ផាំង!ៗៗ
«អេមីលី!! ងើបឡើងកូន! ដឹកអាហារទៅអោយគេ!! »ម៉ាក់របស់អេមីលីគោះទ្វាច្រើនលើកច្រើនសារទៅហើយ តែកូនស្រីរបស់គាត់គេងញញឹមទាំងមិនខ្វល់អីសោះ ។
«ចា៎ម៉ាក់!! »មួយសន្ទុះក្រោយមក នាងក៏ដឹងខ្លួនឡើង រូតរះចូលទៅងូតទឹកប្រញាប់ដឹកម្ហូបអោយភ្ញៀវ
«សុបិនទៀតហើយ! ស្មានតែការពិត! !»នាងទៅស្ទាប់អង្អែលមាត់របស់នាង ព្រោះតែនាងយល់សុបិនថានិងបានថើបជុងហ្គុក នោះអី នាងពិតជាមិនចង់ក្រោកនោះទេ ព្រោះធ្វើអោយដាច់ភាគរបស់នាងទៀតហើយ ។បន្ទាប់ពីងូតទឹករួចហើយ នាងក៏បើកទូរស័ព្ទរបស់នាងមើល
«ហ្អាស់!ជុងហ្គុកមកប្រទេសយើង!! »នាងស្រែកយ៉ាងខ្លាំងបន្ទាប់ពីបានដឹងថាជុងហ្គុកនឹងហោះមកប្រទេសអូស្រ្តាលីក្នុងពេលបន្តិចទៀតនេះហើយសមាជិកផ្សេងទៀតក៏មកជាមួយផងដែរ។ អេមីលីប្រញាប់ចេញទៅក្រៅដើម្បីសុំម៉ាក់របស់នាងទៅព្រលានយន្តហោះដើម្បីទទួលជុងហ្គុក ព្រោះថ្ងៃនេះជាថ្ងៃសម្រាក់នាងមិនទៅរៀនឡើយ
«ម៉ាក់! កូនសុំទៅក្រៅបានទេ?! !»នាងបានសុំម៉ាក់របស់នាងបែបនេះ តែណ្ហើយចុះ ម៉ាក់របស់នាងរវល់ខ្លាំងណាស់
«ឯងថាយ៉ាងមិចមុននេះ?! !»ម៉ាក់របស់នាងក៏សួរទៅកាន់តែមុននិងលើកប្រអប់អាហារជាច្រើនមកដាក់លើតុ
«មិនអីទេម៉ាក់!! ម្ហូបទាំងនេះយកទៅទីណាខ្លះ?! !»ម៉ាក់របស់នាងក៏ហ៊ុចទូរស័ព្ទអោយនាងមើលទៅទីតាំងដើម្បីដឹកជញ្ជូនអាហារសឹងតែ50ប្រអប់ទៅកន្លែងខុសៗគ្នា នាងក៏ញញឹមទទួលពីម៉ាក់របស់នាងទោះជានាងចង់ទៅណាយ៉ាងមិចក៏ដោយតែនាងមិនអាចឈរមើលម៉ាក់របស់នាងពិបាកបែបនេះឡើយ ។
«ខ្ញុំទៅហើយណាម៉ាក់!! »នាងបើកទ្វាចូលក្នុងឡាន ដោយសារតែអាហារច្រើនហើយកន្លែងឆ្ងាយដែរ ទើបនាងត្រូវយកឡានទៅជាមួយ ។នាងបើកឡានចេញមកក្រៅ នាងមិនសូវជាញញឹមរីករាយនោះទេព្រោះតែនាងចង់ប្រញាប់ទៅ
ព្រលានយន្តហោះ ។
«ហឹម!! »អាហារ50ប្រអប់ បានអស់ទៅហើយ តែវាម៉ោង12ថ្ងៃត្រង់ទៅហើយ នាងក៏បើកទូរស័ព្ទមើល គឺថាBTSបានមកដល់ហើយក៏បានទៅអូតែលបាត់ទៅហើយ នាងខកខានហើយទោះជានាងខំប្រញាប់យកអាហារអោយគេលឿនយ៉ាងមិចក៏នៅតែមិនទាន់ដដែល។
YOU ARE READING
សុបិន | dream
Любовные романыក្មេងស្រីដែលស្រលាញ់ តារាម្នាក់ នាងតែងតែគេងយល់សុបិនឃើញគេជារៀងរាល់យប់ ដែលធ្វើអោយកើតសេចក្តីស្រលាញ់ទាំងតែនាងដឹងហើយថាគ្មានថ្ងៃនិងបានជួបគ្នាឡើយ ។
