Episode 10 : I'm not a loser

441 59 1
                                    


 

🍁🍂  ភាគទី 10  🍂🍁

 
        បន្ទាប់ពីយប់នោះរហូតមកដល់ពេលនេះ វាមានរយះពេល 6 ថ្ងៃហើយ ពួកយើងមិនធ្លាប់ជួបគ្នាទៀតនោះទេ វាមិនមែនមកពីថាខ្ញុំព្យាយាមគេចមុខពីគេឡើយប៉ុន្តែគេខ្លួនឯងជាអ្នកធ្វើឲ្យភាពចៃដន្យវាលែងកើតមានតទៅទៀត ព្រោះតែរវល់ត្រៀមខ្លួនជាមួយនឹងការត្រឡប់មកវិញរបស់ Rimi នេះឯង ទើបគេបានបំភ្លេចខ្ញុំ ។
តែគិតថាមនុស្សដូចជាខ្ញុំខ្វល់ខ្វាយឈឺចិត្ត ត្រឹមតែជារឿងតូចតាចរបស់អតីតស្វាមីមែនទេ??
ខ្ញុំខ្លួនឯងក៏មានការងារធ្វើមិនទំនេរដៃ មានមិត្តភក្តិឲ្យជួបជុំដើរលេងជាមួយគ្នា វាអាចជាមិនល្អត្រឹមត្រូវដូចខ្ញុំកាលពីមុន ប៉ុន្តែខ្ញុំចូលចិត្តទៅក្លឹប ចូលបារ រាំរែកផឹកស៊ីដល់កណ្ដាលយប់ទើបមកផ្ទះបែបនេះ។

ខ្ញុំខឹងគេ....តែមិនបានបំផ្លាញខ្លួនឯងដើម្បីគេទេ ខ្ញុំធ្វើឲ្យគេដឹងថាមិនមែនអត់គេម្នាក់ខ្ញុំស្លាប់ហើយរកអ្នកផ្សេងមិនបាននោះទេ !!!
[  យី~~ ចូលបារ ចូលក្លឹប ជាទម្លាប់ហើយកុំទៅប្រកាន់អី តែជឿចុះកូននឹងមនុស្សល្អទេ គ្រាន់តែស្រ្ដេសពេក ទើបបណ្ដោយខ្លួនទៅមួយឆាវ  ]

“ Minghao....ទៅផឹកកាហ្វេល្អទេ ឃ្លានចង់ផឹកណាស់ហើយនៅចង់ញ៉ាំនំទៀត “ Mingyu

“ មិចបានជាឯងមិនទៅ?? “
ខ្ញុំដឹងថាគេព្យាយាមមកលួងលោមធ្វើឲ្យខ្ញុំសប្បាយចិត្ត ព្រោះប៉ុន្មានថ្ងៃនេះខ្ញុំស្រ្ដេសគិតច្រើន ស្ងៀមស្ងាត់ខុសពីរាល់ដង ។

“ ខ្ញុំឃើញឯងពិបាកចិត្តពេកច្រើនថ្ងៃមកនេះ ទើបចង់បបួលទៅដើរលេងខាងក្រៅ “ Mingyu

“ តាមពិតខ្ញុំចេញពីផ្ទះ ទៅធ្វើការ រាល់ថ្ងៃនឹង? “

“ ហ៊ើយ...ទៅធ្វើការនិងដើរលេង វាមិនដូចគ្នាទេ
វើយ ឯងគួរតែឈប់សម្រាកទៅលម្ហែរខ្លះហើយណា៎ ធ្វើការច្រើនពេកស្មុកស្មាញប្រយ័ត្នកើត
សរសៃប្រសាទ “ Mingyu

“ ចឹងឯងជូនខ្ញុំទៅមែនទេ? ក្រែងរវល់ការងារដូច
គ្នាឬ?? “
បើឲ្យទៅតែម្នាក់ឯង Mingyu ក៏មិនព្រម តែបើឲ្យគេជូនទៅ គេក៏មានការងារត្រូវធ្វើដូចគ្នា ចឹងហើយមិនទៅគឺល្អជាង ។

  Another chance  |  KookminWhere stories live. Discover now