ម៉ែដោះឈៀនស្រឡាំងកាំងនឹងទង្វើរអុីបូជាខ្លាំង ហេតុអីក៏ជ្រុលដល់ថ្នាក់នេះ ឃើញគាត់បើកទ្វាចូលមកហើយមិនចង់ដកមាត់ចេញពីរចាន់ទៀត ច្រើនឆ្នាំមកនេះម៉ែដោះឈៀនគាត់ដឹងច្បាស់ពីរចរឹកអុីបូជាងអ្នកណាទាំងអស់ហើយក៏ដឹងថាអុីបូនៅតែចងគុំនុំជាមួយឈាមជ័ររបស់ប្រពន្ធចុងប៉ានាយមិនរលប់ដែរដោយប្រកាន់ពាក្យថាកូននឹងម្តាយនិស្ស័យមិនខុសគ្នាទេ។
"អឺស...ម៉ែដោះខ្ញុំ...ហឹុក"
ប្រុសតូចស៊ាវចាន់ច្រានទ្រូងអុីបូដើម្បីអោយនាយឈប់ថើបខ្លួន ហើយក៏បែរទៅនិយាយជាមួយម៉ែដោះឈៀនទាំងទឹកភ្នែកហូររហាម គេអួលដើមក.ខ្លាំងណាស់មិនដឹងគួរបកស្រាយបែបណាអោយសមទេ វាឈឺណាស់ដែរបងចុងមករំលោភដល់បន្ទប់ដូចនេះ ចំណែកអុីបូវិញឃើញចាន់យំនាយញញឹមបិតមាត់មិនជិត...ពិតជាសប្បាយចិត្តណាស់ ដឹងទេពេលចាន់យំគឺល្អសើចជាងរឿងកំប្លែងទៅទៀតសម្រាប់នាយ។
បន្ទាប់មកនាយនៅឆ្លៀតទាញចាន់យកមកអោបនៅចំពោះមុខមនុស្សចាស់ឥតខ្មាស់ទៀតទាំងពួកគេនៅក្នុងសភាពដណ្តប់ភួយគ្មានសម្លៀកបំពាក់នៅឡើយ
"លែងខ្ញុំ!!!ហឹុក"
"កុំរំអួយពេក ស្ងាត់មាត់ទៅប្អូនសម្លាញ់"
អុីបូច្របាច់ដើមដៃចាន់ខ្លាំងៗនឹងខិតមុខទៅខ្សឹបដាក់ត្រចៀកប្រុសតូចគំរាមអោយស្ងាត់មាត់ តែកាយវិការរបស់គេបើអ្នកផ្សេងមើលទៅគឺដូចជាពួកគេកំពុងអោបគ្នាដោយភាពផ្អែមល្ហែមអញ្ចឹង
"ខ្ញុំនឹងយករឿងនេះទៅជម្រាបប្រាប់លោកម្ចាស់ អ្នកប្រុសធំត្រូវតែទទួលខុសត្រូវ"ម៉ែដោះ
"សូមអញ្ជើញ តាមសប្បាយចុះម៉ែដោះឈៀន"
ចង់ប្រាប់ថាអុីបូមិនបានញញើតបន្តិចទេ នាយគឺតាំងចិត្តស្រាប់ហើយគឺតាំងចិត្តអោយប៉ានាយដឹងមិនមែនរំលោភបំពានស្ងាត់ៗទេ
"បងធ្វើបែបនេះធ្វើអី?បងធ្វើបែបនេះដាក់ខ្ញុំធ្វើអី? ហឹុកៗហឺ"
ក្រោយពេលម៉ែដោះចេញទៅបាត់ចាន់ប្រតាយប្រតប់គក់ទ្រូងអុីបូឌឹបៗទាំងទឹកភ្នែកហូមិនទាន់បាត់ ប្រហែលជាត្រូវយំដល់ខ្សោះអស់ទឹកភ្នែកក៏ក្តីទុក្ខដែរគេកំពុងជួបមិនរសាយផង
"កុំហៅយើងថាបង ហៅយើងថាលោក ព្រោះយើងមិនចង់មានឈ្មោះឬឋានៈជាអ្វីជាមួយឯងទាំងអស់ ឆាប់ពាក់ខោអាវទៅយើងទៅជួបលោកវ៉ាងប្តីដើមរបស់ឯងជាមួយគ្នា"
"ហឹុកមើលងាយខ្ញុំឆ្អែតឬនៅ...ខ្ញុំមិនទៅខ្ញុំចង់ស្លាប់...ហឹុក...ហឺស"
បាត់បង់អ្វីគ្រប់យ៉ាងអស់ហើយថែមទាំងត្រូវគេមើលងាយទៀត ធ្វើអោយចាន់គិតឃើញរឿងតែម៉្យាងគត់គឺស្លាប់ ចាន់ក៏ទាញភួយរុំខ្លួនចុះពីរលើគ្រែហើយស្រវ៉ាយកកន្ត្រៃចេញពីរក្នុងទូរយកមកដើម្បីធ្វើអត្តឃាតខ្លួនឯងតែ.....
"សាកចាក់ខ្លួនឯងទៅ ឯងសាកងាប់ទៅ កំភ្លេចថាឯងជំពាក់គុណជំពាក់កម្មគ្រួសារយើងច្រើនណាស់បើឯងងាប់ឯងប្រាកដជាទូលរែកបំណុលបាយអង្ករនឹងបំណុលកម្មគ្រួសារយើងមិនខានទេ"
"ជាតិក្រោយចាំខ្ញុំសងបើសិនខ្ញុំនៅជំពាក់ ហឹុក"
ចាន់បិតភ្នែកនឹងយាកន្ត្រៃឡើងតម្រង់ទៅដើមទ្រូងតែ...
វឹប!!!ព្រូស
ទីបំផុតកន្ត្រៃនោះក៏ត្រូវអុីបូចាប់ទាញចេញពីរដៃចាន់បាន។នឹងក្រវែងចោលទៅលើឥដ្ឋ
"ឯងគ្មានសិទិ្ធស្លាប់ទេឯងត្រូវនៅសងកម្មម៉ែឯងធ្វើដាក់គ្រួសារយើងអោយអស់ ត្រូវតែនៅសង "
"ហឹុក"
ឮពាក្យថាសងធ្វើអោយចាន់នៅស្ងៀមគេក៏បោះបង់គំនិតចង់សម្លាប់ខ្លួនរួចអោនស្រវ៉ារើសយកខោអាវដែររាយប៉ាយលើឥដ្ឋយកទៅដាក់ក្នុងកន្ត្រងរួចយកខោអាវថ្មីមកពាក់ មួយសន្ទុះក្រោយមកពួកគេក៏រួចរាល់ហើយដើរទៅជួបលោកវ៉ាងជាមួយគ្នាតែម្តងនៅបន្ទប់ទទួលភ្ញៀវ
ផាច់!!!
"ឯងដឹងខ្លួនទេថាឯងបានធ្វើស្អី"
ដោយខឹងសម្បារខ្លាំងពេកលោកវ៉ាងក៏យាដៃទះកំផ្លៀងលើផ្ទៃមុខសង្ហាររបស់អុីបូអោយងាកមុខទៅម្ខាងទៀតគ្មានស្រណោះ មិននឹកស្មានសោះថាកូនប្រុសគាត់ហ៊ានធ្វើបែបនេះដាក់ប្អូនចុងខ្លួនឯង
"ខ្ញុំធំដឹងក្តីហើយរឿងអីខ្ញុំមិនដឹង មិនមែនដូចប៉ាទេធ្វើខុសលើម៉ាក់រាប់លានដងតែមិនដែរដឹងនៅឆ្លៀតស្អប់ម៉ាក់ខ្ញុំដែរធ្វើអោយស្រីបិសាចនោះស្លាប់ទៀត"
"អុីបូឯង!!! ហឺស!!! មួយអាទិត្យទៀតយើងនឹងអោយពួកឯងរៀបការជាមួយគ្នា"
លោកវ៉ាងចង់ទះអុីបូមួយកំផ្លៀងទៀតហើយតែគាត់ទប់អារម្មណ៍ព្រោះខ្លាចអុីបូចិត្តក្តៅមិនព្រមធ្វើតាមបញ្ជារគាត់
"ថាមិចអត់ទេប៉ា បង...អឹលោកអុីបូគាត់មិនស្រលាញ់ខ្ញុំទេ"
មុនដំបូងច្រឡំហៅបងតែក៏នឹកឃើញថាអុីបូនាយមិនអោយហៅទើបប្តូរពាក្យនិយាយវិញ ។ចាន់មិនអាចរៀបការជាមួយមនុស្សដែរមានតែការស្អប់ចំពោះចាន់បានទេ
"គិតច្បាស់ហើយមែនទេដែរប្រគល់របស់ដែរប៉ាធ្លាប់ហូបចុករាល់ថ្ងៃមកអោយខ្ញុំ មិនស្តាយទេឬលោកវ៉ាង"
"ឯង!!!!អឹ...ហើសៗ"
ភ្លាមៗលោកវ៉ាងណែនចុងដង្ហើមជាខ្លាំងគាត់ដងដង្ហើមថប់ៗសឹងតែស្ទះ
"ប៉ា!!!អ្នកបម្រើយកប្រេងខ្យល់មកលឿនឡើង"
ឃើញលោកវ៉ាងមិនស្រួលចាន់ក៏ប្រញាប់ទៅជួយទប់នឹងគ្រាលោកវ៉ាងទៅអង្គុយលើសាឡុង ព្រោះមុននេះគាត់ឈរ ចំណែកអុីបូវិញឃើញសកម្មភាពចាន់បារម្ភនឹងយកចិត្តទុកដាក់ជាមួយលោកវ៉ាងដូចនេះគេកាន់តែខឹង នាយសង្ហារក្តាប់ដៃឡើងប៉ោងសសៃររួចដើរចេញនឹងបើកឡានទៅក្រៅបាត់
"ម៉ាក់ទុកចិត្តចុះខ្ញុំនឹងមិនធ្វើអោយម៉ាក់ខកបំណងទេខ្ញុំនឹងធ្វើតាមអ្វីដែរម៉ាក់ប្រាប់"អុីបូ