ភាគទី០១ : ជាស្នាមអ្វីអោយប្រាកដ?

2.4K 123 1
                                    


     រឿងហេតុដ៏អាក្រក់និងជាវិប្បដិសេរីកាលពីច្រើនឆ្នាំមុនដែលបានកន្លងផុតមកនេះវាបានធ្វើអោយមនុស្សម្នាក់នោះគេរស់នៅជាមួយនិងភាពឯការអស់រយ:ពេលជាយូរ តាំងពីថ្ងៃនោះមកនាយកម្លោះជុងហ្គុករស់នៅដោយឯការតែម្នាក់ឯងនឹកស្ដាយស្រណោះអតីតគូរស្នេហ៍ដែលស្រលាញ់ស្មើរជីវិតបានចាកចេញទៅឆ្ងាយគ្មានថ្ងៃវិលត្រឡប់ មួយថ្ងៃៗនាយរស់ដូចជាស្លាប់ កាលដែលរឿងវាកើតឡើងបានថ្មីៗនាយគិតតែពីសម្ងំក្នុងបន្ទប់ផឹកស្រាទួញសោកសៅតែម្នាក់ឯង ប៉ុន្តែពេលវេលាវាចេះតែដើរទៅមុខរហូតមក១៨ឆ្នាំក្រោយនេះនាយក៏អាចរំងាប់ចិត្តនិងកាត់ចិត្តបានខ្លះពីទុកសោកមួយនេះ ។ ចន ជុងហ្គុកបន្ទាប់ពីរយ:ពេល១៨ឆ្នាំបានកន្លងផុតពេលនេះនាយបានកែប្រែខ្លួនឯងទៅជាមនុស្សម្នាក់ដែលជោគជ័យក្នុងជីវិត ការងារដែលនាយធ្វើវាចេះតែទទួលបានផលល្អនិងលាភសំណាងផ្ទួនៗគ្នា ហើយមកដល់ពេលនេះនាយមានឋាន:ជាទីគាប់ប្រសើរនៅក្នុងវាំងដែលយើងអាចនិយាយបានថាជាមនុស្សជំនិតរបស់ស្ដេច ។

     « ការរៀបចំយ៉ាងមិចទៅហើយជុងហ្គុក? »

     « អហ៌! ព្រះអង្គសូមថ្វាយបង្គុំក្រាបទូល ការងារគឺបន្តទៅជាបណ្ដើរៗហើយក្រាបទូល ហើយប្រហែលជាល្ងាចនេះការរៀបចំនិងធ្វើហើយរួចរាល់ល្មមព្រះអង្គ »

    « ល្អណាស់!! យើងសង្ឃឹមថាពេលដែលបុត្រាតូចរបស់យើងគេយាងត្រឡប់មកពីបរទេសវិញទ្រង់និងសព្វព្រះទ័យនៅការរៀបចំនេះទៅចុះ »

     « ព្រះបុត្រាតូច » ជុងហ្គុកនិយាយខ្សឹបៗនិងមាត់តែម្នាក់ឯង តាំងពីចូលមកធ្វើការនៅឯក្នុងរាជវាំងនេះមកនាយធ្លាប់បានឮពីព្រះនាមរបស់ទ្រង់ក៏ប៉ុន្តែនាយមិនដែលបានឃើញនៅព្រះភ័ក្រ្តរបស់ទ្រង់នោះទេសូម្បីតែរូបថត បើមានក៏មានតែរូបកាលដែលទ្រង់នៅពីក្មេងៗ ប៉ុន្តែឮថាពេលនេះទ្រង់មានព្រះជន្ម១៨ព្រះវស្សារហើយដូចច្នេះរូបរាងនិងទម្រង់មុខក៏អាចនិងផ្ដាស់ប្ដូរដូចគ្នា
..............

    +ប្រទេសអង់គ្លេស

     « នែ!! អោយលឿនបន្តិចទៅមើលស្អែកយើងត្រូវយាងត្រឡប់ទៅកូរ៉េវិញហើយ រៀបចំអោយឆាប់ឡើងទៅយឺតយ៉ាវណាស់ »

👑ទាសករបេះដូង🍁Ss2Where stories live. Discover now