ឆ្នាំ1975
"ហឺស!! គីម ថេយ៉ុង!! មុនពេលយើងស្លាប់ យើងនឹងដាក់បណ្តាសារឯងឲជាប់នៅក្នុងប្រអប់នេះជារាងរហូត មិនថាប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំក៏ដោយ លុះត្រាតែអ្នកដែរអ្នកបើកប្រអប់មួយនេះបាន ហើយក៏ត្រូវជាគូរព្រេងឯងផងនោះ ទើបឯងអាចមានសិរីភាពឡើងវិញ!!" យាយធ្មប់ម្នាក់កំពុងតែឈរស្រែកនិយាយទាំងក្នុងដៃម្ខាងកាន់ប្រអប់ឈើបុរាណមួយ ហើយម្ខាងទៀតទប់ទ្រូងខ្លួនឯងដែរហូរឈាមឥតឈប់ឈរនោះ រួចក៏បានសន្នំឲថេយ៉ុងដែរកំពុងតែខ្សោយកម្លាំងដូចគ្នា ចូលមកក្នុងប្រអប់នោះ មុននឹងបោះវាទៅលើអាកាសហើយក៏ប្រើកម្លាំងដែរសេសសល់ក្នុងខ្លួនបក់ប៉ើងប្រអប់ឈើរាងចតុកោណកែងមួយនោះបាត់ផុតពីខ្សែរភ្នែកត្រឹមមួយពព្រិចភ្នែក ហើយខ្លួនក៏បានស្លាប់ក្លាយជាផ្សែងរលាយតាមខ្យល់ម្តងបន្តិចៗ។#ឆ្នាំ2021
-នាម៉ោង8យប់ នៅក្នុងទីក្រុងសេអ៊ូល ពេលនេះសំបូរទៅដោយមនុស្សធ្វើដំណើរតាមផ្លូវ ខ្វែងខ្វាត់ចុះឡើងៗអ្នកខ្លះក៏ចេញពីធ្វើការហើយក៏ធ្វើដំណើរទៅផ្ទះហើយ អ្នកខ្លះទៀតក៏ចេញដំណើរពីផ្ទះដើម្បីទៅដើរលេង ឬទៅរកសុីអីបែបនឹង នៅក្នុងចំណោមមនុស្សដែរធ្វើការចេញរកសុីពេលយប់នោះក៏មានបងប្អូនភ្លោះមួយនៅក្នុងនឹងដែរ។
"ថ្ងៃនេះពួកយើងប្រកួតគ្នាទៅ បើនរណារករបស់មានតម្លៃថ្លៃបានតិចជាងគេជាងគេ អ្នកនោះនឹងត្រូវធ្វើតាមអ្វីដែរអ្នករករបស់ថ្លៃបានច្រើនជាងគេ ឯងយល់ព្រមទេ?"
"ខ្ញុំដែរខ្លាចបងពីពេលណា?" ថាហើយពួកគេក៏ទាញមួកអាវមកពាក់ហើយថែមម៉ាស់មួយទៀតអាចមើលឃើញត្រឹមតែគ្រាប់ មុននឹងបំបែកផ្លូវគ្នាចេញធ្វើការរៀងខ្លួន។
"អ៎ុះ!! សុំទោសៗខ្ញុំដើរមិនប្រយ័ត្ន មានត្រូវត្រង់ណាដែរទេ"
"ចា៎!មិនអីទេ" ក្រោយម្នាក់ស្រីនោះដើរផុតជុងហ្គុក ក៏បានយកទូរស័ព្ទម៉ាកតម្លៃថ្លៃដែរបានឆូតកាបូបនាងហើយដកពីក្នុងកាបូបម្នាក់ស្រីអម្បាញ់មិញយ៉ាងជាសម្ងាត់ ទៅដាក់ក្នុងហោបៅខោរបស់ខ្លួនមុននឹងដើរទៅមុខទៀត ដើម្បីធ្វើការនៅកន្លែងដែរសម្បូរទៅដោយអ្នកអភិជនផ្សេងទៀត។
-ក្រឡេកមកមើលជុងហូវិញក៏មិនធម្មតាដែរ គេបានដើរជ្រួសផ្លូវជាមួយនឹងCEO ម្នាក់ហើយក៏ចាប់ផ្តើមបញ្ចេញសមត្ថភាពរបស់ខ្លួនដោយ ប្រើដៃរវាមរបស់ខ្លួនទៅដោះនាឡិកាដៃសេរីចុងក្រោយ របស់បុរសម្នាក់នោះហើយក៏ធ្វើដំណើរទៅមុខទៀតយ៉ាងស្ងៀមស្ងាត់ធ្វើដូចគ្មានរឿងអ្វីកើតឡើង ។
YOU ARE READING
𝐌𝐘 𝐓𝐖𝐎 𝐂𝐑𝐈𝐌𝐈𝐍𝐀𝐋𝐒'𝐒💸
Random"គេជាក្មេងប្រុសម្នាក់ដែរជាប់បណ្តាសារឲជាប់នៅក្នុងប្រអប់ឈើបុរាណមួយ" "ខ្ញុំបានមានជីវិតធម្មតាម្តងទៀត ហើយក៏បានជួបនឹងគូរព្រេងរបស់ខ្ញុំដូចគ្នា តែអ្វីដែរគួរឲភ្ញាក់ផ្អើលនោះ គឺគូរព្រេងរបស់ខ្ញុំនៅក្នុងជាតិនេះគឺពួកគេជាកូនភ្លោះ ហើយថែមទាំងសង្ហាគឺ សង្ហាខ្លាំងទៀតផង...