ក្រាក...
"ព្រះអើយ មនុស្សស្អីក៏ដេកអាឡារឹកយ៉ាងនេះ" គ្រាន់តែបើកទ្វារបន្ទប់មកភ្លាមជុងហ្គុកហួសចិត្តយកតែម្តង ព្រោះថេហ្យុងមិនមែនដេកធម្មតាទេ គឺធាក់ខ្នើយធាក់ភួយធ្លាក់ពីលើគ្រែខ្ទេចគ្មានសល់ ហើយដេកទទឹងដៃទទឹងជើងពេញគ្រែតែម្តង។
"នែ៎! នែ៎!! អាល្អិតឆាប់ក្រោកឡើងទៅងូចទឹក ដើម្បីញុាំបាយ" ជុងហ្គុកក៏ឱនទៅជិតថេយ៉ុង ដាស់គេតិចៗល្មមស្តាប់ឮ ថេយ៉ុងស្មានតែក្នុងយល់សប្តិគេក៏ប្រាស់ខ្លួនហើយដេក.ត
"នែ!! ភ្ញាក់ឡើង--អូយ!!" ម្តងនេះជុងហ្គុកស្រែខ្លាំងៗហើយក៏ត្រូវមួយកណ្តាប់ដៃចំភ្នែកតែម្តងពីរាងតូច។
"ហ៊ឹម...រំខានមែន..!" ថេយ៉ុងងើបអង្គុយនិយាយង៉ុលៗទាំងមិនទាន់អស់ងងុយ ព្រោះតែសម្លេងជុងហ្គុកទើបគេភ្ញាក់បែបនេះ
"ហឺយ...លោក មិចបានទៅដេកនៅទីនឹងវិញ?? ឆាប់ងើបមក អុស៎!! ហើយភ្នែកលោកទៅត្រូវនឹងស្អីមកនឹង?? ហាស៎ហា!!" គេស្ទុះស្ទារទៅជួយលើកជុងហ្គុកហើយក៏ប្រទះឃើញថាភ្នែកជុងហ្គុកបានជាំខៀវម្ខាងយ៉ាងគួរឲចង់សើច ទើបគេផ្ទុះសំណើចមកភ្លាមៗតែម្តង
"សើចស្អី?? កំប្លែងណាស់មែនទេ?"
"ត្រូវហើយ--អរ..អត់ទេៗ"រៀបនឹងឆ្លើយស្រាប់តែជុងហ្គុកសម្លក់គេដោយក្រសែរភ្នែកកាចៗដូចចង់ចាប់គេហែកសុីភ្លាមគេក៏ឆាប់ផ្តូរពាក្យវិញយ៉ាងលឿន មុននឹងប្រុសម្នាក់នេះសម្លាប់គេទាន់"ឆាប់ទៅងូចទឹកឲលឿនទៅ ប្រយ័ត្នអត់បាយសុី!!"
"ទៅហើយៗ"ថាហើយថេយ៉ុងក៏រត់ចូលបន្ទប់ទឹកប្រុច ឯងអ្នកកម្លោះដែរឈរខ្ទប់ភ្នែកឯងនេះវិញក៏ច្រត់ចង្កេះមើលសភាពបន្ទប់ហើយ មុននឹងរៀបចំវាឡើងវិញតាមក្រោយ
"លោកហា...អានេះគេបើកវាយ៉ាងមិច?"
"អីគេ"
"គឺអានេះ ខ្ញុំអត់ចេះប្រើវាទេ" ថេយ៉ុងធ្វើមុខស្អុយៗចង្អុលទៅទុយោរទឹកផ្កាឈូក ព្រមទាំងធ្វើភ្នែកម៉ក់ៗគួរឲអាណិត ជុងហ្គុកឮហើយក៏រៀបរាប់របស់ប្រើប្រាស់ក្នុងបន្ទប់ទឹកឲថេយ៉ុងស្តាប់គ្មានចន្លោះ ថេយ៉ុងក៏យល់ព្រោះគេជាមនុស្សឆ្លាតងាយចាប់បាន ដោយឃើញគេយល់អស់ហើយ ជុងហ្គុកក៏ចេញពីបន្ទប់ទឹកមកវិញ ហើយក៏ចុះទៅជាន់ក្រោមដើម្បីស្ងោរពងមាន់យកមកស្អំភ្នែក
YOU ARE READING
𝐌𝐘 𝐓𝐖𝐎 𝐂𝐑𝐈𝐌𝐈𝐍𝐀𝐋𝐒'𝐒💸
Random"គេជាក្មេងប្រុសម្នាក់ដែរជាប់បណ្តាសារឲជាប់នៅក្នុងប្រអប់ឈើបុរាណមួយ" "ខ្ញុំបានមានជីវិតធម្មតាម្តងទៀត ហើយក៏បានជួបនឹងគូរព្រេងរបស់ខ្ញុំដូចគ្នា តែអ្វីដែរគួរឲភ្ញាក់ផ្អើលនោះ គឺគូរព្រេងរបស់ខ្ញុំនៅក្នុងជាតិនេះគឺពួកគេជាកូនភ្លោះ ហើយថែមទាំងសង្ហាគឺ សង្ហាខ្លាំងទៀតផង...