ជាច្រើនថ្ងៃគន្លងផុតទៅ ក៏ជិតដល់ពេលផ្កាយនៃវាសនាធ្លាក់ចុះដែល Tae ត្រូវសុំច្បាប់3 ថ្ងៃពីសាលា ព្រោះត្រូវទៅជាមួយMr.Leang ទៅលើភ្នំ សំណាក់ដើមរបស់គាត់វិញ ព្រោះបើធ្វើនៅទីនេះ វាអាចមិនសក្ដិសិទ្ធ ទើបត្រូវធ្វើពិធីនៅកំពូលភ្នំ ពេលនេះTae កំពុងប្រាប់រឿងនេះដល់ប៉ាម៉ាក់របស់គេ
__Night__
នៅក្នុងបន្ទប់ធំរបស់ផ្ទះត្រកូលKim គ្រួសារទាំងអស់ជួបជុំគ្នា រួមទាំងMr.Leang នឹងJk តែគ្មានអ្នកណាឃើញគេក្រៅពីTae នឹងMr.Leang
" កូននិយាយថាមិចTae អ្នកប្រុសJk នៅទីនេះមែនទេ " Mr.Kim និយាយទាំងភ្ញាក់ផ្អើលពេលស្ដាប់អ្វីដែលកូននិយាយ អ្នកណាក៏ដឹងថាJk បានស្លាប់ហើយកាលពី2 ឆ្នាំមុន សុខៗកូនគាត់ក៏និយាយថាគេនៅរស់ គ្រាន់តែព្រលឹងចេញពីខ្លួន ចុះអ្នកណានៅក្នុង
ភូមិគ្រឹះJeonទៅ" អ្នកដែលគ្រប់គ្នាគិតថាជាJk មិនមែនទេ ម្នាក់នោះជាJungyan បងប្អូនភ្លោះរបស់គាត់ ដោយសារតែការស្រលាញ់លំអៀងរបស់Mr.Jeon នឹងMrs.Jeon ទើបគាត់ហ៊ានអោយគ្រូខ្មោចប្ដូរព្រលឹងពួកគេទាំងពីរ ប៉ាគួរតែចាំឧបហេតុ2ឆ្នាំមុន ពេលនោះប៉ាក៏ឃើញដែលថាDoctor ប្រាប់ថាJungyan ស្លាប់ហើយ ហើយអ្នកស្រីទទួលយកមិនបានក៏អោយគ្រូខ្មោចធ្វើពិធីប្ដូរព្រលឹងមនុស្សរស់ចេញអោយស្លាប់នៅ " Tae រៀបរាប់ប្រាប់គាត់នៅអ្វីដែលគេដឹង គេចង់អោយMr.Kimជួយក្នុងរឿងនេះ ព្រោះគាត់ជាមេធាវីប្រចាំគ្រួសារJeon
" តើកូនដឹងរឿងនេះបានយ៉ាងមិច " Mr.Kim ភ្ញាក់ផ្អើលកាន់តែខ្លាំង ពេលស្ដាប់គេនិយាយហើយ ព្រោះគាត់មិនបានដឹងរឿងនេះ ព្រោះMr.Jeon ប្រាប់អោយគេបិតរឿងនេះចោល តាំងពីកើតហេតុមកម្ល៉េះ
" កូនបានយល់សប្តិឃើញរឿងទាំងអស់ ប៉ាចាំទេ ពេលកូនយល់សប្តិអាក្រក់ភ្ញាក់នៅកណ្ដាលយប់នោះ គឺកូនយល់សប្តិឃើញឧបហេតុក្រឡាប់ឡានក្រុងដែលសិស្សច្បងJkជិះ ហើយក៏តែងយល់សប្តិជាបន្តបន្ទាប់ រហូតដឹងការពិត .... លោកប៉ាអាចជួយកូនក្នុងរឿងនេះទេ " Tae ងើបទៅចាប់ដៃគាត់ ទាំងទឹកមុខអង្វរករ
" តើប៉ាអាចជួយអ្វីបានទៅ " Mr.Kim ឃើញទឹកមុខកូនប្រុស ធ្វើគាត់ចិត្តទន់ បើគាត់ជួយគេបានគាត់នឹងជួយ