ភាគទី:១ កំហឹង

154 11 0
                                    

ឆ្នាំ១៩៩០ភូមិគ្រឹះត្រកូលវ៉ាង
"បងប្រាប់អូនមកនាងជាអ្នកណា?"
អ្នកស្រីវ៉ាងស្រែកសួរទៅកាន់ប្តីព្រមទាំងចាប់អង្រួនដៃលោកវ៉ាងទាមទាយកចម្លើយពួកគាត់កំពុងតែប្រតាយប្រតប់គ្នាយ៉ាងខ្លាំងអុីបូឃើញប៉ាម៉ាក់ឈ្លោះគ្នាក្មេងតូចក៏រត់នៅពួនក្បែរវាំងននជាមួយនឹងកំហឹងពេញខ្លួនលួចសម្លក់ស្រីស្នេហ៍លោកវ៉ាង។ លោកវ៉ាងពេលនេះបានក្បត់អ្នកស្រីវ៉ាងយ៉ុងអឺហើយ គាត់មានស្រីហើយ ស្រីនោះជាស្រីផ្ការ១០០ពិសពុលនាងមានកូនប្រុសអាយុ៤ឆ្នាំម្នាក់មកជាមួយដែរហើយក្មេងតូចម្នាក់នោះគឺជាស៊ាវចាន់នេះឯង
"ម៉ាក់ៗហឹុកអូនចង់ទៅទះៗទៅទះយើងវិញ"

ាន់ៗតូចឃើញចាស់ៗឈ្លោះគ្នាដូចនេះក្មេងតូចមិនដឹងអីក៏យំយ៉ាងខ្លាំងទាម្តាយទៅផ្ទះវិញចង់ទៅកន្លែងដែរគេរស់នៅពីរមុនវិញ
"កុំយំកូនម៉ាក់ ម៉ាក់កំពុងតែធ្វើអោយកូនក្លាយជាអ្នកប្រុសតូចក្នុងភូមិគ្រឹះនេះហើយ"
ស៊ាវ យ៉ាងមុីអង្គុយចុះរួចអង្អែលក្បាលកូនទាំងស្នាមញញឹមពិសពុល ស៊ាវយ៉ាងមុី នាងស្អាតណាស់សម្រស់នាងប្រៀបដូចជាទេធធីតាប៉ុន្តែចរឹកចរិយារបស់នាងមិនល្អដូចសម្រស់ឡើយ ក្រោយលោកស៊ាវស្លាប់នាងក៏បានទាក់ទងជាមួយលោកវ៉ាងទោះដឹងលោកមានប្រពន្ធហើយក្តីក៏នាងនៅតែចាប់លោកវ៉ាងព្រោះនាងដឹងថាលោកវ៉ាងមានទ្រព្យស្តុកស្តុមជីវិតនាងនឹងសោយសុខរស់នៅសុខស្រួលជាងកាលនៅជាមួយលោកស៊ាវទើបនាងធ្វើទាំងមិនខ្លាចធ្លាក់នរកឡើងរកាដែកបែបនេះ
"នាងស្រីពិសពុលនាងស្រីផ្កា១០០យើងនឹងសម្លាប់នាងឯង ងាប់ទៅ"
ឮសម្តីស៊ាវយ៉ាងមុីនិយាយប្រាប់កូននាងដូចនេះហើយអ្នកស្រីវ៉ាងខឹងកាន់តែខ្លាំងដោយអត់ទ្រាំមិនបានគាត់ក៏ស្ទុះវឹងទៅទាញកាំបិតចិតផ្លែឈើរយកទៅចាក់ចំដើមទ្រូង ស៊ាវយ៉ាងមុី
ជ្រឹប!!!!
"អឹប!!!!"
យ៉ាងមុីបើកភ្នែកធំៗក្អួតឈាមចេញពីរមាត់ដួលទៅលើឥដ្ឋគ្រាំងជាមួយនឹងដង្ហើមចង្រឹត
"យ៉ាងមុីៗ"
"ម៉ាក់ៗហឹុកហឺម៉ាក់ៗ"
ក្មេងតូចចាន់ៗវាទៅរកម៉ាក់របស់គេទាំងទឹកភ្នែកលោកវ៉ាងក៏ស្ទុះទៅត្រកងកាយតូចរបស់យ៉ាងមុីមកអោបទាំងទឹកភ្នែកដូចគ្នា
"ទេខ្ញុំមិនបានធ្វើទេ ហឹកអត់ទេ"
អ្នកស្រីវ៉ាងទម្លាក់កាំបិតចុះរួចរត់ចេញទៅក្រៅ
"អ្នកស្រី"
"ម៉ាក់ចាំកូនផងម៉ាក់"
ពេលឃើញអ្នកស្រីវ៉ាងរត់ចេញទៅ អុីបូនឹងអ្នកបម្រើដ៏ស្មោះត្រង់របស់អ្នកស្រីវ៉ាងម្នាក់ក៏រត់ទៅតាម
បញ្ជាក់អុីបូមានអាយុ១១ឆ្នាំហើយ
ទីតៗ
"អ្ហាយ!!!"
"ទេម៉ាក់"

ស្អប់ណាស់ស្រលាញ់ណាស់Where stories live. Discover now