ភាគ01 : ផាកចន ថេយ៉ុង

4K 177 5
                                    

    
      គីម ថេយ៉ុង អាយុ១៩ឆ្នាំនាយតូចជាក្មេងកំព្រាកាលពីមុនគេរស់នៅជាមួយនឹងពូមីងប៉ុន្តែការរស់នៅជាមួយពួកគេ
ថេយ៉ុងគឺមានតែភាពពិបាកប៉ុណ្ណោះព្រោះនាយតូចត្រូវរកលុយសងបំណុលឲពួកគាត់ដោយសារអ្នកទាំងពីរជាមនុស្សញៀននឹងល្បែង ។
រហូតដល់ថ្ងៃមួយពូមីងថេយ៉ុងបានលក់ថេយ៍ឲទៅម្ចាស់បំណុលដើម្បីសងគេ នាយតូចគឹតថាជីវិតគេប្រហែលជាត្រូវបញ្ចប់ហើយតែគ្រប់យ៉ាងបានប្រែលក្លាយជាល្អប្រសើរព្រោះមនុស្សដែលជាម្ចាស់បំណុលនោះ បានស្រឡាញ់ពេញចិត្តថេយ៉ុង ហើយក៏មើលថែរនាយតូចដោយក្ដីស្រឡាញ់ ។

< ថេយ៉ុង អូនធ្វើអីនឹង > ជុងហ្គុក ចុះពីបន្ទប់មកផ្ទះបាយដើរទៅអោបនាយតូចពីក្រោយទាំងថើបសក់នាយតូចថើរៗរួចសួរនាំ

< អូនកំពុងធ្វើអាហារ ឲបងនឹងបងមីន នឹងណា > ថេយ៍តបទៅជុងហ្គុវិញទាំងកំពុង មមារញឹកចម្អិនម្ហូបអាហារ

< បងប្រាប់ប៉ុន្មានដងហើយ ថារឿងបែបនេះឲអ្នកបម្រើធ្វើទៅមិចក៏រឹងទទឹងម្ល៉េះ ថេយ៍ > រាងក្រាស់ម្នាក់ទៀតដែរទើបនឹងចុះមក ក៏ចាប់ផ្ដើមស្ដីឲនាយតូច ព្រោះថេយ៉ុងតាំងពីនៅជាមួយពួកគេទាំងពីរមក តែងតែធ្វើការងារនេះរហូតហាមយ៉ាងណាក៏មិនស្ដាប់ដែលចង់តែវៃឲហើមគូទទេ

< មិនអីទេរឿងប៉ុន្មឹងអូនធ្វើបានតើ មានពិបាកអីទេ ពួកបងកុំបារម្ភអី មោះម្ហូបឆ្អិនហើយ ញាំបាយ >
ថេយ៉ុងនិយាយទាំងញញឹមទៅវិញ ជុងហ្គុកនិងជីមីនក៏ជួយនាយតូចដើម្បីរៀបចំ

< ថេយ៍ស្អែកអូនចូលរៀនវិញហើយមែនទេ >
ជុងហ្គុក

< ត្រូវហើយ ស្អែកជាថ្ងៃបើកឆ្នាំសិក្សាថ្មីរបស់អូន >
ថេយ៉ុង ទំពារបាយបណ្ដើរនិយាយជាមួយជុងហ្គុក
< នេះបងឲអូន អូនត្រូវការអីទិញតាមចិត្តចុះ > ជុងហ្គុកហុចកាតខ្មៅមួយសន្លឹកឲថេយ៍ នៅក្នុងនោះមានលុយរាប់លានដុល្លារឯណោះ

< មិនបាច់ក៏បានពួកបងឲអូនច្រើនហើយ អូនមិនចង់បានទៀតទេ > ថេយ៉ុងនិយាយ បដិសេធទៅជុងហ្គុកវិញទាំងក្រវីក្បាល គេមិនចង់បានដោយសាររាងក្រាស់ទាំងពីអ្នកនេះផ្គត់ផ្គង់គេគ្រប់បែបយ៉ាងមិនដែលឲគេពិបាកទេគឹតទៅគេមានប្ដីពីរល្អដែលតើ គ្រាន់តែពេលពួកគេទាំងពីរចង់ម្ដងៗរាងពិបាកតិចហើយព្រោះនិយាយមិនសូវស្ដាប់ទេ

💟 Two Husband of Billionaire 🔥💵 End 💜Where stories live. Discover now