាស៎ sunghoon កូនទៅមើលប្អូនទៅក្រែងអន្ទះសារចង់ឃើញណាស់ហី>
<ម៉ាក់ក្មេងនេះ cute ហើយគួរអោយស្រឡាញ់ណាស់>sunghoon និយាយទាំងដៃកំពុងអង្អែលថ្នមៗនៅលើថ្ពាល់ប៉ោងៗរបស់ក្មេងតូច
<តើគេជាប្រុសរឺក៏ជាស្រី?>sunghoon
<ចាស៎ក្មួយ ប្អូនជាប្រុស>អ្នកស្រី kim តបដោយស្នាមញញឹម ព្រោះគាត់កម្រឃើញក្មេងនេះញញឹមណាស់
មួយអាទិត្យកន្លងផុតទៅ......
មួយអាទិត្យនេះ sunghoon គេមករស់នៅ seoul ផ្ទះរបស់គ្រួសារ kim ព្រោះគេចង់ឃើញមុខប្អូនជីដូនមួយគេ ការពិតផ្ទះគេគឺនៅទីក្រុង busan មិនមែន seoul ទេ
YOU ARE READING
លួចស្រឡាញ់បងប្រុសជីដូនមួយ
Romanceស្នេហារវាងបងប្អូនជីដូនមួយ ម្ខាងស្អប់ដល់ឆ្អឹង ហើយម្ខាងទៀតបែរជាស្រឡាញ់ស្ទើរលេប តែពួកគេទាំងពីរនឹងទៅជាយ៉ាងណា? Enjoy sunghoon x sunoo