<ឌីន ណាវាន់> និសិត្សពេទ្យឆ្នាំទីបីនៃសាកលវិទ្យាល័យមួយកន្លែងនៅទីក្រុងបាងកក។ នាយកើតក្នុងគ្រួសារអ្នកមានគួរសម រាល់ថ្ងៃឌីនរស់នៅជាមួយម្តាយតែម្នាក់ប៉ុណ្ណោះព្រោះឪពុកនាយបានលាចាកលោកនេះទៅឆ្ងាយហើយ។ នៅឯសាលានាយឌីនជាប់ឈ្មោះប្រុសស្អាតប្រចាំផ្នែកពេទ្យដោយសារតែរូបរាងដ៏ perfect និងមុខដ៏ទាក់ទាញរបស់គេ ក្រៅពីរូបមានសម្បត្តិល្អហើយនាយក៏រៀនពូកែផងដែរ ស្រីៗដែលរៀនជាមួយធ្លាក់ក្នុងអន្លង់ស្នេហ៍គេស្ទើរតែគ្រប់គ្នា។ ឌីនជាមនុស្សមិនសូវនិយាយស្តីមិនចេះនិយាយរកអ្នកណាមុន មុខស្មើរាល់ពេលមិនថាពេលសប្បាយចិត្តឬពិបាកចិត្តនោះទេ និយាយរួមមិនងាយនឹងញញឹម(មិនមែនថាមិនចេះសើចឬញញឹមទេ គ្រាន់តែមិនចង់ឲ្យគេឃើញតែប៉ុណ្ណឹង🤷♀️) ឌីនមានមិត្តជិតស្និទ្ធម្នាក់ឈ្មោះ<សាន់>។
<មេន ម៉ាណា> និសិត្សឆ្នាំទី១ រៀននៅសាកលវិទ្យាល័យតែមួយជាមួយ ឌីន។ មេន ជាកូនកំព្រា ឪពុកម្តាយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពី7ឆ្នាំមុន សព្វថ្ងៃនាយរស់នៅជាមួយនឹងបងប្រុសម្នាក់។ មេនមានរូបសម្រស់ស្រស់ស្អាតមិនចាញ់មនុស្សស្រីប៉ុន្មានទេ(មើលតែរូបទៅដឹងហើយ><) សាច់សរម៉ដ្ឋរលោង ភ្នែកធំល្មមសមនឹងទម្រង់មុខ ច្រមុះស្រួច បបូរមាត់ផ្កាឈូក អ្នកណាឃើញក៏លង់នឹងសម្រស់របស់នាយដែរ។ មេន ជាមនុស្សរួសរាយស្លូតបូត គួរឱ្យស្រឡាញ់ លេងសើចច្រើននរណាបាននៅជិតធានាថានឹងមានស្នាមញញឹមគ្រប់ពេលតែម្តង ។
<សាន់ ផាត់ថារ៉ា> និសិត្សឆ្នាំទី៣ផ្នែកវិស្វកម្ម ត្រូវជាមិត្តជិតស្និទ្ធដែលរៀនផ្នែកខុសគ្នាជាមួយ ឌីន នេះឯង។ ហេតុអីរៀនផ្នែកខុសគ្នាបែរថាជាមិត្តជិតស្និទ្ធនឹងគ្នាទៅវិញ?ចម្លើយនោះគឺ ក៏ ព្រោះតែប៉ាម៉ាក់ ឌីន និងប៉ាម៉ាក់ សាន់ ជាសម្លាញ់នឹងគ្នានោះអី ដូច្នេះហើយកូនៗក៏ស្គាល់គ្នានិងក្លាយជាមិត្តក៏ព្រោះតែប៉ាម៉ាក់នេះឯង។ គ្រួសាររបស់ សាន់ មានខ្លាំងណាស់ ប៉ាគេជាម្ចាស់ហាងលក់ឡានដ៏ធំមួយនៅចំកណ្តាលក្រុង ដែលអ្នកណាៗក៏ស្គាល់។ មិត្តរបស់ ឌីន ម្នាក់នេះក៏សង្ហាមិនចាញ់ ឌីន ប៉ុន្មានដែរ សាន់ បានឆក់យកបេះដូងរបស់ស្រីៗអស់មិនតិចទេ សូម្បីតែស្រីៗដែលមានសង្សាររួចហើយក៏លង់នឹងនាយដែរ សង្ហាខាបព្រលឹងពិតមែន។ សាន់ ម្នាក់នេះមានចរិតខុសគ្នាដាច់ពី ឌីន ព្រោះគេជាមនុស្សចូលចិត្តលេងសើចច្រើន ចូលចិត្តប្រើជីវិតបែបសប្បាយៗ ជាplay boy ព្រាននារីញ៉ែមិនរើសមុខ រសនិយមក៏ឡូយឆាយជាង ឌីន ផងដែរ។
<មីន ម៉ាណាន> ជាបងប្រុសតែម្នាក់របស់ មេន។ មីន ត្រូវរៀនផងធ្វើការផង ចាប់តាំងពីថ្ងៃដែលប៉ាម៉ាក់របស់គេបានស្លាប់មកម្លេះ ក៏ព្រោះតែដើម្បីឲ្យខ្លួននិងប្អូនបានរៀនបន្ត។ ដោយសារតែរៀនមិនទាន់ចប់ រកការងារណាដែលល្អធ្វើមិនបាន មីន ត្រូវធ្វើការជាអ្នករត់តុឲ្យហាងកាហ្វេមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីសាកលវិទ្យាល័យដែលគេធ្វើវានៅពេលគេទំនេរ ពេលយប់គេក៏ធ្វើជាអ្នករត់តុនៅបារជប្រចាំផងដែរ និយាយពីរូបសម្បត្តិវិញ គឺស្អាតមិនឲ្យចាញ់ប្អូននោះទេ មុខរលោងគ្មានមុនមួយគ្រាប់ឡើយ ភ្នែកតូចៗ ច្រមុះស្រួចៗ បបូរមាត់តូចល្មម ទម្រង់មុខក៏សមនឹងមាឌតូចៗរបស់គេផងដែរ។ ភាពស្រស់ស្អាតទាំងនេះអាចដាក់ស្នេហ៍បានទាំងប្រុសទាំងស្រីតែម្តង។(edit)
_សម្រាប់តួរអង្គផ្សេងទៀតនឹងធ្វើការណែនាំនៅក្នុងរឿងបន្ថែម។
❣️ជួបគ្នាឆាប់ៗនេះ ជាមួយនឹងរឿង"សិស្សច្បងកំពូលស្នេហ៍"ទាំងអស់គ្នា🤗❤
សរសេរដោយ: MøMø Novel