📌អ្នកណាមិនទាន់អានកន្លែងណែនាំតួឆាប់ទៅអានសិនទៅ ប្រយ័ត្នវង្វេងមិនដឹងអ្នកណាឈ្មោះអីហើយអ្នកបងអ្នកណាប្អូនហាស៎😅
___________________
តុក តុក<<មេន មេន ក្រោកឬនៅ>>សំនៀងដ៏ស្រួយស្រឹបរបស់ក្មេងប្រុសវ័យ23ឆ្នាំម្នាក់កំពុងតែបង្ហើរហៅប្អូនប្រុសរបស់ខ្លួន
<<ក្រោកហើយបង កំពុងតែស្លៀកពាក់>>មេន តបចេញមកពីខាងក្នុងបន្ទប់
<<អឹម>>មីន គ្រហឹមក្នុងបំពង់កបន្តិចមុននឹងដើរចេញទៅ
10នាទីក្រោយ មេន បានរៀបចំខ្លួនរួចរាល់ហើយចុះមកខាងក្រោម
<<មកហើយហ៎លោកប្អូន ថ្ងៃនេះដូចជាលឿនគ្រាន់បើ>>មីន និយាយបញ្ចួសឲ្យមាល្អិត ក្រោយឃើញនាយដើរចុះមក ព្រោះរាល់ដងដេកសំពឹក(ស្ពឹក)ជាងស្អីទៅទៀត
<<បាទបង ក៏អាលីនខលមកប្រាប់ថាគ្រូថ្មីនេះកាចខ្លាំងណាស់ បើមិនលឿនមិនកើតទេបង ណាមួយចូលរៀនថ្ងៃទី១ផង បើយឺតខ្មាស់គេស្លាប់ហើយ>>មេន និយាយរៀបរាប់យ៉ាងវែង~~~អន្លាយ របៀបថាសួរទៅមួយម៉ាត់ឆ្លើយមកវិញមួយរយ
<<នេះបានន័យថា បើគ្រូមិនកាចឯងមិន....>>មីន មិនទាន់បញ្ចប់ប្រយោគផងត្រូវ មេន និយាយកាត់មុន
<<ត្រូវហើយ បើគ្រូអត់កាចអត់ខ្ចីងើបទេប្រាប់ទៅ >>មេន ក៏បានផ្តល់ចម្លើយដ៏សែនហួសចិត្តទៅកាន់មីននិងញាក់ចិញ្ចើមដាក់ទៀតផង(អ្នកសរសេរក៏ហួសចិត្តដែរ😂)
<<ហឺយ.... ចំមែនហើយឯងនេះ>>មីន គ្រវីក្បាលនិងសើចតិចៗដោយហួសចិត្ត
<<អៅ បងមីនថ្ងៃនេះអត់ធ្វើបាយញាំទេហ៎>>មេន ឃើញថាតុបាយទទេស្អាតទើបសួរ រាល់ដងថ្មើនេះបានបាយព្រឹកបាត់ហើយ ព្រោះមីនតែងតែធ្វើបាយម្ហូបឲ្យប្អូនញាំរាល់ថ្ងៃចម្លែកអីតែថ្ងៃនេះ
<<អត់ទេ ថ្ងៃនេះបងប្រញាប់ នៅសាលាមានកម្មវិធីទទួលសិស្សប្អូន>>មីន និយាយបណ្តើរឯដៃឆ្លៀតរៀបចំកាតាបបណ្តើរ
<<ចឹងយើងប្រញាប់ទៅៗ តោះបង>>មេន
បន្ទាប់ពីបញ្ចប់ការសន្ទា ទាំងពីរនាក់បងប្អូនបានបណ្តើរគ្នាទៅឯចំណតឡានក្រុងមួយដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ពួកគេ ត្រូវហើយពួកគេជិះឡានក្រុងជាយានជំនិះដើម្បីធ្វើដំណើរ ជួនកាលក៏ជិះតាក់សុី
*សាលារៀន*
<<ពួកវានៅឯណាអ៊ីចេះ lineមកប្រាប់ថានៅចាំមុខសាលា តែដល់ពេលមកក៏មិនឃើញមិនដឹងជាបាត់ក្បាលទៅណាអស់ រកជឿមិនបានពិតមែន>>មេន ដើររអ៊ូងូវៗតែម្នាក់ឯង តាមផ្លូវមករហូតតាំងពីក្លោងទ្វាដល់ក្នុងសាលានិងព្យាយាមខលទៅមិត្តរបស់ខ្លួន កំពុងតែដើរសុខៗក៏ស្រាប់តែមានសិស្សស្រីម្នាក់មិនដឹងជាមកពីណា រត់មិនប្រយ័ត្នបានបុកនឹងស្មារបស់បុរសមាឌធំម្នាក់ដែលដើរបញ្ច្រាស់ទិសគ្នាពីមេនធ្វើឲ្យជ្រុះសៀវភៅមួយក្បាលពីដៃបុរសម្នាក់នោះ មេន បានឃើញក៏ជួយរើសឲ្យ តែពេលងើបមុខមកវិញក៏ស្រឡាំងកាំងនឹងអ្នកដែលនៅចំពោះមុខជាខ្លាំង គឺថាឈរភ្លឹកមើលមុខកូនប្រុសគេម៉ងហាស៎
<<មេន មេន>>លីន ត្រូវជាមិត្តរបស់ មេន បានដើរមកឃើញក៏ជួយហៅអ្នកដែលកំពុងភ្លឹក ហើយគិតថាហៅឮហ៎ គឺអត់ទេបាទ នៅភ្លឹកដដែលគ្មានកម្រើកអីបន្តិចទេ(ដល់ថ្នាក់នឹង🌚)
<<អៃមេន!!!!>>លីន អត់ទ្រាំមិនបាន នាងបានទៅស្រែកដាក់ត្រចៀក មេន យកតែម្តង លើកនេះបានផលពិតៗបស់គេហា៎ ឯបុរសម្នាក់នោះឃើញសភាពការបែបនឹងក៏ដើរចេញបាត់ទៅ
<<កើតស្អីឯងនៀក មកស្រែកដាក់យើងធ្វើអីហាស៎ អត់ចេះខ្មាស់គេទេអី>>មេន ដឹងខ្លួនមកវិញ បានតឲ្យមិត្តខ្លួនឡែតៗទាំងដែលខ្លួនឯងខុសសោះ
<<សំណួរនេះ យើងទេដែលត្រូវជាអ្នកសួរនោះ ឯងនឹងហើយវាកើតឆ្កួតស្អីបានជាភ្លឹកដល់ថ្នាក់នេះ>>លីន បកទៅវិញ
<<ក៏......មិនមែនជារឿងរបស់ឯងផង>>មេន រៀបនឹងនិយាយហើយតែមិននិយាយវិញ រួចដើរសំដៅទៅកង់ទីនសាលាធ្វើព្រងើយ(កង់ទីន=រោងអាហាររបស់សាលា)
<<អាវ៎! ហើយមើលវាធ្វើឬក>>លីន ថារួចក៏ដើរទៅតាម
(ទាយមើលថាអ្នកណាដែលធ្វើមេនយើងភ្លឹកមឹងៗ😹)++++++++++++++++
សូមរង់ចាំអានភាគបន្តនៅថ្ងៃក្រោយទៀតណា😽💗
សរសេរដោយ:MøMø novel🤍