ភាគទី០២ : មនុស្សធ្លាប់ស្គាល់?

965 88 1
                                    


     +ថ្ងៃថ្មី

     មកដល់ថ្ងៃថ្មីការរៀបចំក៏បានរួចរាល់ ប៉ុន្តែពេលនេះពួកគេរងចាំតែការយាងមកដល់របស់បុត្រាតូចតែប៉ុណ្ណោះ អាចថាជាពេលល្ងាចអីឯណោះទើបទ្រង់អាចនិងយាងមកដល់ទម្រាំតែចេញពីព្រលានរហូតមកដល់វាំងនេះវាក៏មិនតិចគីឡូនោះដែរ ។

     « បុត្រកំពុងធ្វើអ្វីនិងសុីងហាន? »

     « គឺបុត្រកំពុងតែរៀបចំរបស់បន្តិចបន្តួចសម្រាប់អោយទៅម្ចាស់អូន បុត្រក៏សង្ឃឹមដែរថាទ្រង់និងសព្វព្រះទ័យវាណ៎ាសមាតា » សុីងហានកាន់ប្រអប់តូចដែលនៅក្នុងដៃដែលតាមពិតទៅក្នុងនោះវាគឺជាកូនខ្សែក៎តូចមួយប៉ុន្តែវាគឺស្រស់ស្អាតនិងភ្លឺចែងចាំងខ្លាំងណាស់ ទ្រង់ទតមើលវាបណ្ដើរក៏ញញឹមបណ្ដើរ

    « បុត្រកំពុងមានបន្ទូលពីអ្វី? នេះមិនយល់ទេហ្ហេសថាបើថេហ្គីណាយាងត្រឡប់មកវិញមែននោះ បុត្រនិងគ្មានថ្ងៃបានឡើងអង្គុយលើរាជបល្ល័ង្គធ្វើជាស្ដេចបាននោះទេបុត្រាត្រូវចាំទុក »

     « ចុះបើបុត្រថាពេលដែលបុត្ររៀបអភិសេកជាមួយម្ចាស់អូន មាតាយល់ថាបុត្រនិងមិនងាយស្រួលឡើងអង្គុយលើរាជបល្ល័ងរបស់ម្ចាស់ពូទេហ្ហេស? » សុីងហានញញឹមបិទប្រអប់តូចនោះយកទៅដាក់នៅលើតុមុននិងដើរត្រឡប់មករកមាតារបស់ទ្រង់វិញហើយនិងមានបន្ទូលបន្ត

     « បើបុត្របានរៀបអភិសេកជាមួយម្ចាស់អូន កុំថាឡើយតែរាជបល្ល័ង របស់អ្វីផ្សេងទៀងដែលបុត្រចង់បានគឺត្រូវតែបាន ប៉ុន្តែបុត្រមិនអាចបាត់បង់ម្ចាស់អូនបាននោះទេ បុត្រសព្វព្រះទ័យលើទ្រង់ខ្លាំងណាស់មាតាក៏ជ្រាប បុត្រគ្មានថ្ងៃអោយទ្រង់ក្លាយទៅជារបស់អ្នកណាផ្សេងបានជាដាច់ខាត ទ្រង់ជារបស់បុត្រតែមួយអង្គឯងគត់ »

    « ហឺម!! អញ្ចឹងក៏តាមព្រះទ័យបុត្រទៅចុះ » បុត្រាញញឹមចុងមាត់បន្តិចមុននិងទាញមាតារបស់ទ្រង់មកឱប ហើយពីពេលនេះទៅដែរ មាតារបស់ទ្រង់ក៏យល់ស្របតាមគំនិតរបស់ទ្រង់គ្មានអ្វីរារាំងទ្រង់មិនអោយទ្រង់យកបុត្រាតូចមកធ្វើជារបស់ទ្រង់បាននោះទេ អ្វីដែលទ្រង់សព្វព្រះទ័យហើយចង់បាន គឺទ្រង់ត្រូវតែបាន
.............

👑ទាសករបេះដូង🍁Ss2Where stories live. Discover now