១អាទិត្យក្រោយមក ៚
កន្លងទៅយូរថ្ងៃហើយថេយ៉ុងនៅមិនទាន់ដឹងខ្លួន ជុងហ្គកនិងជីមីនក៏នៅមើលថែនាយតូចរហូត ការងារក៏ទុកចោលអោយកូនចៅធ្វើ ព្រោះពួកគេទាំងពីរគឹតតែពីនាយតូចគ្មានកម្លាំងចិត្តឯណាធ្វើការទេ។
< ហឹម.. > នាយតូចដែលដេកស្តូកស្តឹងលើគ្រែពេទ្យ ភ្លាមៗក៏កម្រើកដៃនិងបន្លឺសម្លេងដើមកបន្តិច រាងក្រាស់ដែលនៅក្បែរប្រញាប់ស្ទុះស្ទាមកមើលដោយការបារម្ភ
< ថេយ៍..អូន.អូនដឹងខ្លួនហើយមែន >
< ស្រេកទឹកណាស់ > នាយតូចនិយាយឡើងដោយសម្លេងស្អកស្ដាប់មិនចង់បាន តែអ្នកនៅក្បែរក៏លឺ នាយក្រាស់ជីមីនរហ័សយកទឹកអោយនាយតូចផឹក
< អូនមានឈឺកន្លែងណាទៀតទេ អគុណណាស់ដែលដឹងខ្លួនមកវិញ > ជុងហ្គុក ចាប់កាន់ដៃនាយតូចជាប់ និយាយឡើងទាំងរំភើប គេរងចាំយូរមកហើយ ១អាទិត្យដែលនាយតូចសន្លប់ដូចរយៈពេល១០ឆ្នាំ
ចឹង< ពួកលោកជាអ្នកណា ខ្ញុំមិនស្គាល់ពួកលោកទេ >
< ថេយ៉ុង អូនមិនចាំពួកបងទេហេស៎ > គ្រាន់តែលឺពាក្យមិនស្គាល់ពីមាត់នាយតូចហើយ រាងក្រាស់ទាំងពីរក៏ស្រងាកចិត្តជាខ្លាំង អ្វីដែលពួកគេខ្លាចបំផុតបានមកដល់ហើយ
< ពួកលោកស្គាល់ឈ្មោះខ្ញុំ! ហើយហេតុអីខ្ញុំ
នៅទីនេះ >< ព្រោះតែអូនជួបគ្រោះថ្នាក់ទើបអូនភ្លេចរឿងរបស់ពួក យើង បើអូនរំលឹកឡើងវិញអូនច្បាស់ជា
ចងចាំ > ជុងហ្គុក< រឿងពួកយើង... អួយ.ឈឺៗក្បាលណាស់ > ថេយ៉ុងចាប់ផ្ដើមគឹតបន្តិច ប៉ុន្តែស្រាប់តែត្រូវឈឺក្បាលភ្លាមៗរហូតទ្រាំមិនបាន លើកដៃខ្ទប់ក្បាលខ្លួនឯងខ្លាំងៗ
< ថេយ៍.. >
< ជុងហ្គុក អោយយើងពិនិត្យគេសិនទៅ > មីនហ្យូ ចូលមកដល់រៀបចំឧបករណ៍ដើម្បីពិនិត្យនាយតូច ព្រមទាំងចាក់ថ្នាំអោយគេរងាប់អារម្មណ៍ ហើយក៏គេងលក់បាត់ទៅ ដោយសារតែឃើញមិនស្រួលទើបជីមីនទៅតាមពេទ្យមកពិនិត្យ
< ថេយ៍! យ៉ាងមិចហើយ!! > ដោយឃើញនាយពេទ្យពិនិត្យរួចរាល់ជីមីនៅក៏ចាប់សួរគេឡើង
YOU ARE READING
💟 Two Husband of Billionaire 🔥💵 End 💜
Fantasy" សំខាន់ពេលនេះអូនជាកម្មសិទ្ធិរបស់ពួកបង ទោះពីមុនអូនបែបណាក៏ពួកបងមិនខ្វល់ដែរ " Joen Jungkook Top Park Jimin Top Kim Taehyung Btt និពន្ធដោយ : មីន យូអ៉ីន ៚៚