៚សាលារៀន
ការបោះជំហានឈានចូលសាលាម្តងទៀតរបស់រាងតូចគឺវាធ្វើឲ្យរាងតូចសប្បាយចិត្តជាខ្លាំងព្រោះគេអាចមានឪកាសមកចាប់យកមិត្តល្អគេជាថ្មី ព្រោះកាលពីជីវិតមុនរបស់គេ គឺគេត្រចៀកសខ្លាំងណាស់ ជឿតែតាមសម្តីលី ជីហ៊ូន និង វ៉ាង អេរីតែប៉ុណ្ណោះ ដូច្នេះហើយទើបធ្វើឲ្យគេបាត់បង់នៅមិត្តដ៏ល្អ២នាក់ទៀតរបស់គេ។ចាប់ពីពេលនេះទៅគេនិងកែទម្លាប់របស់គេដែលអាក្រក់ៗនិងចោលគេឈប់យល់តែចិត្តខ្លួនឯងទៀតហើយ។
*លី ជីហ៊ូន រៀនឆ្នាំទី ៤ ជាកូនប្រុសគ្រួសារលីនៃក្រុមហ៊ុនLee Group ដែលជាក្រុមហ៊ុនផលិតឡាននិងគ្រឿងពេជ្រហើយក៏មានជំនួញខ្មៅកខ្វក់ជាច្រើនក្នុងដៃផងដែល ដូចជា ជួយដូរថ្នាំញៀន និង ជួញ ដូរមនុស្សជាដើម។ បញ្ជាក់: គេក៏ជួយការងារប៉ាគេដែល រៀនបណ្តើរ និងធ្វើការឲ្យប៉ាគេបណ្តើរ។*វ៉ាង អេរី ជាកូនស្រីត្រកូលវ៉ាងនែក្រុមហ៊ុនWang Group ដែរជាក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់ដែលជាគូរប្រជែងនិងក្រុមហ៊ុនគីម តែគ្មាននរណាម្នាក់ដឹងឡើយថានាងជាកូនគ្រួសារវ៉ាង។
បន្ទាប់ពីសន្យានិងខ្លួនឯងរួចមកគេក៏ដើរទៅថ្នាក់របស់ខ្លួន ដោយក្រោមក្រសែភ្នែកមនុស្សជាច្រើនដែលសម្លឹងមើល
មកគេ មិនបាច់ឆ្ងល់ទេ គេមើលព្រោះតែរាងតូចថេយ៉ុងម្នាក់នេះណា ស្អាតណាស់ស្អាតជាងមនុស្សស្រីទៅទៀត អ្នកណាៗក៏លួចចាប់ចិត្តទៅលើគេដែរមិនថាប្រុសឬស្រីនោះទេ ។ តោះចូលសាច់រឿងយើងទៀត:
«អាថេ អាថេ ចាំយើងផង»ជីមីន រាងតូចកំពុងដើរសុខៗក៏មានសម្លេងស្រែកចូលត្រចៀកខ្លួនតែម្តង ហើយគ្មានអ្នកណាក្រៅពី ផាក ជីមីនមិត្តសម្លាញ់របស់គេនោះទេ។
«អាមីន អាមីនហា៎ អញសុំអោបមួយមកអញនឹកហែងណាស់ អាតឿរ»ថេយ៉ុង គ្រាន់តែឃើញជីមីនភ្លាមរាងតូច
ក៏មិនចាំយូរដែលក៏រត់ទៅអោបវិញតែម្តង។
«នឹកស្អីហាសទើបជួបគ្នាម្សិលមិញសោះនឹង ហើយរត់មកអោបយើងប៊ីសដួលទៅហើយឯងនេះ ធ្វើមើលតែបែកគ្នារាប់ឆ្នាំចឹងអញអើយ អញ នៅបន្លំជេរអញទៀត»ជីមីន
«អេស អាពីរនាក់» គ្រាន់តែឮសម្លេងភ្លាមរាងតូចទាំងពីរ ក៏ងាកទៅមើលទាំងពីរអ្នកតែម្តងព្រោះថាសម្លេងនេះជាសម្លេងរបស់មិត្តសម្លាញ់គេម្នាក់ផងដែលនោះគឺ ឆយ
ស៊ូប៊ីន ពួកគេទាំង៣ស្គាល់គ្នាតាំងពីតូចៗមកម្លេះ ហើយភ្លាមនោះរាងតូចថេយ៉ុងក៏រត់ទៅអោប មិត្តរបស់ខ្លួនសូប៊ីន
ភ្លាមព្រោះគេក៏នឹកមិត្តម្នាក់នេះក៏មិនស្ទើរដែល។
«មើលអាថេ លែងយើងងាប់យើងឥឡូវហើយ បើឯងអោបយើងម្លឹងៗនោះ អាមីនជួយអញផង»សូប៊ីន គ្រាន់តែខ្លួនចង់ដាច់ខ្យល់ភ្លាមក៏សុំជំនួយពីជីមីនភ្លាម តែម្តងបើមិនចឹងងាប់
ឥឡូវហើយ។
«បានហើយៗអាថេ ឯងចង់សម្លាប់អាប៊ីនមែនទេ?»ជីមីន
«មកពីយើងនឹកពួកឯងពេកនឹងណា៎ ហិហិ»ថេយ៉ុង
«ហើយអាថេ ហែងកើតអីហែងឈឺមែនមើលសុំស្ទាបក្បាលតិចមើល ថាវាមានក្តៅហីអត់?សូប៊ីន ដោយឃើញមិត្តខ្លួនប្លែកពេកក៏យកដៃទៅដាក់លើថ្ងាសថេយ៉ុង ព្រោះចង់ដឹងថាមិត្តកើតអីបានចេញចារឹកប្លែកៗម្លេះ។
«មែនហើយអាថេ ឯងកើតអីបានមកធ្វើចរឹកដូចបែកពួកយើងរាប់ឆ្នាំចឹង?»ជីមីន
«យើងមានកើតអីឯណា យើងគ្រាន់តែនឹកពួកឯងតាស៎មិច អត់បានមែន ឆើស»ថេយ៉ង
<យើងបែកពួកឯងរាប់ឆ្នាំហើយមិនអោយនឹកយ៉ាងមិច>ពាក្យនេះរាងតូចបានត្រឹមតែគិតក្នុងចិត្តប៉ុណ្ណោះ។
«អាវ អាថេ ពួកយើងនិយាយលេងតាស៎ តោះពួកយើងទៅថ្នាក់ទៅ ដល់ម៉ោងឥឡូវហើយ»សូប៊ីន
«ហឹម»ថេ/មីន
*ផាក ជីមីន ជាកូនពៅក្នុងគ្រួសារផាកក៏ជាប្អូនរបស់ណាមជូនផងដែរ។
YOU ARE READING
🌈Come Back To Love You💕
Romanceការរស់ឡើងវិញដើម្បីមកកែប្រែរឿងអាក្រក់ៗពីមុន រឿងរបៀប អាភិនិហា ប្រភេទរឿង BL 28.09.2021 សរសេរដោយ: YaYa