«សុបិន» ភាគទី១

973 47 5
                                    

   ក្នុងបន្ទប់យ៉ាងស្រស់ស្អាតមួយដែលមានគ្រែតូចល្មមសម្រាប់មនុស្សម្នាក់គេង គ្រានោះដែលស្រីតូចសក់វែងអន្លាយ ត្រង់រលាស់ដោយមានពណ៌ទង់ដែងបានងើបពីគេងនៅលើគ្រែរបស់នាង នាងងើបក្រោកឈរឡើងសម្លឹងមើលបរិវេណបន្ទប់របស់នាងដែលពោរពេញទៅដោយរូប oppaរបស់នាង។  
   អេមីលី អាបេឡា ជាជនជាតិអូស្រ្តាលី នាងជាក្មេងស្រីទើបតែ18ឆ្នាំប៉ុណ្ណោះតែនាងជាក្មេងស្រីម្នាក់ដែលស្រលាញ់និងការស្រមើលស្រមៃរបស់នាង ។ 
អេមីលីស្រលាញ់វិស័យ kpopជាខ្លាំង នាងចេះរាំចេះច្រៀងតាមidolរបស់នាង នាងជាក្មេងស្រីដែលស្រលាញ់ពេញចិត្តនិងក្រុម BTS ក្នុងបន្ទប់នាងពោរពេញទៅដោយរូបរបស់ BTS ថែមទាំង ablumជាច្រើនទៀតផង។ នាងជា Jungkook stan នាងស្រលាញ់និងពេញចិត្ត  ជុងហ្គុកជាខ្លាំង ខ្លាំងដល់ថ្នាក់នាងមិនចង់មើលប្រុសណានោះឡើយ  ។ អេមីលីជាស្រីស្អាតក្នុងសាលារៀនដែល
មានប្រុសៗជាច្រើនពេញចិត្ត សុំស្រលាញ់តែនាងមិនបានយកភ្នែកមើលនោះទេព្រោះនាងពេញចិត្ត jungkook។

« ថ្ងៃនេះមិនប្រឡងទេ យប់នេះប្រហែលជារីករាយទៀតហើយ!! »អេមីលីសម្លឹងមើលកញ្ចក់ក្នុងបន្ទប់របស់នាង នាងញញឹមយ៉ាងរីករាយព្រោះថាយប់នេះនាងមិនមានការរៀននោះទេ ព្រោះការប្រឡងបានបញ្ចប់ហើយ នាងនិងមានពេលស្រមើលស្រមៃរបស់នាងបន្តទៀត។
គ្រប់គ្នាគិតថានាងជាមនុស្សឆ្គួតព្រោះតែវក់និងការស្រមើលស្រមៃរបស់ខ្លួន នាងវក់សឹងតែពេលខ្លះបន់អោយតែយប់នោះទេ។ 

«អេមីលី! ឆាប់ចេញមកក្រៅជួយម៉ាក់បន្តិច!! » ម៉ាក់របស់នាងជាថៅកែហាងមួយ ផ្ទះរបស់នាងលក់ជាប្រភេទម្ហូបfast food ដែលទទួលបាបការសរសើរទាំងសេវានិងរសជាតិ លក់សឹងតែមិនទាន់ជារៀងរាល់ថ្ងៃ   ។អេមីលីពេលឈប់សម្រាក់នាងតែងតែជួយម៉ាក់របស់នាងលក់ជានិច្ចដែលធ្វើអោយនាងគ្មានពេលជាមួយនិងមិត្តរួមថ្នាក់នោះទេ ។

«ម៉ាក់! ជិតដល់ម៉ោងហើយម៉ាក់! មានការអោយជួយច្រើនទេ?! !»នាងចេញមកក្រៅជាមួយឯកសណ្ធានសាលា រួមទាំងកាតាបមួយនាងប្រញាប់ចេញមកក្រៅព្រោះប្រញាប់ជួយម៉ាក់របស់នាង។   ម៉ាក់របស់អេមីលីហ៊ុចប្រអប់អាហារមួយថង់យកអោយនាងរួមទាំងប្រអប់តូចមួយទៀតហ៊ុចអោយនាងផងដែរ។  

សុបិន | dreamWhere stories live. Discover now