Ep1:លុយរបស់គេអាចជះកណ្ដាលក្បាលឯងបានទៀតផង
~តឹប~តឹប~
សម្លេងស្បែកជើងវត័ទៅលើផ្ទៃបេតុងការ៉ូក្នុងក្រុមហ៊ុនផលិតអាវុទ្ធខ្នាតធំបំផុតក្នុងទីក្រុងសេអ៊ូល កម្លោះសង្ហារកម្ពស់ប្រហែល 1.80cm សម្បុលសរដូចក្រដាស់សូកដៃចូលទៅក្នុងខោប៉ៅខោដើរយ៉ាងទំនងទាំងក្នុងមាត់មានបៀមស្ករគ្រាប់មួយដើមទៀតផង"សុំអង្វរលោកឲ្យខ្ញុំចូលទៅខាងក្នុងបន្តិចទៅណា"កម្លោះតូចកម្ពស់ប្រហែល1.68cm កំពុងលន់តួរអង្វរសន្តិសុខនៅខាងក្រៅដើម្បីបានចូលទៅរកម្ចាស់បេះដូងនៅខាងក្នុងតែគិតឬថាពួកគេព្រមឲ្យចូលនោះ??
"ខោមិនខោអាវមិនអាវចង់ចូលក្នុងក្រុមហ៊ុនធ្វើស្អី???មុខនេះប្រហែលគ្នានលុយមួយរៀលជាប់ខ្លួនផងទេដឹង???!"សន្តិសុខម្នាក់នោះនិយាយដោយកាយវិកាពេបមាត់មើលងាយមើលថោកទៅលើកម្លោះតូចដែលគិតតែអោនមុខចុះមិនហ៊ានឆ្លើយតបជាមួយនិងអ្នកខាងមុខគេកំពុងខ្កាចមនុស្សអ៊ូរអ៊រផងតែមកត្រូវគេអ្នកដទៃសម្លុតបែបនេះធ្វើឲ្យនាយល្អិតទប់ទឹកភ្នែកស្ទើរមិនជាប់
"លុយរបស់គេអាចជះកណ្ដាលក្បាលឯងទៀតផងអាចង្រៃ!!!!"សម្លេងរឹងកំព្រឹសរបស់កម្លោះសង្ហារវ័យប្រហែល25ឆ្នាំដើរចូលសម្ដៅមករកពួកគេទាំង2ទាំងមានអង្គរក្សដើរអមមកតាមក្រោយ
"លោក...លោកអគ្គនាយក!?"គេម្នាក់នេះមានឈ្មោះថាមីនស៊ូហ្គាជាម្ចាស់គ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយនេះចំនែកអ្នកដែលនាយចូលមកកាពារអំម្បាញ់មិញគឺផាកជីមីនដែលជាកំណាន់ចិត្តរបស់គេ
"នេះបើយើងមិនមកឯងប្រាកដជាវៃក្មេងរបស់យើងមិនខានទេ"ស៊ូហ្គាសង្រ្គឺតជើងធ្មេញក្ដាប់ដៃយ៉ាងណែនសម្លក់មុខគេស្ទើរតែហក់ទៅអាករ
"នេះ...នេះគេជាអ្នកណាទៅលោកអគ្គនាយក?!"នាយសន្តិសុខភ័យឡើងស្លេកមុខងាំងបន្ទាប់ពីលើពាក្យថា"ក្មេងរបស់យើង"ធ្វើឲ្យគេគិតថាជីវិតគេរស់មិនដល់ស្អែកឡើយ
"អនាគតប្រពន្ធយើង"សម្ដីត្រជាក់ស្រេងរួមទាំងកាយវិកាអោបចង្កេះធ្វើឲសនិ្តសុខម្នាក់នោះភ័យឡើងស្លេកមុខងាំងរហ័សអោនក្បាលសឹងដល់បេតុងសុំទោសកម្លោះតូចដែលមានអាយុតិចជាងខ្លួនទាំងញ័រក្បាលតតាត់
YOU ARE READING
រឿង🔥សំនប់ចិត្តម៉ាហ្វៀ🔥
Actionពាក្យដែលគេតែងតែនិយាយមុននិងសំម្លាប់មនុស្សដែលបានប៉ះពាល់របស់គេគឺ "ហ៊ានសាកគឺហ៊ានស្លាប់" #និពន្ធដោយសុវណ្ណមេត្រី #Yoonmin🐱🐥