Ep:01 ជួយផង

116 7 0
                                    

*ថ្ងៃទី១៤ខែ០២ឆ្នាំ២០២៤

    នៅទីក្រុងសេអ៊ូលនាពេលល្ងាចមានមនុស្សជាច្រើនកំពុងតែដើរសាសងគ្នាជាលក្ខណៈគូរស្នេហ៍យ៉ាងសប្បាយរីករាយព្រោះថ្ងៃនេះជាថ្ងៃបុណ្យនៃក្ដីស្រលាញ់តែក្នុងនោះក៏មានកម្លោះតូចម្នាក់ដែលមានសម្បុរស មុខវី ច្រមុះស្រួច ថ្ពល់ប៉ោងៗគួរឲ្យស្រឡាញ់បន្ថែមពីមុខដ៏ស្អាតមួយនេះក៏នៅមានជើងស្រលូន និង ចង្កេះមួយក្តាប់ដែលប្រៀបបាននិងមនុស្សស្រី គឺអាចនិយាយថាស្អាតជាងមនុស្សស្រីមួយចំនួនទៅទៀត ប៉ុន្តែគេបែរជាដើរម្នាក់ឯងដោយទឹកមុខស្រងូតស្រងាត់បំផុត។ ដើរសុខៗក៏មានឡានខ្មៅមួយមកឈប់នៅពីមុខនាយតូចហើយបន្ទាប់មកមានមនុស្សមាឌធំៗ២នាក់បានមកចាប់គេ មិនបង្អង់យូរនាយតូចក៏ចាប់ផ្ដើមស្រែក។

«ជួយ ជួយផង ជួ.ហឹម ហឹម...»នាយតូច ស្រែកបានបន្តិចពួកមនុស្សដែលចាប់គេនោះក៏បានយកដៃបិទមាត់របស់នាយតូច។

«លែងយើង លែង ឌឹប/អឹក...»នាយតូច ដោយសារនាយតូចស្រែកនិងរើរខ្លាំងពេលពួកគេក៏បានដាល់នាយតូចឲ្យសន្លប់ហើយមិនយូរប៉ុន្មានពួកគេក៏បានមកដល់ឃ្លាំងចាស់មួយដែលនៅជាយក្រុង។

#ក្នុងឃ្លាំង

បន្ទាប់ពីពួកមនុស្សមាឌធំពីរនាក់នោះលីនាយតូចចូលមកក្នុងឃ្លាំងហើយ ពួគគេក៏ទៅផ្ដល់ដំណឹងឲ្យបងធំរបស់ពួកគេ។

«លោកបងពួកខ្ងុំចាប់ក្មេងនោះមកហើយ»man

«ហឹម»បងធំ បន្ទាប់ពីក្រហឹមដាក់កូនចៅជាសញ្ញាថាគេដឹងហើយនោះ គេក៏បានងាកទៅនិយាយទូរស័ព្ទរបស់គេវិញផងដែរ។

«យើងចាប់ក្មេងនោះបានហើយកុំភ្លេចលុយយើងឲ្យសោះ»បងធំ

«កុំបារម្ភអីឲ្យតែសម្លាប់គេបាន ប៉ុន្មានក៏យើងឲ្យឯងដែរ ព្រោះបើគេស្លាប់ទ្រព្យសម្បត្តិទាំងអស់ក៏ជារបស់យើងដែរ ហាហា»បុរសក្នុងទូរស័ព្ទ

គេជាអ្នកណាហេតុអ្វីចង់សម្លាប់នាយតូចម្នាក់នេះ?

សូមរងចាំភាគបន្ត...▼・ᴥ・▼🥰
កុំភ្លេចជួយVoteឲ្យម្នាក់មួយផងណា🥰🙏🏻

🌈Come Back To Love You💕Where stories live. Discover now