ថ្ងៃបន្ទាប់
« ងាប់ហើយ អ្នកណាគេអោយបងទី2ចូលចង្ក្រាន តិចបានឆេះភូមិគ្រឹះទៅដេកវត្តគ្រប់គ្នាហា៎ »« កុំនិយាយតែផ្ដាសបងមិនមែនភ្លើទេអាទី6 »នាយតមាត់តកជាមួយប្អូនដែលកំពុងដើរចូលមកមើលគេធ្វើម្ហូប
« អោយខ្ញុំជួយឬអត់Hyung ? »បន្ទាប់ពីនិយាយឌឺដងបងហើយមកធ្វើជាល្អចង់ជួយវិញ
« មិនបាច់ទេ នៅអោយតែស្ងៀមៗទៅបងអ្នកធ្វើ »Jay
« ញុំាបានឬអត់នឹងបងប្រុស »Jungwon
« ប្រាកដជាបានឯងចាំមើលទៅ »Jay
« បងច្បាស់ហើយឬបងប្រុស អញ្ចឹងខ្ញុំមិនជួយទេណា ខ្ញុំទៅរៀបចំខ្លួនសិន »Jungwon
« អូខេ ហើយចុះបងធំរៀបចំខ្លួនហើយនៅ ? »និយាយតែមាត់តែដៃនឹងភ្នែកនៅជាប់នឹងកន្លែងធ្វើម្ហូប
« បងធំទៅមន្ទីរពេទ្យមុនខ្ញុំចូលមកផ្ទះបាយនេះឯង ណាមួយបងធំយកសម្លៀកបំពាក់ទៅអោយបងទី4ផង »Jungwon
« អញ្ចឹងឯងទៅរៀបចំខ្លួនទៅ ប្រាប់អាទី៥ផង បងរួចញដៃចាំទៅមន្ទីរពេទ្យ »Jay
« បាទ បងប្រុស »jungwonនិយាយជាមួយបងគេរួចក៏ដើរចេញពីផ្ទះបាយឡើងសម្ដៅទៅបន្ទប់ដើម្បីរៀបចំខ្លួន ។
@មន្ទីរពេទ្យ
Heeseungស្រូតដំណើរដើរទៅរកបន្ទប់ដែលNikiសម្រាកព្យាបាល« ប្រហែលជាបន្ទប់មួយនេះហើយ »នាយនិយាយតិចៗព្រមទាំងផ្ទៀងលេខលើក្រដាសដែលអ្នកគ្រូពេទ្យអោយមកជាប់ជាមួយ ។Heeseungរុញទ្វារចូលទៅក៏ឃើញSunghoonនៅទីនោះល្មម តែមិនមែនតែSunghoonទេ គឺមានទាំងNikiដែលគេងលើគ្រែបើកភ្នែកសម្លឹងមកគេហើយក៏ងាកចេញវិញ ។ Nikiគេទើបតែដឹងខ្លួននាពេលព្រឹកនេះឯង
« Nikiដឹងខ្លួនយូរហើយមែនទេ? »Heeseung
« ក៏ទើបតែដឹងខ្លួនទេបង »sunghoon
« Nikiអូនយ៉ាងម៉េចហើយ ? »Heeseungនិយាយសួរទៅប្អូនតែគេមិនឆ្លើយ
ទើបHeeseungដើរទៅជិតគេបំណងចង់ប៉ះប្អូន« Nikiអូនឃ្លានឬនៅ ? »Heeseungសួរប្អូនហើយលើកដៃប៉ះដៃប្អូនតែNikiដកដៃចេញហើយគេងបែរខ្នងទៅម្ខាង
« ខ្ញុំចង់នៅម្នាក់ឯង »Niki
« Nikនៅខឹងបងមែនទេ ? »Heeseung
YOU ARE READING
We Are Brother's
Short Storyជាសាច់ឈាមនឹងគ្នាទោះល្អឬអាក្រក់ក៏នៅតែជាសាច់ឈាម កាត់មិនដាច់ផ្ដាច់ចោលមិនកើត! ទោះប្អូនជាមនុស្សល្អឬអាក្រក់ក៏បងនៅតែការពារ សុំត្រឹមតែម្យ៉ាងគឺ ជីវិតប្អូនរស់នៅដោយល្អ !